ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ទិត្យ អឿន កំពុងតែយកអាជ្ញាប័ណ្ណ ជាអ្នកសារព័ត៌មានទៅកាងបទល្មើស ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹករបស់រដ្ឋ ចែកគ្នាលក់?​  ||     ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||   

» ព័ត៌មានជាតិ » ស្ត្រី​ម្នាក់​មក​ដូរ​លុយ ហើយ​បន្លំ​យក​លុយ​អស់​៣​ពាន់​ដុល្លារ នៅផ្ទះ​វេ ​

ស្ត្រី​ម្នាក់​មក​ដូរ​លុយ ហើយ​បន្លំ​យក​លុយ​អស់​៣​ពាន់​ដុល្លារ នៅផ្ទះ​វេ ​

ក្រចេះ ៖ ផ្ទះ​វេលុយ​១​កន្លែង ផ្អើល​ឆោឡោ​ថា មាន​ស្ត្រី​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ មក​ដូរ​លុយ​ហើយ​បន្លំ​យកលុយ​ពី​ទូរ​ដូរ​លុយ​អស់​ចំនួន​៣​ពាន់​ដុល្លារ ហើយ​បាន​រត់គេចខ្លួន​បាត់ កាលពី​ថ្ងៃ​ទី​១៤ ខែកក្កដា ឆ្នាំ​២០១៥​នេះ នៅ​ចំណុច​ភូមិ​ឈើទាល​ភ្លោះ ឃុំ​កញ្ជរ ស្រុក​ឆ្លូង ខេត្ត​ក្រចេះ​។​
​នៅ​ថ្ងៃកើតហេតុ មាន​ស្ត្រី​ម្នាក់​ដែល​មិន​ស្គាល់​អត្តសញ្ញាណ បាន​ជិះ​ម៉ូតូ​១​គ្រឿង​មក​ឈប់​មុខ​ផ្ទះ​គាត់ ដើម្បី​ចាក់​សាំង និង​ដូរ​លុយ​ពី​ដុល្លារ​ទៅ​លុយ​ជា​លុយ​ខ្មែរ ក្រោយមក​ស្ត្រី​ជា​ជនសង្ស័យ​បាន​ជិះ​ម៉ូតូ​ចេញ​បាត់ទៅ​។ ស្ត្រី​ជា​ជនសង្ស័យ ជា​មនុស្ស​ដែល​គាត់​មិន​ស្គាល់ អត្តសញ្ញាណ​ឡើយ ហើយ​ខណៈ​ដែល​ស្ត្រី​ខាងលើ​បាន​ចូល​មក​ចាក់​សាំង​រួច ក៏​បាន​សុំ​ដូរ​លុយ​ចំនួន​២០​ដុល្លារ ម្ចាស់ផ្ទះ​គាត់​ក៏​បាន​រាប់​លុយ​ដូរ​ឲ្យ​ខណៈ​ដែល​ស្ត្រី​ជា​ជនសង្ស័យ​នៅ​ឈរ ក្បែរ​ម៉ូតូ ក្រោយមក​ក៏​សុំ​ដូរ​៥០​ដុល្លារ​ទៀត បន្ទាប់​ពី​រាប់​លុយ​ដូរ​រួច ជនសង្ស័យ​ក៏​បាន​ហៅ​ម្ចាស់ផ្ទះ​ម្ដងទៀត ដើម្បី​ទិញ​បារី​ហ្វីន​ចំនួន​៣​កញ្ចប់ ខណៈ​នោះ​ស្ត្រី​ឈ្មោះ ប៉ែន ស៊ី​មោរ៉េ បាន​ចេញពី​កន្លែង​ទូរ​ដូរ​លុយ​ចេញមកក្រៅ រក​ថង់​ច្រក​បារី​ឲ្យ​រួច មួយសន្ទុះ​ក៏​ចេញ​ម៉ូតូ​បាត់ទៅ​។ ស្ត្រី​ជា​ម្ចាស់ផ្ទះ ហាក់ដូចជា​មាន​ការ​ភ្ញាក់ខ្លួន ក៏​បាន​ដើរ​ទៅ​មើល​ទូរ​ដាក់​លុយ ស្រាប់តែ​បាត់​អស់​ទាំង​លុយ​ខ្មែរ និង​ដុល្លារ សរុប​ប្រមាណ​ជា​៣​ពាន់​ដុល្លារ ទើប​បង្ក​ឲ្យមាន​ការផ្អើលឆោឡោ​ដល់​អ្នក​ជិតខាង ដឹក​ដល់​សមត្ថកិច្ច​មូលដ្ឋាន ក៏ដូចជា​លោក​អធិការ​ស្រុក​ឆ្លូង​ចុះទៅពិនិត្យ​ភ្លាមៗ​ដល់​ទីតាំង កើតហេតុ​៕Pisey-2015-07-15-full-H Pisey-2015-07-15-full-H3

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya