ភ្នំពេញ៖ លោកវរៈសេនីយឯក យិន សាន អធិការនគរបាលខណ្ឌចំការមនបានអោយដឹងថា នៅវេលាម៉ោង ៧និង២០ នាទី យប់ថ្ងៃទី ១៣ខែកក្កដាឆ្នាំ២០១៥ នគរបាលគ្រឿងញៀនក្រសួងមហាផ្ទៃ បានសហការគ្នាជាមួយសមត្ថកិច្ចនគរបាលរាជធានីភ្នំពេញ និងនគរបាលមូលដ្ឋានសង្កាត់ទំនប់ទឹក ខណ្ឌចំការមន បានឃាត់ខ្លួនមុខសញ្ញាចែកចាយគ្រឿងញៀនម្នាក់ឈ្មោះ ព្រឿង អាយុ ២៧ ឆ្នាំ នៅបន្ទប់ផ្ទះជួលលេខ ១៤២ ក្រុម ២ ភូមិ ១ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន ដកហូតម៉ាទឹកកកបានមួយថង់មានទំងន់ប្រហែល ១ខាំ ។ ជនល្មើសរួមទាំងវត្ថុតាងត្រូវបានសមត្ថកុច្ចគ្រឿងញៀនក្រសួងមហាផ្ទៃនាំទៅមន្ទីរគ្រឿងញៀនក្រសួងដើម្បីចាត់ការបន្ត៕
» ព័ត៌មានជាតិ » ប៉ូលិសចាប់ខ្លួនបុរសម្នាក់ ករណីចែកចាយគ្រឿងញៀន