ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ទិត្យ អឿន កំពុងតែយកអាជ្ញាប័ណ្ណ ជាអ្នកសារព័ត៌មានទៅកាងបទល្មើស ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹករបស់រដ្ឋ ចែកគ្នាលក់?​  ||     ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||   

» ព័ត៌មានជាតិ » ឃាត់ខ្លួន​យុវជន​ម្នាក់​ឆែកឆេរ​រកឃើញ​ថ្នាំញៀន​១​កញ្ចប់​

ឃាត់ខ្លួន​យុវជន​ម្នាក់​ឆែកឆេរ​រកឃើញ​ថ្នាំញៀន​១​កញ្ចប់​

​ខេត្តកណ្ដាល ៖ កម្លាំង​នគរបាល​យុត្តិធម៌​ក្រុង​តាខ្មៅ​សហការ​ជាមួយ​ក​ម្លាំ​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​បាន​ឃាត់ខ្លួន​យុវជន​ម្នាក់​កាលពី​ម៉ោង​២​និង​៤០​នាទី​យប់​ថ្ងៃទី​១៥ ខែកក្កដា ឆ្នាំ​២០១៥ នៅ​ចំណុច​អង់​តែ​ន​០០៧ ភូមិ ព្រែក​ហូរ​លិច -​សង្កាត់ ក្រុង​តាខ្មៅ ខេត្តកណ្តាល ។​

​ជនសង្ស័យ​ឈ្មោះ អុល រតន​: ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ ភូមិ​- ព្រែក​ហូរ​លិច សង្កាត់​ព្រែក​ហូរ ក្រុង​តាខ្មៅ ខេត្ត កណ្តាល មុខរបរ​បើកបរ​រថ​យន្ត​ដឹក​ដី​។​

​វត្ថុតាង​រួមមាន ៖ -​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា មេ​តំ​ហ្វេ​តា​មីន (​ម៉ា​ទឹកកក​) ០១​កញ្ចប់ -​កង់​តួ​ស្រី​០១​គ្រឿង​។

​នៅ​ចំពោះមុខ​សមត្ថកិច្ច​ជនល្មើស​បាន​សារភាពថា ខ្លួន​ពិតជា​បាន​ទិញ​ថ្នាំញៀន​០១​កញ្ចប់ តម្លៃ​២០​ដុល្លារ​ពី​បុរស​ម្នាក់ នៅមុខ​វត្ត​គោក​រលួស សង្កាត់​ព្រែកកំពឹស​ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​ប្រាកដ​មែន​។ ជនសង្ស័យ​រួម​នឹង​វត្ថុតាង​ដូចខាងលើ​ត្រូវបាន​បញ្ជូន​មកកាន់​អធិការដ្ឋាន​​នគរបាល​ក្រុង​តាខ្មៅ​ដើម្បី​បន្ត​ចាត់ការ​តាម​នីតិវិធី​៕dd

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya