ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||     អាជីវកម្មរណ្តៅដី  មានការឃុបឃិតជាប្រព័ន្ធ ភូមិពារាំង ឃុំរាប ស្រុកពារាំង នៅព្រៃវែង​  ||     បែកធ្លាយ! លោកយ៉េន ម៉ង់ ប្រធានសហគមន៍ ព្រៃលិចទឹកសាមគ្គីកំពង់គោររងការចោទប្រកាន់ ពីមហាជនគ្រប់មជ្ឈដ្ឋានថា ដីព្រៃលិចទឹកសម្រាប់ត្រីបន្តពូជពងកូន ត្រូវរលាយអស់ហើយ​  ||   

» ព័ត៌មានជាតិ » កម្មករ កម្មការិនី ជាង ២០០​នាក់ ដង្ហែ​យក​ញ​តិ្តដាក់ជូន ខុទ្ទកាល័យ​នាយករដ្ឋមន្ត្រី សុំ​ជួយ​អន្តរាគមន៍​

កម្មករ កម្មការិនី ជាង ២០០​នាក់ ដង្ហែ​យក​ញ​តិ្តដាក់ជូន ខុទ្ទកាល័យ​នាយករដ្ឋមន្ត្រី សុំ​ជួយ​អន្តរាគមន៍​

​ភ្នំពេញ​៖ កម្មករ កម្មការិនី រោងចក្រ កាត់ដេរ​សំលៀកបំពាក់ អេ ឃិន ថិ​ច ភី​ធី​អ៊ី​អិ​ល​ធី​ឌី ដែលមាន​ទីតាំង​អាគារ G ក្នុង​សួន​ឧស្សាហកម្ម​វ​ឌ្ឃ​នះ ស្ថិតនៅក្នុង​ក្រុម​០៥ ភូមិ​ដំណាក់​ធំ​០២ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ ជាង​២០០​នាក់ នៅ​ម៉ោង ៩​និង​០០​នាទី​ព្រឹក ថ្ងៃទី​១៧ ខែកក្កដា ឆ្នាំ​២០១៥​នេះ កំពុង​ដង្ហែ​ញត្តិ​យកទៅដាក់ ជូន​ខុទ្ទកាល័យ​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ឲ្យ​ជួយ​ស្វែងរក​ដំណោះស្រាយ​។​

 
​ក្រុមកម្មករ កម្មការិនី ទាំងនេះ​ត្រូវបាន​ដឹកនាំ​ដោយ លោក ប៉ាវ ស៊ីណា ប្រធាន​សហជីព​ចលនា​កម្ពុជា ក្រោយពី​ពួកគេ នៅតែ​ព្រម​ទទួលយក​លទ្ធផល ដោះស្រាយ របស់​ថ្នាក់ដឹកនាំ​ក្រសួង​ការងារ និង​អាជ្ញាធរ​ខណ្ឌមានជ័យ នា​ប៉ុន្មាន​ថ្ងៃ​មុននេះ ខណ​:​ដែល​សហជីព ៦​ផ្សេងទៀត បាន​យល់ព្រម​ហើយ​នោះ​។ សម្រាប់​ការ​ដង្ហែ​របស់​ក្រុមកម្មករ កម្មការិនី ខាងលើនេះ ដែល​ធ្វើដំណើរ តាម​ម៉ូតូ​កង់​បី ម៉ូតូ និង​ដោយ​ថ្មើ​ជើង​នោះ បាន​ចេញពី​រោងចក្រ​តាមផ្លូវ ៦០​ម៉ែត្រ បន្ត​មក​តាមផ្លូវ​២០០៤ និង​ឆ្ពោះទៅ​តាមផ្លូវ​សហព័ន្ធរុស្ស៊ី បន្ទាប់ពី​កម្លាំង​អាជ្ញាធរ និង​សមត្ថកិច្ច នៅតាម​ដងផ្លូវ មិនអាច​រារាំង​បាន​នោះ​៕ាសដ

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya