ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី! សៀ ម៉ុ​ន ខ្លាំងមែន មិន​ត្រឹម​ទិញ​ព្រៃ​ក្រៅ​តំបន់ទេ មាន​ប្រមូល​​ឈើ​ប្រណីត​រាប់​សិប​តោន​ចូល​​ទៀត​  ||     លោក ទិត្យ អឿន កំពុងតែយកអាជ្ញាប័ណ្ណ ជាអ្នកសារព័ត៌មានទៅកាងបទល្មើស ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹករបស់រដ្ឋ ចែកគ្នាលក់?​  ||     ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||   

» ព័ត៌មានជាតិ » ស្ត្រី​ជាម​ន្ត្រី​មន្ទីរ​ផែនការ​ខេត្តស្វាយរៀង​ត្រូវ​ប្តី​វាយ​របួសធ្ងន់​

ស្ត្រី​ជាម​ន្ត្រី​មន្ទីរ​ផែនការ​ខេត្តស្វាយរៀង​ត្រូវ​ប្តី​វាយ​របួសធ្ងន់​

​ខេត្តស្វាយរៀង ៖ ស្ត្រី​ជាម​ន្ត្រី​មន្ទីរ​ផែនការ​ខេត្ត​ម្នាក់​របួសធ្ងន់​ដោយសារ​ប្តី​វាយ​កាលពី​វេលា​ម៉ោង​៩ និង​៣៥​នាទី​យប់ ថ្ងៃទី​១២ កក្កដា ២០១៥ នៅ​ភូមិ​តាណ​រ៍ សង្កាត់​ស្វាយ​តឿ ក្រុង​ស្វាយរៀង​។​

 
​បុរស​ដែល​វាយ​ប្រពន្ធ​ឈ្មោះ ឡឹ​ក ធឿន ភេទ​ប្រុស អាយុ​៤១​ឆ្នាំ ជា​កម្មករសំណង់ រស់នៅ​ភូមិ​តាណ​រ៍ សង្កាត់​ស្វាយ​តឿ ចំណែក​ស្ត្រី​រងគ្រោះ​ជា​ប្រពន្ធ​ឈ្មោះ មាស ពៅ ភេទ​ស្រី អាយុ​៤១​ឆ្នាំ ជា​មន្ត្រី​ផែនការ​ខេត្តស្វាយរៀង ។​

 
បុរស​ជា​ប្តី​តែងតែ​ប្រចណ្ឌ​ប្រពន្ធ ដោយសារ​ស្ត្រី​ជា​ប្រពន្ធ​ជា​មន្ត្រី​មន្ទីរ​ផែនការ​ខេត្ត​ទៅធ្វើ​ការ រាល់ថ្ងៃ​ស្លៀក​សំលៀកបំពាក់​ស្អាតបាត រីឯ​ប្តី​ធ្វើការ​សំណង់​យូៗ​ទៅ​កើតក្តី​ប្រចណ្ឌ​ប្រពន្ធ​។ នៅ​ថ្ងៃកើតហេតុ​បុរស​ជា​ប្តី​ផឹកស្រា​ស្រវឹង​ជោគ ហើយ​និយាយ​រករឿង​វាយ​ប្រពន្ធ ចោទ​ប្រពន្ធ​ថា មាន​អ្នកផ្សេង​ក៏​កើតមាន​ទំនាស់​ពាក្យសំដី​គ្នា​រហូត​ឈានដល់​ប្រើ ហិង្សា​ទៅលើ​ប្រពន្ធ​។​

 
​ក្រោយ​កើតហេតុ​ភ្លាមៗ សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​ស្វាយ​តឿ​បាន​ចាប់​ឃាត់ខ្លួន​បុ​រ​ជា​ប្តី​មក​សាកសួរ និង​បញ្ជូនមក​អធិការដ្ឋាន​នគរបាល​ក្រុង​ស្វាយរៀង​ដើម្បី​អប់រំ រួច​នឹង​ដោះលែង​ឲ្យ​ត្រឡប់ទៅផ្ទះ​វិញ​នៅ​ល្ងាច​ថ្ងៃទី​១៣ កក្កដា ២០១៥ នេះ តាម​សំណូមពរ​របស់​ស្ត្រី​រង​គ្រោះជា​ប្រពន្ធ​៕sd

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya