ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី! សៀ ម៉ុ​ន ខ្លាំងមែន មិន​ត្រឹម​ទិញ​ព្រៃ​ក្រៅ​តំបន់ទេ មាន​ប្រមូល​​ឈើ​ប្រណីត​រាប់​សិប​តោន​ចូល​​ទៀត​  ||     លោក ទិត្យ អឿន កំពុងតែយកអាជ្ញាប័ណ្ណ ជាអ្នកសារព័ត៌មានទៅកាងបទល្មើស ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹករបស់រដ្ឋ ចែកគ្នាលក់?​  ||     ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||   

» ព័ត៌មានជាតិ » ឡាន​បុក​ម៉ូតូ បណ្តាលឲ្យ​កិន​យុវជន​ម្នាក់​ស្លាប់ ​

ឡាន​បុក​ម៉ូតូ បណ្តាលឲ្យ​កិន​យុវជន​ម្នាក់​ស្លាប់ ​

ភ្នំពេញ ៖ យុវជន​ម្នាក់ បាន​ស្លាប់​ភ្លាមៗ នៅ​នឹង​កន្លែងកើតហេតុ ដោយសារតែ​ត្រូវ រថយន្ត​ដឹក​ប្រេង បើក​ក្នុង​ល្បឿន​លឿន វ៉ា​ជាមួយ​រថយន្ត​មួយ គ្រឿង​ទៀត ជ្រុល​ទៅ​បុក​ម៉ូតូ​ជនរងគ្រោះ ពីក្រោយ​ពេញទំហឹង និង​កិន​អូស​ប្រមាណ​ជាង​១០​ម៉ែត្រ ។ កាលពី​ថ្ងៃ​ទី​១៥ ខែកក្កដា ឆ្នាំ​២០១៥ នៅលើ​ស្ពាន​លី​យ៉ុង​ផាត់ ស្ថិត​ក្នុង​ឡ​កំបោរ សង្កាត់​ស្វាយប៉ាក ខណ្ឌ​ឫស្សីកែវ ។​
​ជនរងគ្រោះ​មានឈ្មោះ ហៀ​ប ពាង អាយុ​១៨​ឆ្នាំ បច្ចុប្បន្ន​ស្នាក់នៅ សង្កាត់​ព្រែក​តាសេក ខណ្ឌ​ជ្រោយចង្វា ។ នៅ​មុនពេល​កើតហេតុ គេ​បាន​ឃើញ​យុវជន​ម្នាក់ ជិះ​ម៉ូតូ​ស្មា​ស រ៉េវ​វ៉ូ មួយ​គ្រឿង​ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ​1R-1372 ធ្វើដំណើរ​ឡើង​លើ​ស្ពាន លី​យ៉ុង​ផាត់ ទិសដៅ​ពី​លិច​ទៅ​កើត ខណះមក​ដល់​ចំណុចកើតហេតុ ស្រាប់តែ​មាន​រថយន្ត​ដឹក​ប្រេង បើក​ក្នុង​ល្បឿន​លឿន ទិសដៅ​ស្របគ្នា ជាមួយ​ម៉ូតូ និង​បាន​វ៉ា​រថយន្ត​មួយ​គ្រឿង​ទៀត ក៏​បាន​ជ្រុល​ទៅ​បុក​ម៉ូតូ ជនរងគ្រោះ​ពីក្រោយ​ពេញទំហឹង និង​បាន កិន​ជនរងគ្រោះ​អូស​ប្រមាណ​ជា​១០​ម៉ែត្រ ស្លាប់​ភ្លាមៗ​យ៉ាង​អាណោច អា​ធម៌​នៅ​នឹង​កន្លែងកើតហេតុ ។ ប្រភព​បន្តថា បន្ទាប់​ពី​កើតហេតុ​រថយន្ត​បង្ក បាន​បន្ថែម​ល្បឿន​គេចខ្លួនបាត់ ស្រមោល​តែ​ម្តង ៕
11 Hong-0498

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya