ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក លឹម លក្ខណ៍ ដែលចូលក្របខ័ណ្ឌ ៣ឆ្នាំ ទទួលមុខតំណែងជានាយរងការិយាល័យសន្តិសុខឯកជន នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ពាក់ស័ក្តិ៤យ៉ាងហំ ហើយល្បីថា រត់ការបន្តយកតំណែងជាស្នងការរង ខេត្តកណ្តាល?​  ||     ជនល្មោភលុយកាក់ យកសាសនាព្រះយ៉េស៊ូវ ធ្វើអាជីវកម្ម បានឈូសឆាយដីកប់សពបងប្អូនអ្នកជឿព្រះយ៉េស៊ូវ ពុះជាដីឡូតិលក់ បង្កភ្ញាក់ផ្អើលខ្លំាង នៅសៀមរាប​  ||     បែកធ្លាយ ! លោក ជា វណ្ណៈ និងលោក ថន សឿន សង្ស័យពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ នៅតំបន់អូរហ៊ុច ដែលកម្លាំងចម្រុះចុះបង្ក្រាបពីម្សិលមិញ​  ||     ហេតុអីក៏នាយនគរបាលម្នាក់នេះ  ទើបចូលក្របខ័ណ្ឌនគរបាលជាតិ បាន៣ឆ្នាំសោះ ពាក់ស័ក្តិ៤ និងមានតំណែងជានាយរងការិយាល័យថែមទៀត?​  ||     ទីតាំងស្តុកឈើឥតច្បាប់មួយកន្លែង របស់មេឈ្មួញ ឈ្មោះ ថា រកស៊ីជួញដូរព្រៃឈើច្រើនឆ្នាំកន្លងមកហើយ សមត្តកិច្ចនិងមន្ដ្រីជំនាញមិនដែលធ្វើការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » ខេត្ត​បន្ទាយមានជ័យ​លុប​បំបាត់​កុងត្រូលជជុះ​

ខេត្ត​បន្ទាយមានជ័យ​លុប​បំបាត់​កុងត្រូលជជុះ​

​បន្ទាយមានជ័យ​៖ សមត្ថកិច្ច​ដែល​ឈរជើង​តាម​ដងផ្លូវ​ធ្វើ​សកម្មភាព​យកលុយ ត្រូវបាន​ហៅថា​កុងត្រូលជជុះ អាជ្ញាធរខេត្ត​បន្ទាយមានជ័យ​ធ្វើការ​លុបបំបាត់​មិន​អោយមាន ដោយ​ប្រតិបត្តិ​អោយមាន​ក្រុម​ត្រួតពិនិត្យ​និង​បង់ពន្ធ​ច្បាស់លាស់​។ កិច្ចប្រជុំ​នេះ​ធ្វើឡើង​កាលពី​ព្រឹក​ថ្ងៃទី​៣០ សីហា ២០១៣ នៅ​សាលប្រជុំ​សាលាខេត្ត​បន្ទាយមានជ័យ​។​មានការ​ចូលរួម​ពី​លោក ទ្រី ណារិន អភិបាលខេត្ត​បន្ទាយមានជ័យ​និង​សមត្ថកិច្ច​នានា​ក្នុង​ខេត្ត​។​
​    ​លោក ទ្រី ណារិន អភិបាលខេត្ត​បន្ទាយមានជ័យ​ក្នុងនាម​គណបញ្ជាការ​ឯកភាព​ខេត្ត​បាន​ប្រជុំ​ហើយ​សម្រេច​អោយ​មានតែ​ប៉ុស្តិ៍​ត្រួតពិនិត្យ​ស្របច្បាប់​នៅ​និង​ច្រកទ្វារ​៣​តែប៉ុណ្ណោះ​គឺ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ច្រកទ្វារ​តំបន់​បឹង​ត្រកួន និង​ច្រកទ្វារ​តំបន់​ម៉ាឡៃ និង​ប៉ុស្តិ៍​ត្រួតពិនិត្យ​បង់ពន្ធ​១​កន្លែង​ទៀត​របស់​សាខាគយ​នៅ​ចំនុច​សាលា​ក្រហម​ក្នុងភូមិ​សាលា​ក្រហម​ឃុំ​កូប​ស្រុក​អូរជ្រៅ ព្រមទាំង​អនុញ្ញាតអោយ​មាន​សមត្ថ​កិច្ច​ត្រួតពិនិត្យ​ចរាចរណ៍​ឬ​អាវុធជាតិផ្ទុះ​២​កន្លែង​នៅ​ក្រុង​សិរីសោភ័ណ​និង​ក្រុង​ប៉ោយប៉ែត ដោយឡែក​បើ​មាន​សមត្ថកិច្ច​ឬ​ស្ថាប័ន​ណា​ដែល​ដាក់​ប៉ុស្តិ៍​ត្រួតពិនិត្យ​ឬ​ធ្វើ​សកម្មភាព​យកលុយ​ត្រូវតែ​បង្ក្រាប​មិនអោយ​មាន​ជាដាច់ខាត​ចាប់ពី​ថ្ងៃនេះ​តទៅ​។​
​    ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ រ័ត្ន ស្រ៊ាង មេបញ្ជាការរង​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​និង​ជា​មេបញ្ជាការ​ប៉េអឹម​បន្ទាយមានជ័យ​ក៏បាន​លើកឡើង​ផងដែរ​ថា សុំអោយ​សមត្ថកិច្ច​ដែល​មិនមែនជា​នគរបាល​យុត្តិធម៌​មិនមាន​តួនាទី កុំ​ចេញ​ធ្វើ​ការងារ​តាមផ្លូវ​បង្ក្រាប​បទល្មើស​នានា​ខុសពី​ជំនាញ​របស់ខ្លួន បើ​នៅតែមាន​ទៀត​អាវុធហត្ថ​និង​ចាប់​បើ​ទាក់ទង​និង​យោធា​ដែល​ការលើកឡើង​នេះ​ដើម្បី​បំបាត់​ភាព​អាណាធិបតេយ្យ​អ្នកណា​ក៏មាន​តួនាទី​បង្ក្រាប​។​
​    ​លោក ទ្រី ណារិន បានបញ្ជាក់​បន្ថែមថា  វិធានការ​ទាំងនេះ​ត្រូវតែ​ផ្សព្វផ្សាយ​ជូន​ប្រជាពលរដ្ឋ​អោយបាន​យល់​និង​កុំ​បង់លុយ​ជូន​សមត្ថកិច្ច​ដែល​មិនមែនជា​កាតព្វកិច្ច​បង់​ពន្ធ​ហើយ​ត្រូវរាយការណ៍ជូន​សមត្ថ​កិច្ច​ដែល​ពាក់ព័ន្ធ ៕​    ​ដោយ​៖ សម្បត្តិ សីហា​


Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya