ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||     អាជីវកម្មរណ្តៅដី  មានការឃុបឃិតជាប្រព័ន្ធ ភូមិពារាំង ឃុំរាប ស្រុកពារាំង នៅព្រៃវែង​  ||     បែកធ្លាយ! លោកយ៉េន ម៉ង់ ប្រធានសហគមន៍ ព្រៃលិចទឹកសាមគ្គីកំពង់គោររងការចោទប្រកាន់ ពីមហាជនគ្រប់មជ្ឈដ្ឋានថា ដីព្រៃលិចទឹកសម្រាប់ត្រីបន្តពូជពងកូន ត្រូវរលាយអស់ហើយ​  ||   

» ព័ត៌មានជាតិ » នាំ​មក​ផឹកស៊ី​ពី​ព្រៃវែង ហើយ​ប្លន់​សម្លាប់​នៅ​ត្បូងឃ្មុំ ​

នាំ​មក​ផឹកស៊ី​ពី​ព្រៃវែង ហើយ​ប្លន់​សម្លាប់​នៅ​ត្បូងឃ្មុំ ​

ត្បូងឃ្មុំ ៖ កាលពី​ថ្ងៃ​ទី​១៥ កក្កដា ២០១៥ នៅ​ចំណុច​ភូមិ​ភូមិ​ខ្នប់​ដំរី ឃុំ​ដំរិល ស្រុក​អូររាំងឪ ខេត្ត​ត្បូងឃ្មុំ ។ ជនសង្ស័យ​មាន​ឈ្មោះ ស៊ិន ប៊ិន ភេទ​ប្រុស អាយុ​២៦​ឆ្នាំ រស់នៅ​ភូមិ​ព្រែក​ខ្សាយ ឃុំ​ព្រែក​ខ្សាយ​ក ស្រុក​ពាម​រក៍ ខេត្ត​ព្រៃវែង ត្រូវបាន​ចាប់ខ្លួន​ពី​បទ​ជាប់​ពាក់ព័ន្ធ​ទៅនឹង​ករណី​ប្លន់​សម្លាប់ ហើយ​ដឹក​សព​មក​ប្លុង​ចោល​ទៅក្នុង​ព្រៃរនាម​នៅ​ខាង​លិច​ស្ពាន​មាត់​ឃ្មង់​កាល ពី​ពេល​កន្លង​ទៅ ។ ចំណែក​ជនរងគ្រោះ​ក្នុង​ករណី​ប្លន់​សម្លាប់​នេះ​មានឈ្មោះ សួន ហ៊ីង ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ នៅ​ភូមិ​ព្រែក​ខ្សាយ ឃុំ​ព្រែក​ខ្សាយ​ក ស្រុក​ពាម​រក៍ ខេត្ត​ព្រៃវែង ។​
​ហេតុការណ៍​ភ្ញាក់ផ្អើល នោះ​កើតឡើង​នៅវេលា​ម៉ោង​៦ និង​២០​នាទី​ព្រឹក ថ្ងៃទី​៣០ មិថុនា ២០១៥ ត្រង់​ចំណុច​ខាងលិច​ស្ពាន​មាត់​ឃ្មង់ ក្នុង​ភូមិ​ទួល​វិហារ ឃុំ​ជី​រោទិ៍​ទី​២ ស្រុក​ត្បូងឃ្មុំ ។ ដោយ​មាន​ប្រជាពលរដ្ឋ​ម្នាក់​បាន​ដើរ​រុល​ចុះ​តាម​ព្រៃរនាម​ក្នុង​គោលបំណង​ទៅ រក​ជីក​ត្រពាំង​លក់​ដើម្បី​ដោះស្រាយ​ជីវភាព តែ​មិន​ទាន់​នឹង​បាន​ជីក​ផង​នោះ គ្រាន់​ចុះ​ពី​ផ្លូវជាតិ​ចំងាយ​២៥​ម៉ែត្រ ក៏​ស្រាប់តែ​ប្រទះ​ឃើញ​សព​បុរស​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់​ត្រូវបាន​គេ សម្លាប់​យក​មក​ប្លុង​ចោល រួច​ក៏​ប្រញាប់​រាយការណ៍​មក​សមត្ថកិច្ច​មូលដ្ឋាន​ជា​បន្ទាន់​ផង​ដែរ ។ បន្ទាប់មក​បាន​ចុះ​ទៅ​ហ៊ុំព័ទ្ធ​កន្លែងកើតហេតុ​មិន​ឲ្យ​អ្នកណា​ម្នាក់ ចូល​ទៅ​កន្លែង​សព​នោះ​ទេ ដោយ​បាន​បង្កើត​គណៈកម្មកា​រ​ចម្រុះ​មាន នគរបាល អាជ្ញាធរ​ភូមិ​-​ឃុំ ព្រមទាំង​គ្រូពេទ្យ​ចុះទៅ​ពិនិត្យ​ធ្វើ​កោសល្យវិច្ច័យ​សព ឃើញ​មាន​ស្នាម​វាយ​ត្រូវ​ក្បាល​នឹង​ឧបករណ៍​រឹង​បែក​ហូរឈាម ។ នៅ​នឹង​កន្លែង​កើតហេតុ​គេ​ឃើញ​មាន​ស្នាម​កង់​រថយន្ត​បើក​ចេញពី​ទិស​ខាងលិច មក​កើត តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៧ រហូត​ដល់​ត្រង់​ភូមិ​ទួល​វិហារ ឃុំ​ជី​រោទិ៍​ទី​២ ស្រុក​ត្បូងឃ្មុំ ដែល​នៅ​កន្លែង​នោះ​មិន​មាន​ផ្ទះ​ប្រជាពលរដ្ឋ​ណាមួយ​ទេ គឺមាន​តែ​ព្រៃ​ឫស្សី​ដុះ​អម​សាង​ខាង​ផ្លូវជាតិ ព្រមទាំង​ស្ងាត់​ផងដែរ ។ រហូត​ដល់​រសៀល​ថ្ងៃ​ដដែល​ក៏​មាន​អ្នក​មក​មើល​បាន​ផ្សព្វផ្សាយ​តាម​វិទ្យុ FM ក្នុងស្រុក​មួយ​ក៏​លេចឮ​ទៅដល់​ក្រុម​សាច់ញាតិ​មក​មើល ក៏​ស្គាល់​អ្នកស្លាប់​ឈ្មោះ សួន ហ៊ីង រស់នៅ​ស្រុក​ពាម​រក៍ ខេត្ត​ព្រៃវែង ដែល​ត្រូវបាន​គេ​ល្បួង​ទៅ​ផឹកស៊ី ហើយ​សម្លាប់​ប្លន់​យក​ទ្រព្យ ។​
​ក្រោយពី​មាន​ហេតុការណ៍​អំពើ​ប្លន់​សម្លាប់​នេះ លោក​ឧត្តមសេនីយ៍ត្រី ម៉ៅ ពៅ ស្នងការ​នគរបាល​ខេត្ត​បាន​ចាត់ឲ្យ​កម្លាំង​នគរបា​ល​បច្ចេកទេស​ខេត្ត នគរបាល​ព្រហ្មទណ្ឌ​កម្រិតធ្ងន់​ខេត្ត ចុះ​ស្រាវជ្រាវ​ដោយ​យកចិត្តទុកដាក់ ព្រោះ​មាន​តម្រុយ​ជន​ពាក់ព័ន្ធ​ដែល​បាន​ទូរស័ព្ទ​ហៅ​ជនរងគ្រោះ​ទៅ​ផឹកស៊ី ។​
​លោក​វរសេនីយ៍ត្រី ឡុង សារិន បញ្ជាក់ថា រហូតមក​ដល់​ព្រឹក​ថ្ងៃទី​១៤ កក្កដា ២០១៥ ជំនាញ​ព្រហ្មទណ្ឌ​ស្រុក​ត្បូងឃ្មុំ បាន​សហការ​ជាមួយនឹង​នគរបាល​ស្រុក​ពាម​រក៍ ខេត្ត​ព្រៃវែង បើក​ការស៊ើបអង្កេត​ដ៏​ក្តៅគគុក​លើក​ករណី​ប្លន់​សម្លាប់​ជនរងគ្រោះ​ខាង លើ ផ្អែក​តាមរយៈ​សាក្សី ទើប​ដឹង​តម្រុយ​ថា ជនសង្ស័យ​ឈ្មោះ ស៊ិន ប៊ិន បាន​ទូរស័ព្ទ​ហៅ​ជនរងគ្រោះ​មក​ផឹកស៊ី​នៅ​ផ្ទះ​លក់ សាច់​ក្លែម​មួយ​កន្លែង​ក្នុង​ភូមិ​លេខ​៥ ឃុំ​ព្រែក​ខ្សាយ​ក ស្រុក​ពាម​រក៍ ខេត្ត​ព្រៃវែង កាលពី​ល្ងាច​ថ្ងៃទី​២៩ មិថុនា ២០១៥ ហើយ​មក​ដល់​ព្រឹក​ថ្ងៃទី ១៥ កក្កដា ក្រោម​កិច្ចសហការ​ជាមួយនឹង​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ដំរិល ស្រុក​អូររាំងឪ ក៏​បាន​ឃាត់​ជនសង្ស័យ​ឈ្មោះ ប៊ិន មក​សួរនាំ​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ត្បូងឃ្មុំ ដោយ​ដកហូត​បាន​ម៉ូត​របស់​ជនរងគ្រោះ​មក​វិញ​ផង​ដែរ ។ រូបគេ និង​បក្ខពួក​២​នាក់​ទៀត​បាន​ប្រើល្បិច​ល្បួង​ហៅ​ជនរងគ្រោះ​ឈ្មោះ ហ៊ីង មក​ផឹក​ស្រា​បៀរ​អស់​៦​កំប៉ុង រួច​នាំ​ទៅ​ចូល​ច្រៀង​ខារ៉ាអូខេ​នៅ​អ្នក​លឿង​ជិត​ទី​រួម​ខេត្តព្រៃវែង​អស់ ស្រា​បៀរ​២​កេស ។ លុះ​នៅ​វេលា​ម៉ោង​ប្រហែល​១១​យប់ ថ្ងៃទី​២៩ មិថុនា ជនរងគ្រោះ​ស្រវឹងធ្លាក់ភ្នែក រួច​ល្បួង​មក​លេង​នៅ​កំពង់ចាម ។ ពេល​ដែល​ជិះ​មកដល់​ត្រង់​ម្តុំ​ស្ពាន​មាត់​ឃ្មង់​កន្លែង​ស្ងាត់ ក៏​ប្រើ​ល្បិច​ឈប់​បត់ជើងតូច នាំ​អ្នករងគ្រោះ​ទៅ​វាយ​សម្លាប់​ប្លន់​យក​សម្ភារ រួច​អូស​ទម្លាក់​ចូល​ព្រៃ រួច​យក​ម៉ូតូ​ម៉ាក​ហុងដា ឌ្រី​ម សេ​១២៥ ស៊េរី​ឆ្នាំ​២០១៣ និង​ខ្សែ​កទង្ង​ន់​៥​ជី រួច​ជិះ​ឆ្ពោះទៅ​ផ្សារ​សួង​តែម្តង​៕
15647_1452783168360553_6485967675838492329_n 11755209_1452783318360538_4898708079878036310_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya