សៀមរាប ៖ ជនប្រុសស្រីចំនួន ១៣នាក់ ត្រូវបានកម្លាំងការិយាល័យស្រាវជ្រាវប្រឆាំង គ្រឿងញៀនអាវុធហត្ថ ខេត្តសហការជាមួយកម្លាំងអាវុធហត្ថក្រុង ដឹកនាំដោយ លោក សំ រិទ្ធសុខុន ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត ចាប់ខ្លួនបញ្ជូនទៅតុលាការ ករណីជួញដូរ និងប្រើប្រាស់នូវសាធាតុញៀនរ ។
ករណីនេះធ្វើឡើង នៅវេលាម៉ោង២២និង៣០នាទីថ្ងៃទី១០ខែកក្កដាឆ្នាំ២០១៥ នៅក្នុងក្រុងសៀមរាប។
លោកវរសេនីយឯក ស្រី យូរ៉ា មេបញ្ជាការរងកងអាវុធហត្ថខេត្ត បានឲ្យដឹងថាក្នុងការចុះប្រត្តិបត្តិការបង្ក្រាបករណីគ្រឿងញៀនបានជាបន្តបន្ទាប់នេះ ដោយសារមានការសហការដ៏ល្អ ពីកម្លាំងកងរាជអាវុធហត្ថ ខេត្តនិងក្រុងទើបឈានដល់ឃាត់ ខ្លួនជនជនសង្ស័យទាំង ១៣នាក់នោះ។
ជនសង្ស័យឃាត់ ខ្លួនបាននោះមានទី១-ឈ្មោះអ៊ុំ សុវណ្ណរ៉ា ប្រុសអាយុ ១៩ឆ្នាំមុខរបរលក់ដូរ រស់នៅភូមិត្រពាំងសេះ សង្កាត់គោកចកក្រុងសៀមរាប(ជួញដូរ) ទី២-ឈ្មោះរួម សុបញ្ញា ប្រុសអាយុ ២១ឆ្នាំសិស្សថ្នាក់ទី ១២វិទ្យាល័យហ៊ុនសែនរស់ នៅភូមិសាលាកន្សែង សង្កាត់ស្វាយដង្គុំក្រុងសៀមរាប ចាត់ចែងឲ្យប្រើប្រាស់ ទី៣-ឈ្មោះនួន ណារ៉ុង ប្រុសអាយុ ១៨ឆ្នាំ មុខរបរមិនពិត រស់នៅភូមិវាល សង្កាត់គោកចកក្រុងសៀមរាប ប្រើប្រាស់ ទី៤-ឈ្មោះលាង សុភី ប្រុសអាយុ១៨ឆ្នាំ មុខរបរមិនពិតរស់នៅភូមិទក្សិណត្បូង សង្កាត់គោកចកក្រុងសៀមរាប(ប្រើប្រាស់)ទី៥-ឈ្មោះទីវ ដារ៉ាវិដ ប្រុសអាយុ ២៩ឆ្នាំមុខរបរលក់ចាប់ហួយ ស្រុកកំណើតខេត្តកំពង់ឆ្នាំង បច្ចុប្បន្ននៅភូមិត្រពាំងសេះ សង្កាត់គោកចកក្រុង
សៀមរាប ទី៦-ឈ្មោះសុខ តិទិ ប្រុសអាយុ២០ឆ្នាំ នៅភូមិមណ្ឌល៣សង្កាត់ស្លក្រាម ក្រុងសៀមរាប(ជួញដូរ) ទី៧-ឈ្មោះសេង វិសាល ប្រុសអាយុ១៦ឆ្នាំ មុខរបរសិស្ស ស្នាក់នៅភូមិត្រពាំងសេះ សង្កាត់គោកចកក្រុងសៀមរាប(ប្រើប្រាស់) ទី៨-ឈ្មោះថាវ សីហា ប្រុសអាយុ២០ឆ្នាំមុខរបរមិនពិត រស់នៅភូមិស្លក្រាម សង្កាត់ស្លករាមក្រុងសៀមរាប (សម្រួលឲ្យប្រើប្រាស់) ទី៩-ឈ្មោះប៊ូ សុដា ប្រុសអាយុ១៧ឆ្នាំមុខរបរកម្មករសំណង់ នៅភូមិទ្រាំង សង្កាត់ស្លក្រាមក្រុងសៀមរាប (ប្រើប្រាស់) ទី១០-ឈ្មោះនី ធា ប្រុសអាយុ២២ឆ្នាំមុខរបរជាងឈើ ស្នាក់នៅភូមិរការ ឃុំក្របីរៀល
ស្រុកពួក(ចាត់ចែងឲ្យប្រើប្រាស់) ទី១១-ឈ្មោះឃី ដារ៉ូ ប្រុសអាយុ១៥ឆ្នាំ មុខរបរមិនពិត រស់នៅភូមិត្រពាំងសេះ សង្កាត់គោកចកក្រុងសៀមរាប(ប្រើប្រាស់) ទី១២-ឈ្មោះស៊ូ សុចន ប្រុសអាយុ១៧ឆ្នាំ មុខរបរសិស្ស ស្នាក់នៅភូមិបឹង សង្កាត់ជ្រាវ ក្រុងសៀមរាប(សម្រួលឲ្យប្រើប្រាស់) និងទី១៣-ឈ្មោះឡេង ចាន់រស្មី ប្រុសអាយុ១៨ឆ្នាំ មុខរបរសិស្សវិទ្យាល័យហ៊ុនសែនសៀមរាប រស់នៅភូមិបឹងដូនប៉ា សង្កាត់ស្លក្រាមក្រុងសៀមរាប (ប្រើប្រាស់)។
លោកបានបន្ថែមថា បន្ទាប់ពីឃាត់ខ្លួនគឺបាន ដកហូតរួមមាន ថ្នាំញៀន ១០កញ្ចប់ស្មើនឹង ១,៥៩ក្រាម, ប្រាក់ខ្មែរ១២ម៉ឺន ,ពូថៅ១,ទូរសព្ទ័ ៧គ្រឿង ព្រមទាំងឧបករណ៍ច្នៃជក់មួយចំនួនធំ។បច្ចុប្បន្ន ជនសង្ស័យចំនួន១៣នាក់និងវត្ថុតាង ត្រូវបានកម្លាំងកងរាជអាវុធហត្ថនៃការិយាល័យស្រាវជ្រាវប្រឆាំងគ្រឿងញៀនខេត្តកំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការនៅរសៀលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៥ ដើម្បីចាត់ការតាមច្បាប់ ៕
» ព័ត៌មានជាតិ » ប៉េអឹមឃាត់ខ្លួនជនសង្ស័យ ១៣នាក់ ករណីប្រើប្រាស់សារធាតុញៀន