ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||     អាជីវកម្មរណ្តៅដី  មានការឃុបឃិតជាប្រព័ន្ធ ភូមិពារាំង ឃុំរាប ស្រុកពារាំង នៅព្រៃវែង​  ||     បែកធ្លាយ! លោកយ៉េន ម៉ង់ ប្រធានសហគមន៍ ព្រៃលិចទឹកសាមគ្គីកំពង់គោររងការចោទប្រកាន់ ពីមហាជនគ្រប់មជ្ឈដ្ឋានថា ដីព្រៃលិចទឹកសម្រាប់ត្រីបន្តពូជពងកូន ត្រូវរលាយអស់ហើយ​  ||   

» ព័ត៌មានជាតិ » កញ្ញា​ឯក សុជាតា ហៅ​សា​សា មកដល់​កម្ពុជា​វិញ​ហើយ ​

កញ្ញា​ឯក សុជាតា ហៅ​សា​សា មកដល់​កម្ពុជា​វិញ​ហើយ ​

ភ្នំពេញ ៖ មេធាវី​តំណាង​ជនរងគ្រោះ​គឺ​កញ្ញា​ឯក សុជាតា ហៅ​សា​សា បានបញ្ជាក់​ថា កញ្ញា​សា​សាបាន​វិល​ត្រឡប់​មកពី​ប្រទេស​ថៃ​វិញ​ហើយ​កាលពី​វេលា​ថ្ងៃត្រង់ ថ្ងៃទី​១៣ ខែកក្កដា ឆ្នាំ​២០១៥ ក្រោយពី​បាន​ចេញ​ទៅ​ព្យាបាល​របួស​នៅ​ប្រទេស​ថៃ ដោយសារ​ការ​ធ្វើ​ទារុណកម្ម​វាយដំច្រំធាក់​ពី​សំណាក់​លោក​ឧកញ៉ា សុខ ប៊ុន​។ នេះ​បើ​តាម​ការលើកឡើង​រប​ស់លោក​ពុធ ធា​វី មេធាវី​តំណាង​របស់​សាលា​។​
​នៅ​រសៀល​ថ្ងៃ​ទី​១៣ ខែកក្កដា ថា​សមត្ថកិច្ច​នគរបាល​នាយកដ្ឋាន​ព្រហ្មទណ្ឌ​ក្រសួង​មហាផ្ទៃ​បាន​បញ្ជូន សំណុំរឿង​ហិង្សា​របស់​លោក​ឧកញ៉ា​សុខ ប៊ុន មក​ដល់​តុលាការ​ហើយ​។ ក្នុងនោះ​នៅ​ថ្ងៃទី​១៣ ខែកក្កដា លោក និង​ក្រុម​ការងារ​បាន​ដាក់​លិខិត​ជា​តំណាង​ឲ្យ​ជនរងគ្រោះ​ចូ​ល​មក​កាន់ តុលាការ​ផង​ដែរ​ដើម្បី​ការពារ​រឿងក្ដី និង​ជា​អ្នកតំណាង​។​
​លោក​មេធាវី​បាន​បញ្ជាក់ទៀតថា ជំហាន​ទី​១​នេះ​ក្នុងនាម​លោក​ជា​មេធាវី​តំណាង​របស់​ជនរងគ្រោះ​បាន​ជំរុញ​ឲ្យ សមត្ថកិច្ច និង​តុលាការ​ចាត់ការ​រឿង​ព្រហ្មទណ្ឌ​ឲ្យបាន​ឆាប់​បំផុត​តាម​ដែល​អាច​ធ្វើ ទៅបាន និង​សំណូមពរ​ឲ្យ​សមត្ថកិច្ច​ធ្វើ​យ៉ាងណា​ចាត់ការ​កុំឲ្យ​ជនដៃដល់​ចាកចេញ​ទៅ ក្រៅប្រទេស​។​
​ចំពោះ​រឿង​សំណង​រដ្ឋប្បវេណី​លោក​មេធាវី​បានបញ្ជាក់​ថា ករណី​នេះ​ទាំង​ជនរងគ្រោះ ក្រុមគ្រួសារ រួម​ទាំង​មេធាវី​ផង​កំពុង​ពិចារណា​ពិគ្រោះ​យោបល់​គ្នា មិនទាន់​សម្រេច​បែប​ណា​នៅឡើយ​ទេ​គឺ​កំពុង​ជំរុញ​ឲ្យ​សមត្ថកិច្ច និង​តុលាការ​ចាត់ការ​រឿង​ព្រហ្មទណ្ឌ​ទៅលើ​ជន​ដៃដល់​ជាមុនសិន​។​
​បើ​តាម​លោក​មេធាវី​ពុធ ធា​វី បានឲ្យដឹង​ទៀតថា កាលពី​វេលា​ម៉ោង​១២​ថ្ងៃត្រង់ ថ្ងៃទី​១៣ ខែកក្កដា ឆ្នាំ​២០១៥ កញ្ញា ឯក​សុជាតា ហៅ​សា​សា បាន​វិលត្រឡប់​មក​ដល់​ប្រទេស​កម្ពុជា​វិញ​ហើយ ក្រោយពី​បាន​ចាកចេញ​ទៅ​ប្រទេស​ថៃ​ដើម្បី​ព្យាបាល​របួស ដោយសារ​ការវាយដំ​បណ្ដាល​ឲ្យមាន​របួស​ធ្ងន់ធ្ងរ​ត្រង់​ក្បាល​ភ្នែក ផ្ទៃមុខ ខ្លួនប្រាណ ដៃជើង ពី​សំណាក់​លោក​ឧកញ៉ា​សុខ ប៊ុន និង​អង្គរក្ស​។​
​ករណី​លោក​ឧកញ៉ា សុខ ប៊ុន ប្រើ​ហិង្សា​យ៉ាង​កម្រោល​ទៅលើ​ពិធី​ការិនី​សា​សា​នេះដែរ ចាប់ផ្ដើម​ផ្ទុះឡើង​ក្ដៅគគុក និង​ធ្វើឲ្យ​មាន​ការភ្ញាក់ផ្អើល​ដល់​មហាជន​ទូទៅ​កាលពី​ថ្ងៃ​ទី​០៨ ខែកក្កដា ឆ្នាំ​២០១៥ ស្របពេល​ដែល​វីដេអូ​ឃ្លីប​មួយ​មាន​រយៈពេល​ជិត​២​នាទី ត្រូវបាន​គេ​បង្ហោះ​ឡើង​តាម​បណ្ដាញ​ទំនាក់ទំនង​សង្គម​ហ្វេ​សប៊ុក និង​ក្រុម​វ៉​ស់អាប់​របស់​មន្ត្រីរាជកា​រ អ្នកកាសែត សមត្ថកិច្ច​ប៉ូលិស ដែល​ក្នុង​វីដេអូ​ឃ្លីប​នោះ​បាន​បង្ហាញ​ឲ្យ​ឃើញ​យ៉ាង​ច្បាស់​ពី​ទង្វើ​ទមិឡ មិន​ស័ក្តិសម​នឹង​កេរ្តិ៍ឈ្មោះ​ជា​អ្នក​មានទ្រព្យ​វាល់​លាន​របស់​លោក​ឧកញ៉ា សុខ ប៊ុន និង​អង្គរក្ស​កំពុងតែ​បញ្ចេញ​នៅ​សកម្ម​ភាពកាចសាហាវ​ជាង​សត្វ​តិរច្ឆាន ស្ទុះ​ទៅ​វាយតប់​សព្វ​រាងកាយ​ទៅ​លើ​កញ្ញា សា​សា បណ្ដាល​ឲ្យ​នាង​មាន​របួស​ស្នាម​ស្ទើរ​ស្លាប់ ស្ទើរ​រស់​។ ក្រោយពេល​ដែល​រឿង​នេះ​បែកធ្លាយ ទប់​មិន​ឈ្នះ ដូច​ទឹកបាក់​ទំនប់​នោះ លោក​ឧកញ៉ា សុខ ប៊ុន ក៏​បាន​ជួល​មេធាវី​ចេញមុខ​អះអាង​យក​ត្រូវ​តាមរយៈ​បណ្ដាញ​សារព័ត៌មាន ក្នុងស្រុក ដើម្បី​លាងជម្រះ​នូវ​ទង្វើ​ពាល​បាត​ផ្សារ​របស់ខ្លួន តែ​វា​មិន​អាច​ទៅរួច ដោយសារ​តែ​សង្គម​ហ្វេ​សប៊ុក​រិះគន់​ខ្លាំងពេក​។ ក្រោយមក​ក៏​មាន​ដំណឹង​ថា​លោក​ឧកញ៉ា សុខ ប៊ុន សម្រេចចិត្ត​ដាក់​មេ​ប្រូច​ចោលស្រុក​។ ប៉ុន្តែ​រហូត​មកដល់ពេលនេះ ទើប​ដឹងថា លោក​ឧកញ៉ា រូប​នោះ​មិន​បាន​ចាកចេញ​ទៅ​ក្រៅប្រទេស​នោះឡើយ ពោល​គឺ​កំពុង​ស្ថិតនៅ​ប្រទេស​កម្ពុជា​៕M09-07-15-i1

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya