ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី! សៀ ម៉ុ​ន ខ្លាំងមែន មិន​ត្រឹម​ទិញ​ព្រៃ​ក្រៅ​តំបន់ទេ មាន​ប្រមូល​​ឈើ​ប្រណីត​រាប់​សិប​តោន​ចូល​​ទៀត​  ||     លោក ទិត្យ អឿន កំពុងតែយកអាជ្ញាប័ណ្ណ ជាអ្នកសារព័ត៌មានទៅកាងបទល្មើស ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹករបស់រដ្ឋ ចែកគ្នាលក់?​  ||     ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||   

» ព័ត៌មានជាតិ » ប៉េអឹម​ដាក់​ខ្នោះ​មេបញ្ជាការរង​ប៉េអឹម​ក្រុង​តាខ្មៅ​មួយរូប ពូកែ​ផឹក​ស្រវឹង​វាយ​ប្រពន្ធ​ ​

ប៉េអឹម​ដាក់​ខ្នោះ​មេបញ្ជាការរង​ប៉េអឹម​ក្រុង​តាខ្មៅ​មួយរូប ពូកែ​ផឹក​ស្រវឹង​វាយ​ប្រពន្ធ​ ​

កណ្ដាល ៖​កាលពី​ថ្ងៃ​ទី​១៤ ខែកក្កដា ឆ្នាំ​២០១៥ លោក​អនុសេនីយ៍ឯក សួន សារិក រហស្សនាម ន​រាយ​៥ ជា​មេបញ្ជាកា​រង​កងរាជអាវុធហត្ថ​ក្រុង​តាខ្មៅ ទទួលបន្ទុក​សន្តិសុខ​ព័ត៌មាន ត្រូវបាន​ឃាត់ខ្លួន និង​ដាក់​ខ្មោះ​ដៃ រួច​នាំយក​មក​ទីបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​កណ្ដាល ពាក់ព័ន្ធ​នឹង​ករណី​ផឹកស្រា​ស្រវឹង វាយ​ធ្វើបាប​ប្រពន្ធ និង​មាក់ងាយ​មកលើ​មេ​អង្គភាព​របស់​ខ្លួន​។ កាលពី​យប់​ថ្ងៃ​ទី​១៣ ខែកក្កដា ឆ្នាំ​២០១៥ លោក​មេបញ្ជាការរង​រូប​នេះ​ដែល បាន​យកប្រពន្ធ​កូន​មក​រស់នៅ​ក្នុង​អង្គភាព បាន​ទៅ​ហូប​ស្រា​ស្រវឹង​យ៉ាង​ខ្លាំង ហើយ​មក​រករឿង វាយដំ​មកលើ​ប្រពន្ធ​របស់​ខ្លួន បង្ក​ជា​សម្លេង​ស្រែកយំ​ផ្អើល​ពេញ​អង្គភាព ពេល​នោះ​មន្ត្រី​កង​រាជ​អាវុធ ដែល​ប្រចាំការ​នៅក្នុង​អង្គភាព បាន​នាំគ្នា​ចូល​ទៅ​ឃាត់ កុំឲ្យ​មាន​ប្រើ​អំពើហិង្សា តែ​លោក​មេបញ្ជាការ​រូបនោះ មិន​ត្រឹមតែ​មិន​បញ្ឈប់​សកម្មភាព បែរ​ជា​ស្រែក​ឡូឡា ជេរ​បញ្ចោរ​គេឯង ទៀតផង​។ ដោយ​ឃើញ​ទង្វើ​របស់​លោក​មេបញ្ជាកា​រ​រង​ខាងលើ​មិន​សាកស​ម​ជា​មន្ត្រី អាវុធហត្ថ និង​បញ្ចៀស​កុំឲ្យ​កើត​ឡើង​នូវ​អំពើហិង្សា ដោយ​ធ្ងន់ធ្ងរ​នោះ លោក​មេបញ្ជាការ​កងរាជអាវុធហត្ថ​មូលដ្ឋាន​ក្រុង​តាខ្មៅ បាន​រាយការណ៍ ទៅ​លោក​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត ដើម្បី​សុំ​គោលការណ៍​ដឹកនាំ​។ បន្ទាប់មក​លោក​មេបញ្ជាកា​រ​រង​កងរាជអាវុធហត្ថ​ខេត្ត​ទទួលបន្ទុក​ព័ត៌មាន សន្តិសុខ ក៏​បាន​មក​នាំខ្លួន​ទៅកាន់​បញ្ជាការ​ខេត្ត​ធ្វើការ​សាកសួរ​៕1

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya