ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||     អាជីវកម្មរណ្តៅដី  មានការឃុបឃិតជាប្រព័ន្ធ ភូមិពារាំង ឃុំរាប ស្រុកពារាំង នៅព្រៃវែង​  ||     បែកធ្លាយ! លោកយ៉េន ម៉ង់ ប្រធានសហគមន៍ ព្រៃលិចទឹកសាមគ្គីកំពង់គោររងការចោទប្រកាន់ ពីមហាជនគ្រប់មជ្ឈដ្ឋានថា ដីព្រៃលិចទឹកសម្រាប់ត្រីបន្តពូជពងកូន ត្រូវរលាយអស់ហើយ​  ||   

» ព័ត៌មានជាតិ » ប៉ូលិស​ចាប់ខ្លួន​ជនជាតិ​វៀតណាម​៨​នាក់ បន្ថែម​ទៀត​នៅក្នុង​សិប្បកម្ម​ធ្វើ​ឈើ

ប៉ូលិស​ចាប់ខ្លួន​ជនជាតិ​វៀតណាម​៨​នាក់ បន្ថែម​ទៀត​នៅក្នុង​សិប្បកម្ម​ធ្វើ​ឈើ

(​ភ្នំពេញ​) : ប្រតិបត្តិការ​បែប​ផ្លេកបន្ទោរ​របស់​សមត្ថកិច្ច​កម្ពុជា ឈាន​ទៅ​ដល់​ការចាប់ខ្លួន​ជនជាតិ​វៀតណាម​៨​នាក់​ផ្សេង​ទៀត បន្ទាប់ពី​រកឃើញ​ថា មិន​មាន​លិខិតស្នាម​ចូលមក​រស់នៅ​ក្នុង​ប្រទេស​កម្ពុជា​ដោយ​អ្នកខ្លះ​ធ្វើ​ជា​កម្មករ ។​

​នៅ​ថ្ងៃ​ទី​១៣​ខែកក្កដា ២០១៥ នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី សហការ​ជា មួយ​ស្នងការដ្ឋាន​រាជធានី​ភ្នំពេញ ដោយ​អនុវត្ត​ចំណារ លោក​ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រា​ធានី ភ្នំពេញ បាន​ចុះ​ត្រួតពិនិត្យ​សិប្បកម្ម កែច្នៃ​ឈើ​មួយ​កន្លែង​នៅ​តាម​បណ្តោយ​ផ្លូវ​លេខ​៦៩ ភូមិ​ដំបូក​ខ្ពស់ សង្កាត់​បឹងទំពុន ខណ្ឌមានជ័យ ដោយ​សមត្ថកិច្ច​រកឃើញ បុរស​ជនជាតិ​វៀតណាម ចំនួន​៨​នាក់ លួច​ឆ្លងដែន ស្នាក់នៅ នឹង​ធ្វើការ​ជា​ជាងឈើ​ក្នុងប្រទេស​កម្ពុជា​។ ជនជាតិ​វៀតណាម​ចំនួន​៨​នាក់ ត្រូវបាន​នាំ​ខ្លួន​ទៅកាន់​អគ្គនាយកដ្ឋាន​អន្តោរ​ប្រវេសន៍ ដើម្បី​សាកសួរ​និង​រៀបចំ​បែបបទ​ចាត់​បញ្ជូន​ទៅកាន់​ប្រទេស​កំណើត​វិញ ។​

​នៅក្នុង​ខែ​កក្កដា​នេះ សមត្ថកិច្ច​របស់​អគ្គ​នាយកដ្ឋាន​អន្តោរ​ប្រវេ​សន៍ និង​បង្កើត​គណកម្មការ​ចម្រុះ ចុះ​អង្កេត​ជនជាតិ​បរទេស​ស្នាក់នៅ​ក្នុង​ប្រទេស​កម្ពុជា ម្នាក់​ម្តងៗ ដើម្បី​លម្អិត​ពី​ឯកសារ​របស់​ជនជាតិ​បរទេស​ឱ្យ​កាន់តែច្បាស់ ។​

​គួរបញ្ជាក់​ថា​ចាប់ពី​ពាក់កណ្តាល​ឆ្នាំ​២០១៤​រហូតមក​ទល់​និង​ពេលនេះ អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​បាន​ចាប់ខ្លួន​ជនជាតិ​បរទេស​៤២​សញ្ជាតិ ដែល​ចូលមក​រស់នៅ​កម្ពុជា គ្មាន​ច្បាប់​ត្រឹមត្រូវ បញ្ជូន​ទៅ​ប្រទេស​កំណើត​វិញ​បាន​ជិត​៣០០០​នាក់ ៕
d39301

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya