ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||     អាជីវកម្មរណ្តៅដី  មានការឃុបឃិតជាប្រព័ន្ធ ភូមិពារាំង ឃុំរាប ស្រុកពារាំង នៅព្រៃវែង​  ||     បែកធ្លាយ! លោកយ៉េន ម៉ង់ ប្រធានសហគមន៍ ព្រៃលិចទឹកសាមគ្គីកំពង់គោររងការចោទប្រកាន់ ពីមហាជនគ្រប់មជ្ឈដ្ឋានថា ដីព្រៃលិចទឹកសម្រាប់ត្រីបន្តពូជពងកូន ត្រូវរលាយអស់ហើយ​  ||   

» ព័ត៌មានជាតិ » យុវជន ៥​នាក់​ស្រវឹងស្រា បណ្តាល​ឲ្យ​បើក​ឡាន​បុក​ឡាន ហើយ​ព្យាយាម​បើក​រត់ ទៅបុក​រះ​ឡាន​៣​គ្រឿង និង​ម៉ូតូ​មួយគ្រឿង​ ​

យុវជន ៥​នាក់​ស្រវឹងស្រា បណ្តាល​ឲ្យ​បើក​ឡាន​បុក​ឡាន ហើយ​ព្យាយាម​បើក​រត់ ទៅបុក​រះ​ឡាន​៣​គ្រឿង និង​ម៉ូតូ​មួយគ្រឿង​ ​

ភ្នំពេញ ៖  កាលពី​វេលា​ម៉ោង​២៣​និង​៤០​នាទី​យប់ ថ្ងៃទី​១៤ ខែកក្កដា ឆ្នាំ​២០១៥ នៅ​ចំណុច​ខាងជើង​វិមានឯករាជ្យ តាម​បណ្តោយ​ផ្លូវ​នរោត្តម ស្ថិតក្នុង​សង្កាត់​ចតុមុខ ខណ្ឌដូនពេញ ហើយ​រថយន្ត​បង្ក​បាន​ព្យាយាម​បើក​រត់​រហូតមកដល់​ចំណុច​មុន​ហាង កំពង់ត្រាំ​ង Thai Food តាម​បណ្តោយ​ផ្លូវ​លេខ​៥៥ ក៏​ជ្រុល​បុក​និង​រថយន្ត​ម៉ាក​រ៉េ​ង​រូ​វ័រ ដែល​កំពុង​ចត​ស្ងាម​និង​រុញ​ទៅ​បុក​រថយន្ត​និង​ម៉ូតូ​ចំនួន​៣​គ្រឿង​ទៀត បណ្តាលឲ្យ​រង​ការខូច​ខាត​យ៉ាងដំណំ​។​
យុវជន​៣​នាក់​ដែល​បើក​រថយន្ត​បង្ក​ទី​១​ឈ្មោះ​ផាន់ ចាន់ ភេទ​ប្រុស អាយុ​ជាង​២០​ឆ្នាំ ស្នាក់នៅ​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ទី​២​ឈ្មោះ ហេ សំបូរ ស្នាក់នៅ​ម្តុំ​ផ្សារ​ចាស់ ខណ្ឌដូនពេញ ទី​៣​ឈ្មោះ សុខ គន្ធា ភេទ​ប្រុស ស្នាក់នៅ​សង្កាត់​ផ្សារ​ថ្មី​ទី​១ ខណ្ឌដូនពេញ​។ ចំណែក​២​នាក់​ទៀត​រត់គេច​ខ្លួន​បាត់ស្រមោល​។  មុនពេល​កើតហេតុ​គេ​បាន​ឃើញ រថយន្ត​ម៉ាក​តាកូ​ម៉ាក​មួយគ្រឿង ពណ៌​ស បើកបរ​ដោយ​យុវជន​ម្នាក់ និង​៤​នាក់​ទៀត​រួម​ដំណើរ​ជាមួយ ធ្វើដំណើរ​តាម​បណ្តាល​នរោត្តម ក្នុង​ទិសដៅ​ពី​ជើង​ទៅ​ត្បូង ក្នុង​ល្បឿន​លឿន ខណៈ​មក​ដល់​ចំណុចកើតហេតុ​ក៏​បួង​ចង្កូត​បត់​ទៅ​ក្រោយ​វិញ​ភ្លាម​នោះ​ក៏ ជ្រុល​ទៅ​បុក​និង​រថយន្ត​ម៉ាក​Avansa​បើកបរ​ដោយ​បុរស​ជនជាតិ​កូរ៉េ​ម្នាក់ ធ្វើដំណើ​រ​បញ្ជ្រាស់​ទិស​គ្នា​ចំ​ពី​ចំហៀង​ពេញទំហឹង​បណ្តាលឲ្យ​ខ្ទៀត​ទៅ ប៉េះនិ​ង​រ៉ឺម៉ក​កង់​បី​ធ្វើឲ្យ​រង​របួសធ្ងន់​២​នាក់ ហើយ​រថយន្ត​បង្ក​បាន​ព្យាយាម​បើក​រត់​រហូតមកដល់​ចំណុច​មុខ​ហាង​យីហោ កំពង់ត្រាំ​ង Thai Food​បាន​ជ្រុល​បុក​រថយន្ត​ម៉ាក​រ៉េ​ង​រ៉ូ​វ័រ​ពីក្រោយ ខណៈ​រថយន្ត​ចត​ស្ងៀម​បណ្តាល​ឲ្យ​រុញ​ទៅបុក រថយន្ត​កូរ៉ូលា​ហើយ​បន្ត​រុញ​បុក​ម៉ូតូ​PCX ខ្ទាត់​ប៉េះរថយន្ត​កាមរី​ហាយ​ប្រ៊ីត បណ្តាល​ឲ្យ​រង​កាខូចខាត​យ៉ាងដំណំ ខណៈ​ម្ចាស់​ចត់​នៅមុខ​ហាង​ហើយ​បាន​ចូលទៅ​ក្នុង​បាត់ សំណាងល្អ​មិន​មាន​អ្នករងរបួស​៕chanthuern1 chanthuern-14

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya