ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||     អាជីវកម្មរណ្តៅដី  មានការឃុបឃិតជាប្រព័ន្ធ ភូមិពារាំង ឃុំរាប ស្រុកពារាំង នៅព្រៃវែង​  ||     បែកធ្លាយ! លោកយ៉េន ម៉ង់ ប្រធានសហគមន៍ ព្រៃលិចទឹកសាមគ្គីកំពង់គោររងការចោទប្រកាន់ ពីមហាជនគ្រប់មជ្ឈដ្ឋានថា ដីព្រៃលិចទឹកសម្រាប់ត្រីបន្តពូជពងកូន ត្រូវរលាយអស់ហើយ​  ||   

» ព័ត៌មានជាតិ » បេក្ខជន​ប្រឡង​ជាប់​តេស្ត​ភាសា​កូរ៉េ​លើក​ទី​១២​ឆ្នាំនេះ មាន​ជាង​៧០០០​នាក់​លើស​ចំនួន​កូតា​ ​

បេក្ខជន​ប្រឡង​ជាប់​តេស្ត​ភាសា​កូរ៉េ​លើក​ទី​១២​ឆ្នាំនេះ មាន​ជាង​៧០០០​នាក់​លើស​ចំនួន​កូតា​ ​

ភ្នំពេញ  ៖ លទ្ធផល​ប្រឡង​តេស្ត​ភាសា​កូរ៉េ​លើក​ទី​១២​ត្រូវបាន​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ធ្វើ​ការប្រកាស​ផ្លូវការ​នៅ​ថ្ងៃ​ពុធ​ទី ១៥ ខែកក្កដា ឆ្នាំ​២០១៥ ដោយ​មាន​បេក្ខជន​ប្រឡង​ជាប់​ចំនួន​៧១១៥​នាក់​ក្នុងចំណោម​បេក្ខជន​ដាក់ពាក្យ ប្រឡង​ចំនួន​៣៨៣៦២​នាក់​។​
​លោក​ធាង ស៊ាន​វេង ប្រធាន​រៀបចំ​ការប្រឡង​តេស្ត​ភាសា​កូរ៉េ​ប្រចាំ​មណ្ឌល​ប្រឡង​សន្ធរម៉ុក​បាន មានប្រសាសន៍​កាលពីរ​សៀ​ល​ថ្ងៃទី​១៥ ខែកក្កដា ឲ្យដឹងទៀតថា ការប្រឡង​តេស្ត​ភាសា​កូរ៉េ​នៅ​ឆ្នាំ​នេះ​មាន​បេក្ខជន​ប្រឡង​ជាប់​ចំនួន​៧១១៥ នាក់​។ លោក​បាន​បន្ត​ថា​លទ្ធផល​នេះ​បាន​បង្ហាញ​ឃើញថា មាន​ភាព​ជា​វិជ្ជមាន​ដោយសារ​តែ​នៅ​ឆ្នាំ​នេះ​ភាគី​កូរ៉េ​ជ្រើសរើស​ចំនួន​តែ ៥៧០០​នាក់​ទេ តែ​បេក្ខជន​ជាប់​មាន​ដល់​ជាង​៧​ពាន់​នាក់​។ នេះ​មានន័យ​ថា​លើស​ចំនួន​កូតា​ដែល​ភាគី​កូរ៉េ​បានជ្រើសរើស​។​
​លោក​ធាង​ស៊ាន​វេង​បាន​បន្ថែមថា ការប្រឡង​ធ្វើតេស្ត​សមត្ថភាព​ភាសា​កូរ៉េ​នេះ​គឺ​គ្រាន់តែ​ជា​ការវាស់ស្ទង់ សមត្ថភាព​ភាសា​កូរ៉េ​របស់​បេក្ខជន​នីមួយៗ​តែប៉ុណ្ណោះ​។ បេក្ខជន​ប្រឡង​ជាប់​តេស្ត​នេះ​មិន​មានន័យថា​បាន​ប្រឡង​ជាប់​ធ្វើ​ការងារ​នៅ ប្រទេស​កូរ៉េ​នោះទេ ហើយ​បេក្ខជន​ប្រឡង​ជាប់​ត្រូវបាន​គេ​ដាក់បញ្ចូល​ទៅក្នុង​ទិន្នន័យ កុំព្យូទ័រ​របស់​កូរ៉េ​ជា​ស្វ័យប្រវត្តិ​។ ប៉ុន្តែ​ទិន្នន័យ​នេះ​តម្រូវ​ឲ្យ​បេក្ខជន​ប្រឡង​ជាប់​ត្រូវ​មក​ដាក់​ពាក្យ​រក ការងារ​ធ្វើ​នៅ​ប្រទេស​កូរ៉េ​តាមរយៈ​គណៈកម្មាធិការ​បណ្ដុះបណ្ដាល និង​បញ្ជូន​ពលករ​បរទេស​ដើម្បី​បញ្ជូន​ទៅ​ក្នុង​ប្រព័ន្ធ​កុំព្យូទ័រ​។ ពាក្យសុំ​ស្វែងរក​ការងារ​នេះ​មាន​សុពលភាព​១​ឆ្នាំនិ ង​អាច​បន្តបាន​១​ឆ្នាំ​ទៀត​ប្រសិនបើ​ពុំ​ទាន់​បាន​កិច្ចសន្យា​ពី​ពី​យោ​ជក កូរ៉េ​ទេ​។​
​លោក​ធាង ស៊ាន​វេង​បានបញ្ជាក់​ថា បេក្ខជន​ដែល​មានឈ្មោះ​ប្រឡង​ជាប់​លើក​នេះ​អាច​មក​ដាក់​ស្វែងរក​ការងារ​ធ្វើ នៅ​គណៈកម្មាធិការ​បណ្តុះបណ្តាល​និង​បញ្ជូន​ពលករ​ទៅ​បរទេស​នៃ​ក្រសួង​ការងារ  និង​បណ្តុះបណ្តាល​ស្ថិត​នៅ​ទំនប់​កប់​ស្រូវ ដោយ​បេក្ខជន​ត្រូវ​ភ្ជាប់​មក​ជាមួយ​នូវ​ពាក្យសុំ​ស្វែងរក​ការងារ​ធ្វើ លិខិតឆ្លងដែន​អត្តសញ្ញាណប័ណ្ណ ច្បាប់ដើម​វិញ្ញាបនបត្រ​ពិនិត្យ​សុខភាព សេចក្តី​ចម្លងសំបុត្រ​បញ្ជាក់​កំណើត រូបថត​៤​គុណ​៦​ចំនួន​២​សន្លឹក​លេខ គណនី​ធនាគារ​ផ្ទាល់ខ្លួន និង​ពិនិត្យ​ក្រយៅដៃ​។​
​ក្រសួង​ការងារ​បាន​រៀបចំ​ការ​ប្រឡង​ធ្វើតេស្ត​ភាសា​កូរ៉េ​ប្រចាំឆ្នាំ ២០១៥​កាលពី​ថ្ងៃ​ទី​២៧​និង​២៨​ខែ​មិថុនា​ឆ្នាំ​២០១៥​ដោយ​មាន​បេក្ខជន​ចូលរួម ប្រឡង​ចំនួន​៣៨៣៦២​នាក់​តែ​ភាគី​កូរ៉េ​ជ្រើសរើស​តែ​ចំនួន​៥៧០០​នាក់​ទេ​។ រីឯ​ការប្រឡង​ពី​ឆ្នាំ​ទៅ​មាន​បេក្ខជន​ចូលរួម​ប្រឡង​ចំនួន​ជាង​៥​ម៉ឺន​នាក់ ដោយ​បាន​ចាប់ផ្តើម​ប្រឡង​កាលពី​ថ្ងៃ​ទី​២៥​និង​២៦ ខែតុលា ឆ្នាំ​២០១៤​។ ក្នុងចំណោម​បេក្ខជន ប្រឡង​ជាង​៥​ម៉ឺន នាក់​នោះ​ភាគី​កូរ៉េ​ត្រូវការ​ចំនួន​៤០០០​នាក់​ប៉ុណ្ណោះ​។​
​លោកពេ​ជ សោ​ភ័ន រដ្ឋលេខាធិការ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ និង​ជា​ប្រធាន​គណៈកម្មាធិការ​បណ្ដុះបណ្ដាល និង​បញ្ជូន​ពលករ​ទៅ​បរទេស​ធ្លាប់​បាន​មានប្រសាសន៍ ឲ្យដឹងថា​រហូតមកដ​ល់​ពេល​នេះ មាន​ពលករ​ខ្មែរ​ប្រមាណ​ជិត​៤​ម៉ឺន​នាក់​ហើយ ដែល​កំពុង​ធ្វើការ នៅក្នុង ប្រទេស​កូរ៉េ ខណៈ​ដែល​ប្រាក់​ឈ្នួល​របស់​ពួកគេ ដូច​ទៅ​នឹង​កម្មករ ក្នុង​ប្រទេស​កូរ៉េ​ដែរ មាន​ការកើនឡើង រៀងរាល់ឆ្នាំ​។​
​លោក​ពេជ្រ​សោភ័ណ​បាន​បញ្ជាក់ថា ឆ្នាំ​នេះ​ភាគី​កូរ៉េ​បាន​ផ្តល់​កូតា​ឲ្យ​យើង​តែ​ចំនួន​៥៧០០​នាក់ តែ​ជាក់ស្តែង​កន្លងមក​តែងតែ​ផ្តល់​លើស​ជាង​កូតា​ជានិច្ច​ដោយសារតែ​ថៅកែ កូរ៉េ​គេ​ចូលចិត្ត​ពលករ​កម្ពុជា​យើង​។​
​ពលករ​កម្ពុជា​ត្រូវ​បាន​រដ្ឋាភិបាល​កូរ៉េ​ចាត់ទុក​ជា​ពលករ​ដែល​ជាប់ ចំណាត់ថ្នាក់​ល្អ​ជាងគេ​ក្នុង​ការបំពេញ​ការងារ​ក្នុងចំណោម​ពលករ​បរទេស​មក​ពី ២០​ប្រទេស​ដែល​កំពុង​ធ្វើការ​នៅ​ប្រទេស​កូរ៉េ​។ នេះ​បើ​តាម​លោក​គីម​វ៉ុន​ជីន​(Kim Weon Jin)​ឯកអគ្គរដ្ឋទូត​កូរ៉េ​ថ្មី​ប្រចាំ​ប្រទេស​កម្ពុជា​។ លោក​បាន​បន្តថា មាន​តែ​ពលករ​កម្ពុជា​ទេ ដែល​មាន​ប្រជាប្រិយ​ជាងគេ​។ ដោយសារតែ​ពលករ​កម្ពុជា​មាន​ភាព​ស្មោះត្រង់ ហើយ​ភាពស្មោះត្រង់​នេះ​បាន​ធ្វើ​ឲ្យ​ថៅកែ​កូរ៉េ​ពេញចិត្ត​យ៉ាងខ្លាំង​ទើប ធ្វើឲ្យ​មាន​ប្រជាប្រិយភាព​ខ្ពស់​។ ម្យ៉ាងទៀត​គាត់​(​ពលករ​)​ទៅ​ធ្វើការ​មិនមែន​ដើម្បី​តែ​ប្រាក់​នោះទេ​គឺ​ទៅ ដើម្បី​រៀន​ជំនាញ​ផងដែរ​ដើម្បី​ត្រឡប់​មក​វិញ​យក​ជំនាញ​ដែល​បាន​រៀន​នោះ មក​ជួយ​ប្រទេស​ជាតិ​វិញ​៕M15-07-15-m-1024x7681

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya