ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||     អាជីវកម្មរណ្តៅដី  មានការឃុបឃិតជាប្រព័ន្ធ ភូមិពារាំង ឃុំរាប ស្រុកពារាំង នៅព្រៃវែង​  ||     បែកធ្លាយ! លោកយ៉េន ម៉ង់ ប្រធានសហគមន៍ ព្រៃលិចទឹកសាមគ្គីកំពង់គោររងការចោទប្រកាន់ ពីមហាជនគ្រប់មជ្ឈដ្ឋានថា ដីព្រៃលិចទឹកសម្រាប់ត្រីបន្តពូជពងកូន ត្រូវរលាយអស់ហើយ​  ||   

» ព័ត៌មានជាតិ » លួច​ម៉ូតូ​ពី​សៀមរាប​មក​លក់​នៅ​បន្ទាយមានជ័យ ជាប់​ខ្នោះ​នគរបាល

លួច​ម៉ូតូ​ពី​សៀមរាប​មក​លក់​នៅ​បន្ទាយមានជ័យ ជាប់​ខ្នោះ​នគរបាល

​បន្ទាយមានជ័យ : កម្លាំង​នគរបាល ខេត្តបន្ទាយមានជ័យ បាន​ចាប់ខ្លួន ជនសង្ស័យ​២​នាក់ នៅ​ថ្ងៃទី​១៦ ខែកក្កដា ឆ្នាំ​២០១៥ ក្រោយពី​ធ្វើ​សកម្មភាព​ខ្ចី​ម៉ូតូ របស់​ជនរងគ្រោះ ពី​ខេត្តសៀមរាប​មក​លក់​នៅ​ក្រុង​សិរីសោភ័ណ​។​

 
​ជនសង្ស័យ​ទី​១ ឈ្មោះ​យូ សុ​ដា​ល័​ក្ខ អាយុ ២០​ឆ្នាំ នៅ​ភូមិ​ប្រយុទ្ធ សង្កាត់​ទឹក​វិល ក្រុង សៀមរាប ខេត្តសៀមរាប និង​ទី​២​ឈ្មោះ ធី វិ​តឺ អាយុ​១៨​ឆ្នាំ រស់នៅ​ភូមិ​វត្ត ដំណាក់ សង្កាត់​សាលា​កំរើក ក្រុង និង​ខេត្តសៀមរាប ។​

 
​មុនពេល​កើតហេតុ​ជនសង្ស័យ​ទាំង​២​នាក់ បាន ខ្ចី​ម៉ូតូ​គេ​ពី​សៀមរាប​មក​លក់ នៅ​បន្ទាយមានជ័យ​កាលពី​ថ្ងៃទី​១២​ខែមិថុនា ឆ្នាំ​២០១៥ ហើយ​ពេលនោះ​ដោយ​ដឹងថា ចាញ់បោក ជនសង្ស័យ​ទាំង​២​នាក់ ជនរងគ្រោះ បាន​ប្តឹង ទៅ​នគរបាល ខេត្តសៀមរាប​។​

 
​ក្រោយ​មាន​ពាក្យបណ្តឹង​រួចហើយ នគរបាល​ខេត្តសៀមរាប បាន​សុំ​សហការ​ជាមួយ​នគរបាល ខេត្ត​បន្ទាយ ធ្វើការ​ស្រាវជ្រាវ រហូត ចាប់បាន​ពួកគេ​ទាំង​២​នាក់​តែម្តង​។ ក្រោយ​ចាប់ខ្លួន នគរបាល ខេត្ត សៀមរាប បញ្ជាក់​ប្រាប់ថា​ពិតជា​ពួកវា​ទាំង​០២​នាក់​ពិតប្រាកដ ហើយ ក៏​នាំខ្លួន ទៅកាន់​ខេត្តសៀមរាប​វិញ ជា​ម្ចាស់​ទឹកដី ដើម្បី​កសាង​សំណុំរឿង បញ្ជូន ទៅ​តុលាការ ចាត់ការ​តាមផ្លូវ​ច្បាប់​៕ខខ

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya