ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||     អាជីវកម្មរណ្តៅដី  មានការឃុបឃិតជាប្រព័ន្ធ ភូមិពារាំង ឃុំរាប ស្រុកពារាំង នៅព្រៃវែង​  ||     បែកធ្លាយ! លោកយ៉េន ម៉ង់ ប្រធានសហគមន៍ ព្រៃលិចទឹកសាមគ្គីកំពង់គោររងការចោទប្រកាន់ ពីមហាជនគ្រប់មជ្ឈដ្ឋានថា ដីព្រៃលិចទឹកសម្រាប់ត្រីបន្តពូជពងកូន ត្រូវរលាយអស់ហើយ​  ||   

» ព័ត៌មានជាតិ » នៅ​ប៉ាក់​ខ្លង ប៉ូលិស​ចាប់​ទូក​នេសាទ​ខុសច្បាប់​វៀតណាម​៦​គ្រឿង និង​កម្មករ​១៣​នាក់ ​

នៅ​ប៉ាក់​ខ្លង ប៉ូលិស​ចាប់​ទូក​នេសាទ​ខុសច្បាប់​វៀតណាម​៦​គ្រឿង និង​កម្មករ​១៣​នាក់ ​

កោះកុង ៖ ទូក​នេសាទ​ខុស​ច្បាប់​របស់​ជនជាតិ​វៀតណាម​ចំនួន​៦​គ្រឿង ត្រូវ​សមត្ថកិច្ច​អន្តោប្រវេសន៍​ខេត្តកោះកុង​រកឃើញ និង​ឈាន​ទៅ​ចាប់​ជនជាតិ​វៀតណាម​ខុសច្បាប់​ចំនួន​១៣​នាក់​ទៀត​កាលពី​ថ្ងៃ​ទី​១៣ ខែកក្កដា ឆ្នាំ​២០១៥  នៅ​ភូមិ​ប៉ាក់​ខ្លង ស្រុក​មណ្ឌលសីមា​។ ជនជាតិ​វៀតណាម​ទាំង​១៣​នាក់​នោះ​ត្រូវ​គេ​បញ្ជាក់ថា សុទ្ធសឹងតែ​ជា​កម្មករ​ទូក​នេសាទ​ខុសច្បាប់​ដែល​ចូល​មក​នេសាទ​ក្នុង​ទឹកដី ប្រទេស​កម្ពុជា​។ ក្រោយ​ការឃាត់ខ្លួន​ជនជាតិ​វៀតណាម​ទាំង​១៣​នាក់​នោះ គឺ​មាន​មេខ្យល់​ម្នាក់​ដែល​គេ​ស្គាល់​ថា ឈ្មោះ តា​ជា ដែល​នាំ​ជនជាតិ​វៀតណាម​ទាំងនោះ​ចូល​មក​ដី​ខ្មែរ កំពុង​រត់​ការ​ឲ្យមាន​ការដោះលែង ហើយ​បើ​តាម​ដឹង គឺ​ជិត​ត្រូវ​ថ្លៃ​គ្នា​ហើយ​។​
នគរបាល​អន្តោប្រវេសន៍​ខេត្តកោះកុង​ក៏បាន​ឃាត់ខ្លួន​ជនជាតិ​វៀតណាម ខុស​ច្បាប់​ចំនួន​១៨​នាក់​ផង​ដែរ នៅ​ស្រុក​ស្រែអំបិល តែ​ក្រោយ​ពី​ការឃាត់ខ្លួន​រួច​ជនជាតិ​វៀតណាម​ទាំងនោះ​ត្រូវ​តម្រូវ​ឲ្យ​ផាក ពិន័យ​ម្នាក់​៥០​ម៉ឺន​រៀល និង​ចុះកិច្ចសន្យា​ចាកចេញ​ពី​ប្រទេស​កម្ពុជា ក្នុង​រយៈពេល​១​សប្ដាហ៍ បន្ទាប់មក​គេ​ក៏​ធ្វើ​ការដោះលែង​ទៅវិញ​អស់​៕2 22

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya