ភ្នំពេញ៖ កាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៥ នៅចំណុចដីឡូតិ៍មួយកន្លែង ស្ថិតក្នុងភូមិបាយាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ជនល្មើសមានឈ្មោះម៉ៅ នី ភេទប្រុស អាយុ២៤ឆ្នាំ មុខរបររើសអេតចាយ មានស្រុកកំណើត ភូមិទួលតាឯក ឃុំទួលតាឯក ស្រុកស្វាយប៉ោ ខេត្តបាត់ដំបង ។ ចំណែកម្តាយចិញ្ចឹមដែលរងគ្រោះមានឈ្មោះម៉ូ ណាង អាយុ៤៥ឆ្នាំ មុខរបរមើលដីអោយគេ និងចិញ្ចឹមសត្វ មានស្រុកកំណើតនៅកម្ពុជាក្រោម។
រូបគាត់បានយកយុវជនបែកថ្នាំនេះមក ចិញ្ចឹមតាំងតែពីតូចហើយដល់ពេលធំកូនគាត់បានញៀនថ្នាំហើយតែងតែ បង្កការអុកឡុក មកលើរូបគាត់ថែមទាំងចាប់រំលោភជាច្រើនលើកច្រើនសារមកហើយ តែគាត់មិនបានប្តឹងសមត្ថកិច្ចទេ លុះមកដល់ថ្ងៃកើតហេតុ ជនល្មើសបានធ្វើសកម្មភាពវាយកម្ទេចទ្រព្យសម្បត្តិក្នុងផ្ទះ និងគំរាមរកចាប់រំលោភទៀត ទើបគាត់ប្តឹងអាជ្ញាធរសង្កាត់ភ្នំពេញថ្មីឃាត់ខ្លួនតែម្តង។
ចំណែកយុវជនបែកថ្នាំដែលជាជនល្មើសវិញ បាននិយាយថា រូបគេបានញៀនថ្នាំយូហើយៗរូបគេធ្លាប់បានចាប់់រំលោភលើម្តាយចិញ្ចឹម ជាច្រើនដងមកហើយថែមទាំងកូនទៀតផង ប៉ុន្តែកូននោះបានរលូតបាត់ហើយ៕
» ព័ត៌មានជាតិ » យុវជនម្នាក់បង្ខាំងម្តាយចិញ្ចឹម និងចាប់រំលោភ ប៉ូលិសឃាត់ខ្លួន