ខេត្តកណ្ដាល ៖ កម្លាំងសមត្ថកិច្ចអធិការដ្ឋាននគរបាលស្រុកបានចុះល្បាតក្នុងភូមិសាស្ត្រ ឃុំសំពៅពូន ប្រទះឃើញមុខសញ្ញាជនសង្ស័យជួញដូរគ្រឿងញៀនបានហៅធ្វើការសាកសួរ និងឆែកឆេររកឃើញថ្នាំញៀនដាក់នៅក្នុងកញ្ចប់បារីចំនួន២៧ កញ្ចប់បានធ្វើការឃាត់ខ្លួនកាលពីវេលាម៉ោង៤និង៣០នាទីព្រឹកថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ២០១៥ នៅចំណុចខាងជើងស្ពានលេខ ៧៧ មុខកាសស៊ីណូក្រោន (កាស៊ីណូលើ) ភូមិជ្រៃធំឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល។
ជនសង្ស័យឈ្មោះ ជ្រុន វិចិត្រភេទប្រុស អាយុ២៩ឆ្នាំជនជាតិខ្មែរ មុខរបរមិនពិតប្រាកដនៅភូមិកោះទៀវ(ក)ឃុំសំពៅពូនស្រុកកោះធំ ខេត្តកណ្តាល។
វត្ថុតាងចាប់បាន ៖ -ម្សៅក្រាមពណ៌សថ្លា មេតំហ្វេតាមីន (ម៉ាទឹកក) ២៧កញ្ចប់ក្នុងនោះ មាន២២កញ្ចប់តូចតូចនិង០៥កញ្ចប់ធំ -ម៉ូតូ០១គ្រឿងម៉ាកSUZUKI .REVO ពណ៌ខ្មៅស្លាកលេខ ភ្នំពេញ1.AQ.0040 -ទូរសព្ទ័ដៃចំនួន ០៣គ្រឿង Nចុចពិល ០២គ្រឿង និងIphone .5 S ចំនួន០១ គ្រឿង ។
ក្រោយពីការឃាត់ខ្លួនជនសង្ស័យខាងលើត្រូវបានកម្លាំងនគរបាលបញ្ជូនមកអធិការដ្ឋាននគរបាលស្រុក ដើម្បីបន្តចាត់ការតាមនីតិវិធី ៕