ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||     អាជីវកម្មរណ្តៅដី  មានការឃុបឃិតជាប្រព័ន្ធ ភូមិពារាំង ឃុំរាប ស្រុកពារាំង នៅព្រៃវែង​  ||     បែកធ្លាយ! លោកយ៉េន ម៉ង់ ប្រធានសហគមន៍ ព្រៃលិចទឹកសាមគ្គីកំពង់គោររងការចោទប្រកាន់ ពីមហាជនគ្រប់មជ្ឈដ្ឋានថា ដីព្រៃលិចទឹកសម្រាប់ត្រីបន្តពូជពងកូន ត្រូវរលាយអស់ហើយ​  ||   

» ព័ត៌មានជាតិ » ស្រី​ម្នាក់ ករណី​នាំ​ក្មេងស្រីៗ អោយ​តា​តា ប៉ូលិស​ចាប់ខ្លួន

ស្រី​ម្នាក់ ករណី​នាំ​ក្មេងស្រីៗ អោយ​តា​តា ប៉ូលិស​ចាប់ខ្លួន

(​ភ្នំពេញ​) ៖ នៅ​ថ្ងៃ​ទី​១៣ ខែកក្កដា ឆ្នាំ​២០១៥ កម្លាំង​សមត្ថកិច្ច​ការិយាល័យ ប្រឆាំង​ការជួញដូរ​មនុស្ស​និង​ការពារ​អនីតិជន ចុះបង្ក្រាប់ ស្ត្រី​ចំណាស់​ម្នាក់ ករណី​នាំ​ក្មេងស្រីៗ អោយ​តា​តា ជាក់ស្ដែង​នៅ​ចំណុច ឈូក​ទិព្ទ សណ្ឋាគារ ឡាក់​គី​ស្តារ ក្នុង​សង្កាត់ ផ្សារ​ដើម​គរ ខណ្ឌ​ទួលគោក​។​

​ក្នុង​ប្រតិបត្តិការ​នេះ​ផង​ដែរ កម្លាំង​សមត្ថកិច្ច​នៃ​ការិយាល័យ ប្រឆាំង​ការជួញដូរ​មនុស្ស​និង​ការពារ​អនីតិជន ឃាត់ខ្លួន ម៉ែ​យែម ម្នាក់ និង​ជនរងគ្រោះ​ពី​នាក់ ដែល​ទី​១​មាន​អាយុ​២០​ឆ្នាំ និង​ទី​២ ទើបតែ​មាន​អាយុ​១៤​ឆ្នាំ​ប៉ុណ្ណោះ​។ ស្ត្រី​ចំណាស់​ម្នាក់ ដែលជា ម៉ែ​យែម នោះ​មានឈ្មោះ ពេជ្រ តី ភេទ​ស្រី អាយុ​៣៥​ឆ្នាំ បាន​នាំ​ក្មេងស្រីៗ អាយុ​ក្រោម​១៥​ឆ្នាំ និង លើស​១៥​ឆ្នាំ អោយ​ដេក​ជាមួយ​តា​តា ជា​យូ​មកហើយ​។​

​បច្ចុប្បន្ន​ស្ត្រី​ជនសង្ស័យ​ត្រូវបាន​សមត្ថកិច្ច​ឃុំ​ខ្លួន​បណ្ណោះ​និង​សួរនាំ​នៅ​ការិយាល័យ ប្រឆាំង​ការជួញដូរ​មនុស្ស​និង​ការពារ​អនីតិជន ដើម្បី​កសាង​សំណុំរឿង បញ្ជូន​ខ្លួន​ទៅ​តុលាការ​ចាត់ការ​តាម​នីតិវិធី​ច្បាប់​។ ចំណែក​ជនរងគ្រោះ ត្រូវ​ប្រគល់​ទៅអោយ​អង្គការ​សង្គមកិច្ច ដើម្បី​អប់រំ​និង​បណ្ដុះបណ្ដាល​៕
d39321

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya