ភ្នំពេញ ៖ ស្ត្រីម្នាក់ ប្រកបរបរលក់បាយម្នាក់រងរបួសពោមុខ ឈាមហូររហាម ពេញផ្ទៃមុខ បន្ទាប់ពីកើតជម្លោះឈ្លោះទាស់ទែងគ្នា រឿងច្រឡំចានបាយគ្នា ខណ:ដែលលក់ដូរក្បែរខាងគ្នា ឈានទៅដល់ បញ្ចេញហឹង្សាដាក់គ្នា ខ្វះការយោគយល់ ទីបំផុត ឈាមនាំមកសាកសួរនៅប៉ុស្តិ៍ចោមចៅ ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៥និង៣០នាទីរសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៥ ស្ថិតនៅផ្ទះលក់បាយ២កន្លែងជាប់គ្នា តាមផ្លូវបេតុង ខាងត្បូងជាប់ផ្សារឯករាជ្យ២ ភូមិជម្ពូវ័ន សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
ភាគីរងគ្រោះ មានឈ្មោះ តេង គឹមសាន្ត ជាស្ត្រីម៉េម៉ាយ អាយុ៤០ឆ្នាំ ប្រកបរបរ លក់បាយ មានកូន៣នាក់ ប្រុស២នាក់ និងស្រីម្នាក់ ស្នាក់នៅ កន្លែងកើតហេតុ បានស្រុកកំណើតនៅភូមិអណ្តូងស្វាយ ឃុំព្រែកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។ ចំណែកភាគីបង្ក មានឈ្មោះ ឡូ ទី ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរ លក់បាយ និងមានប្រពន្ធឈ្មោះ ម៉ូ លី ហៅមុំ អាយុ៣៤ឆ្នាំ ប្រកបរបរលក់បាយដូចគ្នា ស្នាក់នៅផ្ទះក្បែរខាង ជាមួយជនរងគ្រោះ មានស្រុកកំណើតនៅភូមិព្រែកជ្រឹង ឃុំព្រែករំដេង ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ។
តាមប្រភពនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុ ភាគីសងខាង កើតជម្លោះឈ្លោះសម្តី ដាក់គ្នាទៅវិញទៅមក រឿងច្រឡំចាមបាយ គ្នាទៅវិញទៅមក រហូតដល់បញ្ចេញកំហឹង ខឹងពេញទី វាយទៅវាយមក ទីបំផុត ស្ត្រីម៉េម៉ាយ ឈ្មោះ តេង គឹមសាន្ត រងរបួសបែករយះពេញមុខ ហើមពោ ហូរឈាមកក្លាក់ ។ ចំណែកភាគីខាងអ្នកឈ្នះ ក្នុងជម្លោះ ឈ្មោះ ឡូ ទី ក្រោយកើតហេតុភ្លាមៗ ត្រូវបានសមត្ថកិច្ចចុះទៅអន្តរាគមន៍ និងឃាត់នាំទៅសាកសួរនៅប៉ុស្តិ៍ចោមចៅ ។
បើតតាមសម្តី ស្ត្រីរងគ្រោះ បានឲ្យដឹងថា មុនកើតហេតុ ដោយសាររឿងច្រឡំចានលក់បាយគ្នា ហើយភាគី ខាងឈ្មោះ ឡូ ទី ចេះតែ បន្លំលាក់ចានរបស់គាត់ទុក លុះដល់ទៅសួរនាំ បែកើតទៅជារឿង ឈ្លោះ រហូតដល់ ២នាកើប្តីប្រពន្ធ ព្រួតវាយគាត់ម្នាក់ឯង បណ្តាលឲ្យរងរបួស ។
បើតាមសម្តី ស្ត្រីឈ្មោះ ម៉ូ លី ហៅមុំ ត្រូវជាភរិយា របស់ បុរសឈ្មោះ ឡូ ទី បានឲ្យដឹងថា រឿងរ៉ាវ វិវាទ ដោយសារមុខរបរ លក់បាយដូចគ្នា រស់នៅក្បែរខាងគ្នា ឆកើតបានជាយូរនកហើយ ដោយសារភាគី ស្ត្រីម៉ាម៉ាយ ចោទខាងគាត់ថា បន្លំយកចាន លាក់ទុក តែផ្ទុយទៅវិញ ការរស់នៅក្បែរខាងគ្នា គាត់មិនបាន ធ្វើបែបនេះឡើយ ពេលដែល ស្ត្រីរងគ្រោះមកសាកសួររកចានម្តងៗ គាត់អនុញាតឲ្យរក កាលបើឃើញហើយយកវិញចុះ ខណ:ដែលមានកម្មករ ហូបបាយហើយ ចេះតែកាន់ឆ្លងទៅឆ្លងមក រហូតមកដល់ថ្ងៃកើតហេតុ ស្ត្រីកើតជម្លោះឈ្លោះរឿងចានបាយសារជាថ្មីម្តងទៀត រហូតដល់ស្ត្រីម៉េម៉ាយ យកចានរបស់គាត់ ដែលបានច្រឡំទៅនោះ គប់សសំដៅចូលខាងក្រោយផ្ទះគាត់ ក៏បង្កកើតទៅជា ឈ្លោះទ្រាំមិនបានវាយទៅវាយមក បណ្តាលឲ្យ កើតជារឿងបែបនេះ៕
» ព័ត៌មានជាតិ » អ្នកលក់បាយ ២កន្លែងក្បែរគ្នា ច្រឡំចានឈ្លោះទាស់គ្នា