ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី! សៀ ម៉ុ​ន ខ្លាំងមែន មិន​ត្រឹម​ទិញ​ព្រៃ​ក្រៅ​តំបន់ទេ មាន​ប្រមូល​​ឈើ​ប្រណីត​រាប់​សិប​តោន​ចូល​​ទៀត​  ||     លោក ទិត្យ អឿន កំពុងតែយកអាជ្ញាប័ណ្ណ ជាអ្នកសារព័ត៌មានទៅកាងបទល្មើស ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹករបស់រដ្ឋ ចែកគ្នាលក់?​  ||     ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||   

» ព័ត៌មានជាតិ » ចាប់ខ្លួន​ស្ត្រី​ម្នាក់ ករណី​ជំពាក់​លុយ​គេ ជិត​១​ម៉ឺន​ដុល្លារ នៅ​ខេត្តស្វាយរៀង​

ចាប់ខ្លួន​ស្ត្រី​ម្នាក់ ករណី​ជំពាក់​លុយ​គេ ជិត​១​ម៉ឺន​ដុល្លារ នៅ​ខេត្តស្វាយរៀង​

​បន្ទាយមានជ័យ ៖  កម្លាំង​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ សហការ​ជាមួយ​នគរបាល​ព្រហ្មទណ្ឌ ខេត្តស្វាយរៀង បាន​ចាប់ខ្លួន ស្ត្រី​ម្នាក់ នៅ​រសៀល ថ្ងៃទី​១៦ ខែកក្កដា ឆ្នាំ​២០១៥​នេះ ពីបទ​ឆបោក​លុយ​អ្នកដទៃ ចំនួន​៨​ពាន់​ដុល្លារ ពី​ខេត្តស្វាយរៀង ហើយ​មក សម្ងំ​លាក់ខ្លួន ជាមួយ​កូន នៅ​ហាង​មួយកន្លែង ក្នុងភូមិ​សែ​សិន សង្កាត់​ព្រះ​ពន្លា ក្រុង​សិរីសោភ័ណ ។​
​ស្ត្រី​រូបនេះ​មានឈ្មោះ រ៉ា ផានី អាយុ​២៨​ឆ្នាំ​រស់នៅ​ភូមិ​ប្រសូត្រ​ទី​១ ឃុំ​កណ្តៀង​រាយ ស្រុក​ស្វាយទាប ខេត្ត​ស្វាយរៀង ត្រូវបាន លោក ហ៊ឹង ប៊ុន​ជា ព្រះរាជអាជ្ញា​អម​សាលាដំបូង ខេត្តស្វាយរៀង ចេញ​ដីកា​បញ្ជា​អោយ​ចាប់ខ្លួន កាលពី​ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ​២០១៥ ពីបទ​បោក ដោយ​ជំពាក់​ប្រាក់​ឈ្មោះ រស់ សម្បត្តិ ចំនួន​៨​ពាន់​ដុល្លារ តែ​មិន​សង​។

 


​ក្រោយ​ការចាប់ខ្លួន ស្ត្រី​រូបនេះ ត្រូវបាន​បញ្ជូន​ភ្លាមៗ ទៅកាន់​ខេត្តស្វាយរៀង​វិញ ដើម្បី​ចាត់វិធានការ តាមផ្លូវ​ច្បាប់​៕ខច

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya