ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||     អាជីវកម្មរណ្តៅដី  មានការឃុបឃិតជាប្រព័ន្ធ ភូមិពារាំង ឃុំរាប ស្រុកពារាំង នៅព្រៃវែង​  ||   

» ព័ត៌មានជាតិ » កម្មករ កម្មការិនី​រោងចក្រ​”​អេ​ឃីង​តិច​” ជាង​១​ពាន់​នាក់ ហែ​ក្បូន​ទៅ​ក្រសួង​ការងារ​ ​

កម្មករ កម្មការិនី​រោងចក្រ​”​អេ​ឃីង​តិច​” ជាង​១​ពាន់​នាក់ ហែ​ក្បូន​ទៅ​ក្រសួង​ការងារ​ ​

ភ្នំពេញ ៖ នៅវេលា​ម៉ោង​៨​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​១៤ ខែកក្កដា ឆ្នាំ​២០១៥​នេះ បាន​បន្ត​ប្រមូលផ្ដុំ​គ្នា​ហែ​ក្បូន​ទៅ​ក្រសួង​ការងារ ដើម្បី​ស្នើឲ្យ​ឯកឧត្ដម​រដ្ឋមន្ត្រីក្រសួ​ង​ការងារ​ជួយ​អន្តរាគមន៍​រក ដំណោះស្រាយ​ពី​ថៅកែ​រោងចក្រ ដោយ​ទាមទារ​លក្ខខណ្ឌ​ការងារ​ចំនួន​៩​ចំណុច​។​
​តំណាង​កម្មករ​-​កម្មការិនី​ម្នាក់​បានឲ្យដឹងថា ពួកគាត់​ជា​កម្មករ​-​កម្មការិនី​ដែល​បាន​ប្រមូលផ្ដុំ​គ្នា​ហែ​ក្បួន​ថ្ងៃនេះ មាន​គ្នា​ប្រមាណ​ជាង​១​ពាន់​នាក់ បាន​ជួបជុំគ្នា​ចាប់ផ្ដើម​តាំងពី​ម៉ោង​៨​ព្រឹក​។ កូដកម្ម​ហែ​ក្បូន​ខាង​នេះ​ដឹកនាំ​ដោយ​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ​។ កូដកម្ម​អហិង្សា​នេះ​បាន​ធ្វើឡើង​រយៈពេល​៥​ថ្ងៃ​មក​ហើយ ប៉ុន្តែ​ខាង​ថៅកែ​រោងចក្រ​នៅតែ​គ្មាន​ដំណោះស្រាយ​ណាមួយ​ដើម្បី​ពួកគាត់​ឡើយ​។ ចំពោះ​ការផ្ទុះ​កូដកម្ម​តវ៉ា​នេះ គោលបំណង​សំខាន់ គឺ​ដើម្បី​ទាមទារ​ឲ្យ​ខាង​រោងចក្រ​កែលំអ​និង​ទាមទារ​លក្ខខណ្ឌ​ការងារ​ចំនួន ៩​ចំណុច​ដូចខាងក្រោម ៖
១.​នៅ​ពេល​កម្មករ កម្មការិនី សម្រាលកូន សុំ​ក្រុមហ៊ុន​បើក​ប្រាក់ខែ មុន​៣​ខែ​។​
២.​សុំ​ឲ្យ​ក្រុមហ៊ុនពេល​ផ្ដាច់​កិច្ចសន្យា ត្រូវតែ​ទូទាត់​សំណង​ទៅតាម​ផ្លូវច្បាប់​៥%​។​
៣.​សូម​ឲ្យ​ក្រុមហ៊ុន មិន​ត្រូវ​កាត់លុយ ក្នុង​អំឡុងពេល​ធ្វើ​កូដកម្ម​កន្លងមក​។​
៤.​សូម​ឲ្យ​ក្រុមហ៊ុន​ដំឡើង​ប្រាក់​ធ្វើដំណើរ​បន្ថែមទៀត​ចំនួន​៧​ដុល្លារ បន្ថែម​លើ​ប្រាក់​ធ្វើដំណើរ​ចាស់​
៥.​សូម​ឲ្យ​ក្រុមហ៊ុន​បន្ថែម​ប្រាក់​ថ្លៃ​បាយ​ក្នុង​១​ថ្ងៃ​២.០០០​រៀល​។​
៦.​សូម​ឲ្យ​ក្រុមហ៊ុន​បង្កល​ក្ខ​ណៈ​ងាយស្រួល​នៅ​ពេល​កម្មករ​ដាក់​ពាក្យ សុំច្បាប់ ហើយ​ពេល​កម្មករ​ឈឺ​មាន​សំបុត្រ​ពេទ្យ​ត្រឹមត្រូវ ក្រុមហ៊ុន​មិន​ត្រូវ​កាត់​ប្រាក់​កម្មករ​ជាដាច់ខាត​។​
៧.​សុំ​ឲ្យ​ក្រុមហ៊ុន​មិន​ត្រូវ​រៀបចំ​សហជីព​ជំនួស​កម្មករ​ដែល​មិន​បាន​ចូល​ជា សមាជិក ហើយ​ក្រុមហ៊ុន​ត្រូវ​ធានា​សិទ្ធិ​ជូន​កម្មករ​ក្នុងការ ជ្រើសរើស​សហជីព​ដែល​ខ្លួន​ពេញចិត្ត​។​
៨. ក្រុមហ៊ុន​មិន​ត្រូវ​បង្ខំ​កម្មករ ឲ្យ​ថែម​ម៉ោង​ដោយ​មិនមែន​ជា​គោលការណ៍​ស្ម័គ្រចិត្ត​នោះទេ​។​
៩. ក្រុមហ៊ុន​មិន​ត្រូវ​រើសអើង​កម្មករ នៅ​ពេល​ចូល​ជា​សមាជិក​សហជីព​ជាដាច់ខាត​។​
​សូមបញ្ជាក់​ថា រោងចក្រ “​អេ​ឃីង​តិច​” គឺ​មាន​ទីតាំង​ស្ថិតនៅ​ក្នុង​សួន​ឧស្សាហកម្ម វឌ្ឍន​: អគារ​ហ្សេ តាម​បណ្ដោយ​ផ្លូវវេង​ស្រេង ភូមិ​ដំណាក់​ធំ​២ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ ហើយ រោងចក្រ “​អេ​ឃីង​តិច​”​នោះ មាន​កម្មករ​សរុប​ចំនួន​១.២៥០​នាក់​៕3 33

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya