ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||     អាជីវកម្មរណ្តៅដី  មានការឃុបឃិតជាប្រព័ន្ធ ភូមិពារាំង ឃុំរាប ស្រុកពារាំង នៅព្រៃវែង​  ||   

» ព័ត៌មានជាតិ » អាង​ខ្លួន​ជា​កូន​លោក​អភិបាលរង​ខេត្ត​កំពង់ស្ពឺ​យក​ផ្លូវ​សារ​ធា​រណៈ​ផ្សារ​កំពង់ស្ពឺ​ផ្ញើ​កង់​ម៉ូតូ​យក​លុយ​គា្មន​អស់លោក​ណា​ហ៊ាន​មក​ក្បែរ​ ​

អាង​ខ្លួន​ជា​កូន​លោក​អភិបាលរង​ខេត្ត​កំពង់ស្ពឺ​យក​ផ្លូវ​សារ​ធា​រណៈ​ផ្សារ​កំពង់ស្ពឺ​ផ្ញើ​កង់​ម៉ូតូ​យក​លុយ​គា្មន​អស់លោក​ណា​ហ៊ាន​មក​ក្បែរ​ ​

កំពង់ស្ពឺ​៖​កន្លែងផ្ញើម៉ូតូ​ជុំវិញ​ផ្សារ​កំពង់ស្ពឺ​មិន​មាន​សមត្ថកិច្ច​ណា​ហ៊ាន​មក​ក្បែរ​ហើយ​ក៏​មាន​សមត្ថកិច្ច​​ចំរុះ​ដាក់​ចាំ​ស្ទាក់​យក​លុយ​ពី​ប្រជាពលរដ្ឋ​ដែល​ជិះ​ម៉ូតូ​បញ្ច្រាស់ទិស​ផ្លូវ​តែ​ប៉ុណ្ណោះ​។​
ប្រជាពលរដ្ឋ​កើតក្ដី​ខឹងសម្បារ​ចំពោះ​អជ្ញាធរ​ខេត្តកំពង់ស្ពឺ​ជាពិសេស​គឺ​លោក​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ស្ពឺ​លោក​អ៊ូ សំ​អួន​មេត្តា​ជួយ​មើល​ផង​ព្រោះ​ក្នុង​ការដាក់​ផ្ញើ​ម៉ូតូ​តាម​ផ្លូវ​សាធារណៈ​នេះ​មាន​ទាំង​កូន​លោក​សឿ​សុខ​ណាល់​អភិបាលរង​ខេត្ត​ម្នាក់​ផង​ដែ​រនឹង​យកលុយ​ថ្លៃ​ផ្ញើ​ម៉ូតូ​លើស​ពី​សៀវភៅ​បន្ទុក​ដែល​រដ្ឋ​បានកំណត់​បើទោះបី​មាន​ការរិះគន់​យ៉ាងណា​ក៏​ដោយ​ពី​ប្រជាពលរដ្ឋ​មិន​មាន​អស់លោក​ណា​ទៅ​ក្បែរ​ដែរ​នេះ​ជា​ទង្វើរ    សមត្ថភាព​ក្នុង​សង្គម​គួរ​ណាស់​តែ​មាន​ចំណាត់ការ​ដល់​ក្រុម​ដែល​យក​ផ្លូវ​សាធារណៈ​មក​ធ្វើ​អជីវ​កម្ម​ផ្ទាល់ខ្លួន​ហើយ​ធ្វើឲ្យប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​នោះ​ទេ​។​
ប្រជាពលរដ្ឋ​បាន​បន្ដ​ទៀត​ថា​តើ​មូលហេតុ​អ្វី​បានជា​ឈ្មួញ​ដែល​បាន​វិនិយោគ​ដេញ​ភាស៊ី​ផ្សារ​ក្រុមហ៊ុន​របស់​លោក​ហោ យាន​បាន​វិនិយោគ​រាប់សិប​ឆ្នាំ​ដែល​លោក​ហោ យាន​មាន​អាយុ​ជាង​៨០​ឆ្នាំ​មកហើយ​មិនដែល​ឃើញ​មាន​អស់លោក​ណា​ហ៊ាន​មក​ជិត​បើទោះបី​មាន​ការរិះគន់​ពី​ប្រជាពលរដ្ឋ​យ៉ាងណា​ក៏ដោយ​ប្រហែល​ជា​អស់លោក​ដែល​មាន​ដែន​សមត្ថកិច្ច​ក្នុង​ក្រុង​ច្បារមន​ក៏ដូចជា​ខេត្ត​ផងដែរ​។​
ប្រជាពលរដ្ឋ​សំណូមពរ​ទៅ​អែកឧត្ដម​ហ៊ុន​ម៉ា​នី​អ្នកដំណាងរាស្ត្រ​ខេត្ត​កំពង់ស្ពឺ​ជួយ​មើល​ពី​ទុក្ខលំបាក​ប្រជាពលរដ្ឋ​ដែល​ពួកគាត់​ចង់​ធ្វើដំណើរ​មក​ផ្សារ​ម្ដងៗ​គឺ​ត្រូវ​ជួប​ការកក់ស្ទះ​សឹង្ហ​ជំវិញ​ផ្សារ​មិន​ដែល​ឃើញ​សមត្ថកិច្ច​មក​ធ្វើ​ចរាចរណ៍​ក៏ដូចជា​រាប​សន្ដាប់ធ្នាប់​ដើម្បី​សំរួល​ចរាចរណ៍​នោះ​ទេ​មាន​តែ​ជួយ​សំរួល​ឲ្យ​អ្នក​យក​ផ្លូវ​សារ​ធា​រណះ​ផ្សារ​ផ្ញើ​កង់​ម៉ូតូ​យក​លុយ​លើស​សៀវភៅ​បន្ទុក​ទៅវិញ​ឬ​មួយ​សមត្ថកិច្ច​ត្រូវបាន​លោក​ហោ​យាន​ជួល​ពួកគាត់​សំរាប​ជួយ​មើល​ម៉ូតូ​ប្រជាពលរដ្ឋ​ណា​ដែល​មិន​យក​មក​ផ្ញើ​នឹង​ដឹកយក​ទៅ​ស្នាក់ការ​ដើម្បី​ផាកពិន័យ​ដើម្បី​ព្រមាន​ដល់​អ្នក​ក្រោយ​៕​ដោយ​៖​សុខ​សុភ័ណ្ឌ​DSC01658 DSC01659 DSC01660

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya