ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី! សៀ ម៉ុ​ន ខ្លាំងមែន មិន​ត្រឹម​ទិញ​ព្រៃ​ក្រៅ​តំបន់ទេ មាន​ប្រមូល​​ឈើ​ប្រណីត​រាប់​សិប​តោន​ចូល​​ទៀត​  ||     លោក ទិត្យ អឿន កំពុងតែយកអាជ្ញាប័ណ្ណ ជាអ្នកសារព័ត៌មានទៅកាងបទល្មើស ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹករបស់រដ្ឋ ចែកគ្នាលក់?​  ||     ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||   

» ព័ត៌មានជាតិ » បុរស​ម្នាក់​សង្ស័យ​មាន​វិបត្តិ​ក្នុង​គ្រួសារ ដាច់ចិត្ត​ចងក​សម្លាប់ខ្លួន​ ​

បុរស​ម្នាក់​សង្ស័យ​មាន​វិបត្តិ​ក្នុង​គ្រួសារ ដាច់ចិត្ត​ចងក​សម្លាប់ខ្លួន​ ​

កំពង់ស្ពឺ​៖​បុរស​វ័យ​ចំណាស់​ម្នាក់​ដាច់ចិត្ត​ចង​ក​លើ​ដើម​ស្វាយ​សម្លាប់ខ្លួន​ចោល​ប្រពន្ឋ​កូន​មិន​ដឹង​មូលហេតុ​សង្ស័យ​មាន​វិបត្តិ​ក្នុង​គ្រួសារ​។​
បុរស​វ័យ​ចំណាស់​ដែល​ដាច់ចិត្ត​ចងក​សម្លាប់ខ្លួន​នេះ​ត្រូវបាន​សាច់ញាតិ​ក្រុមគ្រួសារ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៥​និង​២០​នាទី​ព្រឹក​ថ្ងៃទី​១៦​ខែកក្កដា​ឆ្នាំ​២០១៥​នៅ​លើ​ដើម​ស្វាយ​
​ជាប់​ផ្ទះ​ក្នុងភូមិ​ព្រែ​ឃុំ​កា​ហែង​ស្រុក​សំរោង​ទង​ខេត្ត​កំពង់ស្ពឺ​។​
មន្ត្រីនគរបាល​បានអោយដឹង​ថា​បុរស​ដែល​ដាច់​ចិត្ត​ចង​ក​សម្លាប់​ខ្លួន​នោះ ឈ្មោះ​យិន​សុទ្ឋ  អាយុ​៥៣​ឆ្នាំ​មុខរបរ​ធ្វើស្រែ​រស់នៅ​ក្នុង​ភូមិ​ព្រះ​ខែ​ឃុំ​កា​ហែង ស្រុក​សំរោង​ទង ខេត្ត​កំពង់ស្ពឺ​។​មន្ត្រីនគរបាល​បន្តទៀត​ថា​បុរស​វិយ​ចំណាស់​ខាងលើ​នេះ​កាលពី​ព្រលប់​បាន​ហូបបាយ​ជុំ​គ្នា​ជាមួយ​ប្រពន្ឋ​កូន​រួចហើយ​ក៏​ចូល​សំរាក​បាត់​ទៅ​ស្រាប់តែ​ភ្លឺ​ឡើង​ឃើញ​បុរស​វ័យ​ចំណាស់​យក​ខោជើងវែង​របស់​ប្រពន្ឋ​ចង​ក​ជាមួយ​មែក​ស្វាយ​ក្បែ​ផ្ទះ​ស្លាប់​ទៅហើយ​រួច​សាច់ញាតិ​ក៏​រាយការណ៍​ទៅ​នគរបាល​មូលដ្ឋាន​ចុះ​ធ្វើការ​ពិនិត្យ​ទើប​ដឹង​ថា​ជកណី​ចង​ក​ពិតប្រាកដ​មែន​។​
ក្រោយ​ពិនិត្យ​រួច​នគរបាល​បាន​ប្រគល់​សព​អោយ​សាច់ញាតិ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។​
ប្រជាពលរដ្ឋ​នៅក្បែរ​កន្លែង​កើតហេតុ​បាន​បង្ហើប​ឲ្យដឹងថា​សង្ស័យ​បុរស​វ័យ​ចំណាស់​ពាក់ព័ន្ធ​និង​រឿង​លុយ​ការ​ធនាគា​រហើយ​មិន​មាន​មុខរបរ​អ្វី​ក្រៅពី​ធ្វើស្រែ​នោះ​ក៏​ដាច់ចិត្ត​ចងក​សម្លាប់ខ្លួន​ទៅ​៕​ដោ​យះ​សុខ​សុភ័ណ្ឌ​IMG-20150716-WA0000~2 IMG-20150716-WA0003

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya