ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||     អាជីវកម្មរណ្តៅដី  មានការឃុបឃិតជាប្រព័ន្ធ ភូមិពារាំង ឃុំរាប ស្រុកពារាំង នៅព្រៃវែង​  ||     បែកធ្លាយ! លោកយ៉េន ម៉ង់ ប្រធានសហគមន៍ ព្រៃលិចទឹកសាមគ្គីកំពង់គោររងការចោទប្រកាន់ ពីមហាជនគ្រប់មជ្ឈដ្ឋានថា ដីព្រៃលិចទឹកសម្រាប់ត្រីបន្តពូជពងកូន ត្រូវរលាយអស់ហើយ​  ||   

» ព័ត៌មានជាតិ » ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ក្នុងចំណោម ៩​នាក់ ពីបទ​ប្លន់

ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ក្នុងចំណោម ៩​នាក់ ពីបទ​ប្លន់

​ភ្នំពេញ​៖ កម្លាំង នគរបាល​ព្រហ្មទណ្ឌ​កំរិតធ្ងន់​បាន​ឃាត់​ម្នាក់​ជនសង្ស័យ​ម្នាក់ ក្នុងចំណោម​បក្ខពួក​៩​នាក់​កាលពី​វេលា​ម៉ោង​៦​ល្ងាច ថ្ងៃទី​១៥​ខែ​កក្ដ​ដា បន្ទាប់ពី​ពួកគេ​បាន ធ្វើ​សកម្មភាព​វាយ​ប្លន់​យក​ម៉ូតូ​កាលពី​ថ្ងៃទី​១៣ ខែ​កក្ដ​ដា​ឆ្នាំ​២០១៥ នៅវេលា​ម៉ោង​១១​យប់ នៅ​ចំណុច​ខាងជើង​វត្តភ្នំ ផ្លូវ​លេខ​៩៤ កែង​ផ្លូវ​លេខ​៤៧ ភូមិ​១១ សង្កាត់​ស្រះចក ខណ្ឌដូនពេញ ។​

 
​ជនសង្ស័យ​ឈ្មោះ​កង សុភាព ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មុខរបរ​ទីកន្លែង​ស្នាក់នៅ មិន​ពិតប្រាកដ ។ ចំណែកឯ​ជនរងគ្រោះ​ឈ្មោះ​ទិ​ត្យ ស្រស់ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មុខរបរ​ប៉ូ​លា​ឡាន ស្នាក់នៅ​ផ្ទះជួល ផ្លូវជាតិ​លេខ​៥ សង្កាត់​-​ខណ្ឌ​ឬ​ស្សី​កែវ ។​

 
​ការឃាត់ខ្លួន​ជង​សង្ស័យ​យោងតាម​ពាក្យបណ្ដឹង​របស់​ជនរ​ង​គ្រោះ​ថា ចោរ​មួយក្រុម​មាន​គ្នា​៩​នាក់ បាន​ដើរមក​ធ្វើ​សកម្មភាព ប្លន់​យក​ម៉ូតូ​របស់ខ្លួន​បានសម្រេច កាលពី​ថ្ងៃទី​១៣​ខែ​កក្ដ​ដា​ឆ្នាំ​២០១៥ នៅវេលា​ម៉ោង​១១​យប់កើតហេតុ​ខាងលើ​។​

 
​នៅ​មុនពេល​កើតហេតុ​គឺ​ជនរងគ្រោះ​នឹង​មិត្ត​ភ័​ក្ត​ម្នាក់ទៀត បាន​ចេញពី​ផឹកស៊ី​នៅ​ម្តុំ រតនាគារជាតិ ក្បែរ​វត្តភ្នំ​ដោយ​ជនរងគ្រោះ​ជិះ​ម៉ូតូ​មួយគ្រឿង ម៉ាក់​ស៊ុយ​ស៊ី​គី វីវ៉ា ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កណ្ដាល ១J-៦៤២២ ម្នាក់ឯង ហ់យ​មិត្តភក្តិ​ជនរងគ្រោះ ជិះ​ម៉ូតូ​មួយគ្រឿង​ទៀត​តាម​ពីក្រោយ លុះ​ពេល​ដែរ​ជនរងគ្រោះ​បាន មក​ឈប់​ចាំ​មិត្ត​ភ័​ក្ត​នៅ​ចំណុចកើតហេតុ​ខាងលើ ស្រាប់តែ​ពេលនោះ​ក្រុម​ជនសង្ស័យ​មាន​គ្នា​៩​នាក់ បាន​ដើរមក​ក្បែរ រួច​ដក​ខ្សែក្រវ៉ាត់​វាយ​ប្លន់​ជនរងគ្រោះ​រហូតដល់​ស​ន្ល​ប់ រួច​យក​ម៉ូតូ​ជិះ​រត់​គេចខ្លួនបាត់​តែម្តង ។​
​បច្ចុប្បន្ន​ជនសង្ស័យ ត្រូវបាន​ឃុំខ្លួន​បណ្ដោះ អាសន្ន នៅ​អធិការដ្ឋាន​នគរបាល ខណ្ឌដូនពេញ ដើម្បី​ចាត់ការ​តាមច្បាប់ ៕
k

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya