ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី! សៀ ម៉ុ​ន ខ្លាំងមែន មិន​ត្រឹម​ទិញ​ព្រៃ​ក្រៅ​តំបន់ទេ មាន​ប្រមូល​​ឈើ​ប្រណីត​រាប់​សិប​តោន​ចូល​​ទៀត​  ||     លោក ទិត្យ អឿន កំពុងតែយកអាជ្ញាប័ណ្ណ ជាអ្នកសារព័ត៌មានទៅកាងបទល្មើស ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹករបស់រដ្ឋ ចែកគ្នាលក់?​  ||     ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||   

» ព័ត៌មានជាតិ » រថយន្ត​២​គ្រឿង បុក​គ្នា​បណ្តាលឱ្យ​បុរស​ម្នាក់​ស្លាប់​

រថយន្ត​២​គ្រឿង បុក​គ្នា​បណ្តាលឱ្យ​បុរស​ម្នាក់​ស្លាប់​

​ខេត្តកំពង់ធំ ៖ រថយន្ត​២​គ្រឿង​បាន​បើក​បុក​គ្នា​យ៉ាង​ពេញទំហឹង បណ្តាលឱ្យ​ត្រូវ​អ្នកជិះ​ម៉ូតូ​ម្នាក់​ស្លាប់​កាលពី​វេលា​ម៉ោងជាង​១៨​យប់​ថ្ងៃទី​១២ កក្កដា ២០១៥ ស្ថិតនៅ​កំណាត់​ផ្លូវជាតិ​លេខ​៦ ក្នុងភូមិ​កំពង់ធំ សង្កាត់​កំពង់​រទេះ ក្រុង​ស្ទឹងសែន ខេត្តកំពង់ធំ ។​

 
​មុនពេល​កើតហេតុ គេ​ឃើញ​រថយន្ត​ម៉ាក​ឡិច​ស៊ី​ស ពណ៌​ស្ករ បើកបរ​ដោយ​បុរស​ម្នាក់​ទំនងជា​អ្នករាជការ ធ្វើដំណើរ​ពី​ត្បូង​ទៅ​ជើង ក្រោយ​មកដល់​កន្លែងកើតហេតុ​ជា​ផ្លូវ​អក្ស​តេ ស្រាប់​តែមាន​រថយន្ត​តា​កូ​ម៉ា​ពណ៌​ស្ករ​បើក​ចេញ​មកពី​ក្នុងភូមិ​បំរុង​បត់​ស្ដាំ ជាហេតុ​ធ្វើឱ្យ​រថយន្ត​ឡិច​ស៊ី​ស​បុក​រថយន្ត​តា​កូ​ម៉ា រួច​វេរ​ចង្កូត​ទៅបុក​ម៉ូតូ​ស្គូ​ពី​ដែល​បើក​ដោយ​បុរស​ចំណាស់​ឈ្មោះ​ឈាង ហ៊ី​ន អាយុ​៦០​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ទី​៤ សង្កាត់​កំពង់ធំ ក្រុង​ស្ទឹងសែន បណ្ដាលឱ្យ​អ្នកបើក​ម៉ូតូ​ស្លាប់​ភ្លាមៗ ។

​អ្នកបើករថយន្ត​ម៉ាក​តា​កូ​ម៉ា​ឈ្មោះ​ណា​ម គឹម​ហ៊​ន អាយុ​៤៨​ឆ្នាំ រស់នៅ​ភូមិ​កំពង់​ក្រ​ប៉ៅ សង្កាត់​កំពង់​ក្រ​ប៉ៅ ក្រុង​ស្ទឹងសែន ។ ដោយឡែក អ្នកបើករថយន្ត​ឡិច​ស៊ី​សបាន​គេចខ្លួន ។​

 
​ករណី​ខាងលើ​សមត្ថកិច្ច​មិន​បង្ហាញ​អត្តសញ្ញាណ​អ្នកបើកបរ​រថយន្ត​បង្ក​ទេ ប៉ុន្តែ​មហាជន​បាន​ស្គាល់​ថា ជា​រថយន្ត​របស់លោក​នាគ ឆ​វ័​ន្ត គឺជា​ប្រធាន​ពន្ធនាគារ​ខេត្តកំពង់ធំ​៕ddd

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya