ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ទិត្យ អឿន កំពុងតែយកអាជ្ញាប័ណ្ណ ជាអ្នកសារព័ត៌មានទៅកាងបទល្មើស ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹករបស់រដ្ឋ ចែកគ្នាលក់?​  ||     ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||   

» ព័ត៌មានជាតិ » បុរស​ម្នាក់​ដេកស្លាប់​ក្នុង​អង្រឹង សង្ស័យ​ខ្យល់គរ​

បុរស​ម្នាក់​ដេកស្លាប់​ក្នុង​អង្រឹង សង្ស័យ​ខ្យល់គរ​

​ខេត្តកណ្ដាល ៖ បុរស​ម្នាក់​បាន​ដេកស្លាប់​ក្នុង​អង្រឹង បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល កាលពី​វេ​ល​ម៉ោង​៦​និង​៤០​នាទី​ថ្ងៃទី​១៤ ខែកក្កដា ឆ្នាំ ២០១៥ ចំណុច​យានដ្ឋាន​ជួសជុល​រថយន្ត​ពន្លក ស្ថិតនៅ​ភូមិ​គគីរ ឃុំ​គគីរ ស្រុក​កៀនស្វាយ ខេត្តកណ្តាល ។​

​ជនរងគ្រោះ​ឈ្មោះ ធឿន ហុន​ភេទ​ប្រុស​អាយុ ២៦​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​ជាង​ជួសជុល​រថយន្ត មាន​លំនៅ​ភូមិ​សំបួរ ឃុំ​សំបួរ ស្រុក​ល្វាឯម​ខេ​ត្ក​​កណ្តាល ប​ច្ច​ប្បន្ន​ស្នាក់នៅ​បណ្តោះអាសន្ន ភូមិ​គគីរ ឃុំ​គគីរ ស្រុក​កៀន ស្វាយ​ខេត្តកណ្តាល ។​

​កាលពី​យប់​ថ្ងៃទី​១៣ ខែកក្កដា ឆ្នាំ​២០១៥ ម៉ោង​៨​និង​៣០​នាទី​ជនរងគ្រោះ បាន​ចូលដេក​លើ​អង្រឹង រហូតដល់​ម៉ោង​០៦​និង​៤០ នាទី អ្នកធ្វើការ​ជា​​មួយ ឃើញ​ដេក​មិនទាន់​ក្រោក​ក៏បាន​ទៅ​ដាស់ ទើប​ដឹងថា​ឈ្មោះ ធឿន ហុន​បាន ស្លាប់​បាត់ទៅហើយ​។

​ក្រោយពី​ទទួលដំណឹង​ពី​ប្រជាពលរដ្ឋ​ភ្លាម នគរបាល​ប៉ុស្តិ៍ បាន​ចុះមក​ពិនិត្យ និង​រាយការណ៍​មក​កម្លាំង​ជំនាញ​ស្រុក​សហការ ជាមួយ​អាជ្ញាធរ​ភូមិ​ឃុំ​និង​គ្រូពេទ្យ​មណ្ឌល​សុខភាព​ឃុំ​ចុះ​ពិនិត្យ​សព ជនរងគ្រោះ​ស្លាប់​ដោយសារ​​ខ្យល់គរ រួ​បានប្រគល់​ឲ្យ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕sdf

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya