ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី! សៀ ម៉ុ​ន ខ្លាំងមែន មិន​ត្រឹម​ទិញ​ព្រៃ​ក្រៅ​តំបន់ទេ មាន​ប្រមូល​​ឈើ​ប្រណីត​រាប់​សិប​តោន​ចូល​​ទៀត​  ||     លោក ទិត្យ អឿន កំពុងតែយកអាជ្ញាប័ណ្ណ ជាអ្នកសារព័ត៌មានទៅកាងបទល្មើស ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹករបស់រដ្ឋ ចែកគ្នាលក់?​  ||     ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||   

» ព័ត៌មានជាតិ » ចាប់ខ្លួន​បុរស​គ ករណី​ចាប់​ក្មេងស្រី​អាយុ​១១​ឆ្នាំ​រំលោភ​

ចាប់ខ្លួន​បុរស​គ ករណី​ចាប់​ក្មេងស្រី​អាយុ​១១​ឆ្នាំ​រំលោភ​

​ខេត្តបាត់ដំបង ៖ បុរស​គម្នាក់​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន កាលពី​វេលា​ម៉ោង​០៩ និង​៣០​នាទី​ព្រឹក​ថ្ងៃទី​១៣ កក្កដា ២០១៥ ករណី​ចាប់រំលោភ​ក្មេងស្រី សិស្សសាលា​ម្នាក់ ខណៈ​នាង​ដើរទៅ​បត់ជើងតូច​ក្នុងព្រៃ​ខាងក្រោយ​សាលា​ចម្ងាយ​៤០​ម៉ែត្រ ។​

​ជនសង្ស័យ​ឈ្មោះ​រឿន អិត អាយុ​៣៤​ឆ្នាំ មាន​ទីលំនៅ​ភូមិ​រស្មី​សង្ហា ឃុំ​រស្មី​សង្ហា ស្រុក​រតនមណ្ឌល ខេត្តបាត់ដំបង ។ ចំណែក​ក្មេងស្រី​រងគ្រោះ​មាន​អាយុ​១១​ឆ្នាំ ។​

​នៅ​ថ្ងៃកើតហេតុ​វេលា​ម៉ោង​០៧​ព្រឹក​ថ្ងៃទី​១០ កក្កដា កន្លងមក ក្មេងស្រី​រងគ្រោះ​បាន​ដើរទៅ​ព្រៃ​ខាងក្រោយ​សាលា​ដែល​នាង​រៀន ទៅ​បត់ជើង ស្រាប់តែ​ជនសង្ស័យ​ដើរ​តាម​នាង​ពីក្រោយ ឃើញ​ឱកាសល្អ​ក៏​ចាប់​នាង​រំលោភ​បានសម្រេច​តែម្តង​៕xxx

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya