(រតនគិរី) ៖ កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៥ មនុស្សជិត១០នាក់បានរួចផុតពីគ្រោះថ្នាក់ ក្រោយពីជិះគោយន្តកន្ត្រៃយ៍ក្រឡាប់ នៅទល់មុខផ្សារតាយសេង ស្ថិតក្នុងភូមិ៤ សង្កាត់កាចាញ ក្រុងបានលុង ខេត្តរតនគិរី ។ គោយន្តកន្ត្រៃយ៍១គ្រឿងបានក្រឡាប់ផ្ងាជើង ខណ:ដឹកមនុស្សចំនួន៨នាក់ បើកបរក្នុងទិសដៅពីលិចទៅកើតដោយល្បឿនលឿន ។
បើតាមសមត្ថកិច្ចការដែលក្រឡាប់នេះ ក៏ព្រោះតែអ្នកបើកបរគោយន្តកន្ត្រៃយ៍ចាប់ហ្វ្រាំងមិនស៊ី ទើបបណ្តោលអោយជ្រុលចង្កូតធ្លាក់ពីផ្លូវជាតិលេខ៧៨ ទៅខាងស្តាំដៃ រួចក៍ក្រឡាប់នៅក្នុងរណ្តៅតែម្តង។ ប៉ុន្តែមិនបង្កអោយមានគ្រោះថ្នាក់ដល់អាយុជីវតមនុស្ស និងទ្រព្យសម្បត្តិសាធារណៈនោះទេ។
គោយន្តកន្ត្រៃយ៍មួយគ្រឿងនេះចេញពីខេត្តកំពង់ស្ពឺ ដឹកកម្មករមានប្រុស ស្រី ទាំងអស់ប្រមាណ៨នាក់ សំដៅមកក្រុងបានលុង ដើម្បីស្វែងរកការងារធ្វើ ហើយចៃដន្យមិនទាន់ដល់គោលដៅផង ស្រាប់តែមកចាក់កម្មករចោលនៅមុខផ្សារថ្មីតាយសេង នេះម្តងទៅ៕