ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||     អាជីវកម្មរណ្តៅដី  មានការឃុបឃិតជាប្រព័ន្ធ ភូមិពារាំង ឃុំរាប ស្រុកពារាំង នៅព្រៃវែង​  ||     បែកធ្លាយ! លោកយ៉េន ម៉ង់ ប្រធានសហគមន៍ ព្រៃលិចទឹកសាមគ្គីកំពង់គោររងការចោទប្រកាន់ ពីមហាជនគ្រប់មជ្ឈដ្ឋានថា ដីព្រៃលិចទឹកសម្រាប់ត្រីបន្តពូជពងកូន ត្រូវរលាយអស់ហើយ​  ||   

» ព័ត៌មានជាតិ » ថ្ងៃទី​១៣ ខែកក្កដា គ្រោះថ្នាក់​ចរាចរណ៍ ស្លាប់ ៤ នាក់ របួស ២៧ នាក់​ ​

ថ្ងៃទី​១៣ ខែកក្កដា គ្រោះថ្នាក់​ចរាចរណ៍ ស្លាប់ ៤ នាក់ របួស ២៧ នាក់​ ​

ភ្នំពេញ​: នៅ​ថ្ងៃ​ទី​១៣ ខែកក្កដា ឆ្នាំ​២០១៥ នេះ មាន​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំង​ប្រទេស​ចំនួន ១២ លើក ( យប់ ៧​លើក ) បណ្តាលអោយ​មនុស្ស​ស្លាប់ ៤​នាក់ (​ប្រុស​)១៥ នាក់ (​ស្រី ២​នាក់​) និង​របួសស្រាល ១២ នាក់ (​ស្រី ៤​នាក់​)​។​នេះ​បើ​តាម​របាយការណ៍​របស់​ប៉ូលិស​។​

​របាយការណ៍​របស់ ប៉ូលិស​សណ្តាប់ធ្នាប់ បង្ហាញថា ក្នុង​គ្រោះថ្នាក់​ចរាចរណ៍ ទាំង ១២​លើក​នេះ បាន​បង្ក​ឲ្យ​ខូចខាត​យានយន្ត​សរុប ១០ គ្រឿង ក្នុងនោះ មាន​ម៉ូតូ​ចំនួន ១៣ គ្រឿង រថយន្ត​ធុន​តូច ៦ គ្រឿង យាន​ផ្សេងៗ ១ គ្រឿង និង​ថ្មើរជើង​ម្នាក់​។​

របាយការណ៍​របស់​ប៉ូលិស បន្តថា មូលហេតុ ដែល​បណ្តាលឲ្យ​មាន​គ្រោះថ្នាក់ រួមមាន ល្មើស​ល្បឿន ៤ លើក ប្រជែង​គ្រោះថ្នាក់ ២ លើក មិន​គោរព​សិទ្ធិ ២ លើក ស្រវឹង ២ លើក កត្តា យានយន្ត ១ លើក និង​មនុស្ស​ដើរ​ឆ្លងផ្លូវ ១​លើក​។ ចំពោះ​អ្នក​ជិះ​ម៉ូតូ​គ្រោះថ្នាក់ ដោយ​មិន​បាន​ពាក់មួក​សុវត្ថិភាព ចំនួន ១៨ នាក់ (​យប់ ៧​នាក់​)​។​

​ក្នុងនោះ ប៉ូលិស បានដឹងថា នៅ​ថ្ងៃ​ទី​១២​កក្កដា មាន​រថយន្ត​ពិន័យ​សរុប ចំនួន ៦៩៧ គ្រឿង ( រថយន្ត​ធំ ២៣៣ គ្រឿង ) ស្មើនឹង​៧១៩​ករណី ករណី​ល្មើស​ក្រដាស​ស្នាម​មាន​៤៥៣ គ្រឿង ស្មើនឹង ៤៥៩ ករណី​។ ចំពោះ​ករណី​ល្មើស​បច្ចេកទេស ២៤៤ គ្រឿង​ស្មើនឹង ២៦០ ករណី ដោយឡែក​ម៉ូតូ​ត្រូវបាន​ពិន័យ​សរុប​ចំនួន ១.៧៨៨ គ្រឿង​៕ 11400995_595906363846167_8447088380095036497_n 11703144_437427899774420_4371552252510346771_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya