រាជធានីភ្នំពេញ ៖ បន្ទាប់ពីមកប្រទេសថៃ ដើម្បីព្យាបាលមុខរបួស ដោយសារឧកញ៉ា សុខ ប៊ុន និងអង្គរក្ស ប្រើអំពើហិង្សាកាលពីដើមខែកក្តដា ២០១៥ សាសា ត្រៀមនឹងធ្វើសន្និសីទកាសែត នៅថ្ងៃចន្ទទី២០ កក្តដា ខាងមុខ។
ការធ្វើសន្និសីទកាសែតនេះ ត្រូវបាន សាសា ប្រាប់ថា គឺតាមសំណូមពររបស់ក្រុមសង្គមស៊ីវិលមួយចំនួន ដែលធ្វើកិច្ចការលើផ្នែកសិទ្ធិមនុស្ស។ បើតាម សាសា បញ្ជាក់ចុងក្រោយថា ដំណើរការនៃពាក្យបណ្តឹងបាននិងកំពុងប្រព្រឹត្តទៅយ៉ាងរលូន ៕