ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី! សៀ ម៉ុ​ន ខ្លាំងមែន មិន​ត្រឹម​ទិញ​ព្រៃ​ក្រៅ​តំបន់ទេ មាន​ប្រមូល​​ឈើ​ប្រណីត​រាប់​សិប​តោន​ចូល​​ទៀត​  ||     លោក ទិត្យ អឿន កំពុងតែយកអាជ្ញាប័ណ្ណ ជាអ្នកសារព័ត៌មានទៅកាងបទល្មើស ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹករបស់រដ្ឋ ចែកគ្នាលក់?​  ||     ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||   

» ព័ត៌មានជាតិ » កុលសម្ព័ន្ធ​៦០​ពាន់​ឆ្នាំ​រស់នៅ​ដោយ​អាថ៌កំបាំង សម្លាប់​អ្នក​ក្រៅ​ដែល​ហ៊ាន​ចូល​ទៅ​ក្បែរ ​

កុលសម្ព័ន្ធ​៦០​ពាន់​ឆ្នាំ​រស់នៅ​ដោយ​អាថ៌កំបាំង សម្លាប់​អ្នក​ក្រៅ​ដែល​ហ៊ាន​ចូល​ទៅ​ក្បែរ ​

ភ្នំពេញ​៖ កុលសម្ព័ន្ធ​មួយក្រុម​រស់​នៅលើ​កោះ Sentinel បាន​សម្លាប់​អ្នក​ក្រៅ​ណាមួយ​ដែល​ហ៊ាន​ចូល​ទៅ​កៀក​ពួក​គេ​ឬ​ឈាន​ជើង​ចូល​លើ​កោះ​នេះ​។​
​កោះ​Sentinel មាន​ទេសភាព​យ៉ាង​ស្រស់ស្អាត តែ​បាន​ត្រឹមតែ​មើល​ពី​លើ​យន្តហោះ​ប៉ុណ្ណោះ​។ កោះ​នេះ​មាន​ទទឹក​ង​៩០​គីឡូម៉ែត្រ​មានព្រៃ​ឈរ​យ៉ាង​ក្រាស់ មាន​ឆ្នេរសមុទ្រ​យ៉ាង​ស្រស់​ស្អាត់​វាល​ខ្យាច់​ពណ៌​ស ប៉ុន្តែ​គ្មាន​អ្នកណាម្នាក់​ហ៊ាន​ឈាន​ជើង​ទៅ​លើ​កោះ​នោះឡើយ​។​
​នៅលើ​កោះ​នោះ​មាន​កុលសម្ព័ន្ធ​យ៉ាង​កាច​សាហាវ មាន​ធ្នូរ ស្នា ដាក់​តាម​ខ្លួន​ជានិច្ច ឲ្យតែ​មានស​ត្វ​សម្លែ​ក មនុស្ស​ចម្លែក​ចូលទៅ​កៀក​កោះ​នោះ​នឹង​ត្រូវ​ពួកគេ​បាញ់សម្លាប់​ដោយ​ព្រួញ ពិស​របស់​ខ្លួន​ជា​ពុំខាន​។ កុលសម្ព័ន្ធ​នោះ​មិន​ទទួលយក​ការ​វិវឌ្ឍន៍​ឡើយ ក្រុម​អ្នកវិទ្យាសាស្ត្រ​បានបញ្ជាក់​ថា​ពួកគេ​មិន​ដែល​មាន​ទំនាក់ទំនង ជាមួយ​ពិភព​ខាងក្រៅ​រយៈពេល​ជាង​៦០​ពាន់​ឆ្នាំ​មកហើយ​។ ពួកគេ​តែងតែ​ស្វាគមន៍​អ្នក​ចម្លែក​ដោយ​ព្រួញ​ពិស​របស់ខ្លួន​។​
​កាលពី​ឆ្នាំ​២០០៦ កុលសម្ព័ន្ធ​នៅលើ​កោះ Sentinel ត្រូវបាន​គេ​ហៅ​ឈ្មោះ​ថា កុលសម្ព័ន្ធ​Sentinel បានសម្លាប់​អ្នកនេសាទ​ពីរ​នាក់​ដែល​ចូល​ទៅ​ស្នាក់នៅ​បណ្តោះអាសន្ន​នៅ​លើ កោះ​នោះ​ពេល​មាន​ព្យុះ​ដោយ​ព្រួញ​ពិស​។ សូម្បី​តែ​យន្តហោះ​ស៊ើបការណ៍​ហោះហើរ​នៅលើ​អាកាស ពួកគេ​ក៏​បាន​បាញ់​ព្រួញ​បណ្តេញ​ផងដែរ​។ ការខិតខំ​ចូលទៅ​កៀក​របស់​រដ្ឋាភិបាល​ជាច្រើន​លើក​តែ​ត្រូវ​បរាជ័យ ទាំងនោះ​ហើយ​បានជា​មកទល់​ពេល​នេះ​គេ​មិនដឹងថា មាន​កុលសម្ព័ន្ធ​ប៉ុន្មាន​នាក់​នោះដែរ អាច​មាន​ជាង​១០០​នាក់​ប៉ុណ្ណោះ​។ ទិដ្ឋភាព​នៅ​លើ​កោះ​នោះ ថត​បាន​តែ​ពី​លើ​អាកាស​ប៉ុណ្ណោះ​គ្មាន​រូបភាព​ផ្ទាល់​នៅ​លើ​កោះ​ឡើយ​។​
​អ្វី​ដែល​ធ្វើឲ្យ​គេ​ភ្ញាក់ផ្អើល​នោះ គឺ​កុលសម្ព័ន្ធ​ខាងលើ​គេចផុត​ពី​ក្តី​ស្លាប់​ដោយ​រលកយ​ក្សស៊ូ​ណា​មិ​កាលពី ឆ្នាំ​២០០៤ វាយប្រហារ​ទៅលើ​កោះ​នោះ នៅពេល​ដែល​ស៊ូណាមិ​សម្លាប់​មនុស្ស​រាប់សែន​នាក់​តែ​មិន​អាច​សម្លាប់ កុលសម្ព័ន្ធ​ខាងលើ​។
​ដោយ​មិន​អាច​ចូល​ទៅកៀក​បាន រដ្ឋាភិបាល​ឥណ្ឌា​បាន​បង្កើតរ​បាំង​ចម្ងាយ​៥​គីឡូម៉ែត្រ​ហាម​ប្រាំ​មនុស្ស ចូល​ទៅ​ក្បែរ​។ តាម​អ្នក​វិទ្យា​សាស្ត្រា​កុលសម្ព័ន្ធ​ខាងលើ​អាច​ទទួល​រង​ការវាយប្រហារ​ពី មនុស្ស​ខាង​ក្រៅ​ពី​អតីតកាល ទើប​ពួកគេ​មាន​ភាព​សាហាវ​មិន​ទុកចិត្ត​អ្នកណា​ទាំងអស់ ឲ្យតែ​អ្នកក្រៅ​ចូលមក ត្រូវ​ពួកគេ​សម្លាប់​តែម្តង​។ អ្នកវិទ្យាសាស្ត្រ​ក៏បាន​ព្រួយបារម្ភ​ពី​ភាព​គង់​វង់​នៃ​កុលសម្ព័ន្ធ​នេះ ដោយសារតែ​ខ្វះ​ការថែទាំង​សុខភាព បាន​ជា​ចំនួន​ពលរដ្ឋ​កើនឡើង​យឺតយ៉ាវ​បែបនេះ​។​
​ពេល​កន្លង​មក​អង្គការ Survival International បាន​ប្រឆាំង​ទៅ​នឹង​សកម្មភាប​នេសាទ​ត្រី​នៅ​ជុំវិញ​កោះ​នោះ​អាច​ធ្វើឲ្យ ថយ​ចុះ​នៃ​ប្រភព​អាហារ​របស់​កុលសម្ព័ន្ធ​ខាងលើ ធ្វើឲ្យ​ពួកគេ​អាច​ត្រូវ​អត់ឃ្លាន​ដោយ​មិន​អាច​រក​ចំណី​បាន​៕
sew-3 sew-4 sew5

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya