ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ទិត្យ អឿន កំពុងតែយកអាជ្ញាប័ណ្ណ ជាអ្នកសារព័ត៌មានទៅកាងបទល្មើស ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹករបស់រដ្ឋ ចែកគ្នាលក់?​  ||     ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||   

» ព័ត៌មានជាតិ » ប៉ូលិស​ឃាត់ខ្លួន​បុរស​ម្នាក់ ករណី​រក្សាទុក​សារធាតុ​ញៀន ​

ប៉ូលិស​ឃាត់ខ្លួន​បុរស​ម្នាក់ ករណី​រក្សាទុក​សារធាតុ​ញៀន ​

ភ្នំពេញ​៖ បុរស​ម្នាក់​វ័យ​៣០​ឆ្នាំ​ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ឃាត់ខ្លួន​កាលពី វេលា​ម៉ោង​១១​និង​២០ នាទី​យប់ ថ្ងៃទី​១៤ ខែកក្កដា ឆ្នាំ​២០១៥ នៅ​ចំណុច​ក្លិប​មិ​តណាយ ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោម ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ពាក់ព័ន្ធ​ករណី​រក្សាទុក​សារធាតុ​ញៀន​ខុសច្បាប់​។​
ជនសង្ស័យ​មាន​ឈ្មោះ កង ណារិន អាយុ​៣០​ឆ្នាំ មុខរបរ​លក់ដូរ មាន​ទីលំនៅ​ភូមិ​ទួល​ពង្រ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។ ក្នុងនោះ​សម ត្ថ​កិច្ច​បាន​ដកហូត​វត្ថុតាង​ម្សៅ​ក្រាម​ស​ថ្លា​ចំនួន​២​កញ្ចប់​តូច​ផង ដែរ​។  មុន​ពេល​ឈានដល់​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើនេះ គឺ នៅវេលា​ម៉ោង​កើតហេតុ​សមត្ថកិច្ច​យើង​តែងតែ​ចេញ​ល្បាត​ក្នុង​មូលដ្ឋាន​ដូច សព្វដង​។ លុះ​មក ដល់​ចំណុច​មុខ​ក្លឹប​មិ​តណាយ​ក៏​ប្រទះឃើញ​ជន​សង្ស័យខា​ង​លើ​នេះ​ក៏​ហៅ​ឲ្យ គាត់​ឈប់​ហើយ​ធ្វើការ​ឆែកឆេ​រលើ​ខ្លួនប្រាណ​របស់​គាត់​ក៏​ប្រទះ​ឃើញ​មាន ថ្នាំញៀន​ចំនួន​២​កញ្ចប់​លាក់​ដាក់​ក្នុង កាបូប​លុយ​។ បន្ទាប់​មក​សមត្ថកិច្ច​យើង​ក៏​ឃាត់ខ្លួន​ជនសង្ស័យ​នាំ​មក​សួរនាំ​បន្ថែម​នៅ អធិការ ដ្ឋា​ន​នគរបាល​ខណ្ឌ​ពោធិ៍​សែន ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​តុលាការ​៕
talem-28 talem-34

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya