ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លេចព័ត៌មាន ! ពលរដ្ឋហួសចិត្ត និងមន្ទីរពេទ្យបង្អែក ស្រុកខ្សាច់កណ្ដាល រវល់ហូបចុកជុំគ្នា ផ្ដល់សេវាសាធារណៈមិនល្អ គ្មានចិត្តជួយសង្គ្រោះពលរដ្ឋ​  ||     ល្បី! លោកសក្កិ4 ញឹមប៉ក់ នៅសឹករងខេត្តបន្ទាយមានជ័យ ពិតជាមានសិទ្ធិធំមែន​  ||     ល្បី! លោក យី ថុល  ប្រធានការិយាល័យ គយ ច្រកទ្វារអន្តរជាតិព្រែកចាក  នៅតែប្រមូលលុយ តាមរបៀបពុករលួយ?​  ||     ល្បីដល់លើហើយ!  អំពើពុករលួយ និងការអនុវត្តខុសពីតួនាទីភារកិច្ច របស់លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ​  ||     ល្បី ឈ្មួញសម្រុកដឹកជញ្ជូនឈើចេញពីឃុំកន្ទួត ស្រុកចិត្របុរី​​  ||   

» ព័ត៌មានជាតិ » មន្ត្រី​អនុរក្ស​បរិស្ថានម្នាក់​​ធ្វើ​ជាឈ្មួញ​​ ឈើ​នាង​នួន​ត្រូវសមត្ថកិច្ចចាប់ខ្លួន​ ​

មន្ត្រី​អនុរក្ស​បរិស្ថានម្នាក់​​ធ្វើ​ជាឈ្មួញ​​ ឈើ​នាង​នួន​ត្រូវសមត្ថកិច្ចចាប់ខ្លួន​ ​

ប៉ៃលិន ៖ មន្ត្រីនគរបាល​បានឱ្យដឹងថា ជនរងគ្រោះ​ទាំងបី​នាក់​ម្តាយកូន​គឺ​១-​ឈ្មោះ​គយ ឡា ភេទ​ប្រុស អាយុ​២២​ឆ្នាំ បើកបរ​ម៉ូតូ​ម៉ាក​ឌ្រី​ម​សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​បាត់ដំបង​១J-៤៤៨៧ (​សន្លប់​នឹង​កន្លែង​) ២-​ឈ្មោះ​ខែម ឃឿន ភេទ​ស្រី អាយុ​៤២​ឆ្នាំ ជា​ម្តាយក្មេក របួស​ជើង​ស្តាំ និង​៣-​ឈ្មោះ​មួយ វណ្ណា ភេទ​ស្រី អាយុ​១៨​ឆ្នាំ ជា​ប្រពន្ធ
​អ្នកបើក​រងរបួស​ជើងឆ្វេង ។ ចំណែក​អ្នកបើកបរ​រថយន្ត​បង្កហេតុ​ឈ្មោះ​ខេង សុខ​ខៃ ភេទ​ប្រុស អាយុ​៤១​ឆ្នាំ ជា​មន្ត្រី​បរិស្ថាន​ប្រចាំខេត្ត​ប៉ៃលិន ។ ឯ​បក្សពួក​២​នាក់ រួម​ដំណើរ​នោះ​មិន​ត្រូវបាន​ស្គាល់​អត្តសញ្ញាណ​ទេ និង​បាន​រត់គេចខ្លួន​បាត់ស្រមោល ។​
​បើតាម​ប្រភពព័ត៌មាន​ពី​សាក្សី​នៅ​កន្លែងកើតហេតុ  បានឱ្យដឹងថា មុនពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​កាមរី​ស៊េរី​ឆ្នាំ​១៩៩៥ ពណ៌​ទឹក​ប៊ិក​១​គ្រឿង អត់​មាន​ស្លាក​លេខ ជិះ​គ្នា​៣​នាក់ ដោយមាន​ដឹកឈើ​ប្រភេទ​នាងនួន​ចំនួន​១១​សន្លឹក ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥៧ ក្នុងទិសដៅ​ពី​កើ​តទៅ​លិច ស្រប​ទិស​គ្នា​ពីក្រោយ​ម៉ូតូ​ជនរងគ្រោះ ខណៈ​មកដល់​ផ្លូវកែង​វត្ត​រតន​សោភ័ណ​ហៅ​វត្ត​កោង​កាង រថយន្ត​មួយគ្រឿង​នេះ​ក៏បាន​បត់​ស្តាំក្នុង ទិសដៅ​ពី​ត្បូង​ទៅ​ជើង ។​
​លោក​វរសេនីយ៍ត្រី ហ៊ីង យ៉ាន់ នាយការិយាល័យ​ចរាចរណ៍​ជើងគោក​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត បានឱ្យដឹងថា បន្ទាប់ពី​មន្ត្រីនគរបាល​ចរាចរ​ខេត្ត​ប៉ៃលិន វាស់វែង​នៅ​កន្លែងកើតហេតុ​រួច ឃើញថា​រថយន្ត​បង្ក​ខុស​ទាំងស្រុង​ដោយ​បើក​បត់​ឆ្វេង​ទៅបុក​ម៉ូតូ​ជន​រង គ្រោះ​ត្រូវ​ចំហៀង​ផ្នែក​ខាងស្តាំ បណ្តាលឱ្យ​ដួល​ទៅខាង​ឆ្វេង​រងរបួស​ទាំង​អ្នកបើកបរ
​និង​អ្នករួមដំណើរ  ហើយ​ត្រូវគេ​បញ្ជូន​ជនរងគ្រោះ​ទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ ឯកជន​ក្រុងប៉ៃលិន ។
ក្រោយមក​ជនរងគ្រោះ​ទាំងអស់នោះ​ត្រូវបាន​បងប្អូន​ដឹក​យកទៅ​ស្រុក កំណើត​របស់ខ្លួន​នៅឯ​ខេត្តបាត់ដំបង ។ រីឯ​ម៉ូតូ​បាន​ទទួលរង​ការខូចខាត​យ៉ាងដំណំ ។​
​លោក​ហ៊ីង យ៉ាន់ បាន​បន្តទៀតថា បន្ទាប់ពី​រថយន្ត​បង្ក​បើក​រត់គេចខ្លួន​បាន​មួយសន្ទុះ សមត្ថកិច្ច​ចរាចរ​បាន​តាម​ប្រមាញ់​និង​ចាប់​ឃាត់ខ្លួន​អ្នកបើក​បរបាន ម្នាក់ ។ ក្រោយពី​ចាប់​ឃាត់ខ្លួន​រួច សមត្ថកិច្ច​ពិនិត្យឃើញ​មាន​ឈើ​ប្រភេទ​នាងនួន ចំនួន​១១​សន្លឹក ហើយ​អ្នក​នៅក្នុង​រថយន្ត​ចំនួន​២​នាក់​ទៀត​ជា​បក្សពួក​បាន​បើកទ្វារ​រថយន្ត រត់គេចខ្លួនបាត់ ស្រមោល ។ ក្រោយមក សមត្ថកិច្ច​បាន​យក​ទាំង​ម្ចាស់​និង​រថយន្ត​មកកាន់​ស្នងការដ្ឋាន នគរបាល​ខេត្ត  ៕

ដោយ​៖ សហការី​

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya