ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 សកម្មភាពនៃបទល្មើសនេសាទកើតមានយ៉ាងពេញបន្ទុក នៅលើទឹកដី ស្រុកកំពង់លែង ដោយពុំមានការបង្ក្រាប​  ||     មេឈ្មួញដុះស្លែជើងខ្លាំង ល្បីខាងរកស៊ីដឹកបទល្មើស និងបំផ្លាញផលអនុផលព្រៃឈើ ឈ្មោះ ម៉េង ឆាយហុង រកស៊ីដឹកឈើសិប្បកម្មកែឆ្នៃ ឥតច្បាប់ជារៀងរាល់ថ្ងៃរាល់យប់ សមត្ថកិច្ចនិងមន្ត្រីជំនាញមិនដែលឃើញចាប់បង្ក្រាប​  ||     លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||     ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||     បទល្មើសព្រៃឈើ នៅតែកើតឡើងយ៉ាងរាលដាល តំបន់ព្រៃសហគមន៍ប្រាសាទទឹកខ្មៅ ស្រុកសំបូរ ខេត្តក្រចេះ​  ||   

» Breaking News, ព័ត៌មានជាតិ » ទារក​ចម្លែក​កើត​ដុះ​កន្ទុយ​ប្លែក​ពី​គេ ​

ទារក​ចម្លែក​កើត​ដុះ​កន្ទុយ​ប្លែក​ពី​គេ ​

រតនគីរី ៖ កាលពី​ថ្ងៃទី​៣០ ខែសីហា ឆ្នាំ​២០១៣ គេ​បានកើត​ចេញពី​ផ្ទៃ​ម្ដាយ​មាន​រយៈពេល ១​ខែ​៤​ថ្ងៃ​គត់​នៅក្នុង​ភូមិ​ជ័យជំនះ សង្កាត់ ឡា​បាន​សៀក ក្រុង​បាន​លុង ខេត្ដ​រតនគីរី​។​អ្នកភូមិ​ជ័យជំនះ​បានឱ្យដឹងថា ម្ដាយ ទារក​មានឈ្មោះ​យ៉េ​ង អេង អាយុ​៣០​ឆ្នាំ ប្រកបរ​បរជា​អ្នកបោក​អ៊ុត មាន​ប្ដី​ឈ្មោះ សៀម រិ​ន អាយុ​៣៥​ឆ្នាំ ជា​ជនជាតិខ្មែរ ស្នាក់នៅ​ផ្ទះជួល ស្ថិត​ក្នុងភូមិ​ជ័យជំនះ សង្កាត់​ឡា​បាន​សៀក ក្រុង​បាន​លុង ។
​ម្ដាយ​និង​ឪពុក​ទារក​បាន​ប្រាប់​ក្រុម ការងារ​ចុះជួយ​ភូមិ​-​សង្កាត់​ឡា​បាន​សៀក ថា តាមពិតទៅ​ពួកគាត់​មាន​ចេតនា លាក់បាំង​ចំពោះ​រឿង​ដែល​កូនប្រុស​មាន​ដុះ​កន្ទុយ​នេះ ព្រោះ​ខ្លាច​ខ្មាស​គេ ។ នៅ ពេល​កូនប្រុស​របស់គាត់​កើតមក​ពុំមាន  ដុះ​កន្ទុយ​អ្វី​ទេ​នៅត្រង់​កញ្ចូញគូថ តែ មាន​សញ្ញា​ដូច​ប្រជ្រុយ​តូច​មួយ​ប៉ុណ្ណោះ មើល​ស្ទើរ​មិនដឹង ។ លុះ​ពីមួយថ្ងៃ​ទៅ មួយថ្ងៃ​ប្រជ្រុយ​តូច​មួយ​នេះ​បាន​វិវត្ដន៍ ដុះ​កាន់តែ​វែង​ឡើងៗ​យ៉ាង​ឆាប់រហ័ស គួរឱ្យ​ចម្លែក ។ ពួកគាត់​នឹកស្មាន​មិន​ដល់ សោះ​ត្រឹមតែ​រយៈពេល​១​ខែ​៤​ថ្ងៃ​ប៉ុណ្ណោះ​កូនប្រុស​ពៅ​រូបនេះ​មាន​កន្ទុយ វែង​ដល់ ទៅ​ជាង​១​តឹក ។
​ឪពុក​ទារក​បាន​ប្រាប់ឱ្យដឹង​ដែរ ថា គាត់​មាន​គម្រោង​យក​កូនប្រុស​ទៅ រក​ក្រុម​វេជ្ជបណ្ឌិត​ដើម្បី​ឱ្យជួយ​ពិនិត្យ មើល​សាច់​ដែល​ដុះ​ចម្លែក​នេះ តែ​ប្រ ហែល​ជា​មិនអាច​ធ្វើ​បានទេ ព្រោះ​ជីវ ភាព​មានការ​ខ្វះខាត ។ ប្រសិនបើ​ត្រូវ ការវះកាត់​គាត់​និង​ប្រពន្ធ​ពុំមាន​ប្រាក់ ដើម្បី​ចំណាយ​បង់ថ្លៃ​សេវា​ព្យាបាល​នោះទេ  ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya