ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ទិត្យ អឿន កំពុងតែយកអាជ្ញាប័ណ្ណ ជាអ្នកសារព័ត៌មានទៅកាងបទល្មើស ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹករបស់រដ្ឋ ចែកគ្នាលក់?​  ||     ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||   

» ព័ត៌មានជាតិ » ជម្លោះ​ក្នុង​គ្រួសារ ប្អូនថ្លៃ​រយះ​ក្បាល បងថ្លៃ​រត់គេច​បាត់​ ​

ជម្លោះ​ក្នុង​គ្រួសារ ប្អូនថ្លៃ​រយះ​ក្បាល បងថ្លៃ​រត់គេច​បាត់​ ​

ភ្នំពេញ ៖ បុរស​ម្នាក់ ក្នុងស្ថានភាព មិនទាន់​អស់​ជាតិ​ស្រវឹង​នៅឡើយ ទទួល​រងរបួស​បែក​រយះ​ក្បាល ដេរ​ជា​ង​១០​ថ្នេរ បន្ទាប់ពី​បង្ក​ជម្លោះ​ក្នុង​គ្រួសារ មិនចេះ​អស់​មិនចេះហើយ រហូត​ដល់​បងថ្លៃ​អត់ទ្រាំ​មិនបាន ទាញ​បាន​កាំបិត​បុ័ងតោ​កាប់​បណ្តាលឲ្យ​រងរបួស ផ្អើល​អ្នកភូមិ ហើយ​រត់​គេចខ្លួន​បាត់ មុន​នឹង​ប៉ូលីស​ចុះ​ទៅ​ដល់ ។​
​ហេតុការណ៍​នេះ​កើតឡើង​កាលពី​ថ្ងៃ​ទី​១៤ ខែកក្កដា ឆ្នាំ​២០១៥ នៅ​ការដ្ឋាន​សំណង់​មួយ​កន្លែង​តាម​ផ្លូវលំ​ក្នុង​ភូមិ​ព្រៃទា សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។​
​បុរសរងគ្រោះ បែក​រយះ​ក្បាល មានឈ្មោះ បៃ សា​រុំ ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ មុខរបរ កម្មករសំណង់ ស្នាក់​នៅ​កន្លែងកើតហេតុ និង​មាន​ស្រុកកំណើត​នៅ​ភូមិ​ស្ទឹង​សំរោង ឃុំ​គង​ជ័យ ស្រុក​អូររាំងឪ ខេត្ត​ត្បូងឃ្មុំ រយះ​ក្បាល ដេរ​ជា​ថ​១០​ថ្នេរ ។ ចំណែក បុរស​ដែល​កាប់​ទៅលើ​ជនរងគ្រោះ មានឈ្មោះ កន ណាត ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ មុខរបរ កម្មករសំណង់ ស្នាក់នៅ ជាមួយគ្នា និង​មាន​ស្រុកកំណើត​នៅ​ជាមួយគ្នា ត្រូវ​ជា​បងថ្លៃ ។​
​តាម​ប្រជាពលរដ្ឋ នៅក្បែរ​កន្លែង​កើតហេតុ បានឲ្យដឹងថា ក្រុមគ្រួសារ ខាងលើ ឃើញ​តែ​កើតមាន​ជម្លោះ​ក្នុង​គ្រួសារ ផ្តើមចេញ ពី​បុរស​ឈ្មោះ បៃ សា​រុំ ខណ​:​ដែល​ខ្លួន ស្រវឹង​រាល់ថ្ងៃ បង្ក​រឿង​ក្នុង​ក្រុមគ្រួសារ ហើយ​មុន​កើតហេតុ គេ​ឃើញ អ្នក​ទាំង​២ ខាងលើ ដែល​គេ​ស្គាល់​ថា ត្រូវ​ជា​បង​-​ប្អូនថ្លៃ កើត​មាន​ជម្លោះ​ពាក្យសម្តី រហូត​ដល់​បងថ្លៃ អត់ទ្រាំ​មិន​បាន ទាញ​កាំ​វិត​បុ័ងតោ កាប់​ចំក្បាល​ប្អូនថ្លៃ របួស​ហូរ​ឈាម​កក្លាក់ ហើយ​គេចខ្លួន​បាត់ ។​
​តាម​សម្តី​ស្ត្រី​ចំណាស់​ម្នាក់ ត្រូវជា​ម្តាយ​បង្កើត របស់​ជនរងគ្រោះ បាន​ប្រាប់ឲ្យដឹង​ថា គាត់​ត្រូវ​ជា​ម្តាយ ទាំងសងខាង ហើយ​មិន​កានើ​ជើង​កូន​ណា ដាក់បន្ទុក​កូន​ណា​ឡើយ រឿង​ដែល​ពិត កូនប្រុស​របស់​គាត់ ឈ្នោះ បៃ សា​រុំ ងប់ងុល​នឹង​ស្រា រាល់ថ្ងៃ​ស្រវឹង​ព្រឹក ស្រវឹង​ល្ងាច​បាន​ស្រវឹង​ហើយ តែងតែរ​ករឿង​ក្នុង​រង្ង់​គ្រួសារ ឥតឈប់ឈរ ហើយ​មុន​កើតហេតុ កាលពី​យប់​ថ្ងៃ​ទី​១៣ ខែកក្កដា កូនប្រុស​គាត់ បន្ទាប់​ពី​ផឹក​ស្រវឹង បាន​ទៅ​ជេ​រស្តី​ទៅ​លើ​កម្មករ​សំណង់ដ​ទៃ​ទៀត ដែល​ស្នាក់នៅ​ជាមួយគ្នា ហើយ​ត្រូវបាន​ក្រុមគ្រួសារ ពិសេស​បងថ្លៃ​ទៅ​ឃាត់ ព្រោះ​ជម្លោះ​គ្មាន​ហេតុផល តែ​បែ​ជា កូនប្រុស​គាត់ មក​ខឹងសម្បារ មកលើ​បងថ្លៃ​ទៅវិញ ដែលជា​អ្នក​ទៅ​យាម​ឃាត់ លុះ​រហូតដល់ ព្រឹក​ថ្ងៃ​ទី​១៤ ខែកក្កដា គ្រាន់តែ​ភ្ញាក់ពីដេក ប្អូនថ្លៃ ទៅ​តាម​រករឿង​បងថ្លៃ កើត​ជា​ជម្លោះ ពាក្យសម្តី ទោះ​ជា​ប្រពន្ធ ឬ​ម្តាយ​ទៅ​ឃាត់​ក៏​មិន​ស្តាប់ រហូត​ដល់​បងថ្លៃ​អ​តើ​ទ្រាំ​មិនបាន ទាញ​កាំបិត​បុ័ង​តោ កាប់​ទៅលើ ប្អូនថ្លៃ ហើយ​គេចខ្លួន​បាត់ បង្ក​ឲ្យ​ផ្អើល​អ្នកជិតខាង និង​សមត្ថកិច្ច​ចុះ​ទៅ​សួរនាំ​ដល់​កន្លែងកើតហេតុ ។​
​ជនរងគ្រោះ ត្រូវ​បាន​ដើរ​ទៅ​ពេទ្យ​ដោយ​ខ្លួនឯង បន្ទាប់ពី​ទទួលរង ផ្លែកាំបិត​របស់​បងថ្លៃ ដេរ​ជា​ង​១០​ថ្នេរ ខណ​:​ដែល​បងថ្លៃ គេចខ្លួនបាត់ ៕
11737809_437726103077933_1074565470884223723_n 11745955_437726056411271_5204568971412278518_n 11755674_437726033077940_980065223054255572_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya