ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ទិត្យ អឿន កំពុងតែយកអាជ្ញាប័ណ្ណ ជាអ្នកសារព័ត៌មានទៅកាងបទល្មើស ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹករបស់រដ្ឋ ចែកគ្នាលក់?​  ||     ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||   

» ព័ត៌មានជាតិ » ឃាត់ខ្លួន​ឪពុកមា ករណី​បៀតបៀន​កេរ្តិ៍ខ្មាស​ក្មួយ​ស្រី អាយុ​៣​ឆ្នាំ

ឃាត់ខ្លួន​ឪពុកមា ករណី​បៀតបៀន​កេរ្តិ៍ខ្មាស​ក្មួយ​ស្រី អាយុ​៣​ឆ្នាំ

​ខេត្តស្វាយរៀង ៖ បុរស​ម្នាក់​ត្រូវបាន​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល ចាប់​ឃាត់ខ្លួន​បញ្ជូន​មកកាន់​អធិការដ្ឋាន​នគរបាល​ស្រុក​ស្វាយជ្រំ ក្រោយពី​ទទួល​ពាក្យបណ្ដឹង​របស់​ម្ដាយ​ក្មេងស្រី​រងគ្រោះ ចោទថា បាន​បៀតបៀន​កេរ្តិ៍ខ្មាស​កូនស្រី​ដែល​ផ្ញើ​ឱ្យនៅ​ជាមួយ កាលពី​វេលា​ម៉ោង​១១​និង​៥​នាទី​ព្រឹក​ថ្ងៃទី​១២ កក្កដា ២០១៥ ស្ថិតនៅ​ផ្ទះរ​បស់ជនស​ង្ស័​យ​ក្នុងភូមិ​ត្រាច ឃុំ​ដូន​ស ស្រុក​ស្វាយជ្រំ ។​

 
​ជនសង្ស័យ​ឈ្មោះ រ័ត្ន សាម៉ុន អាយុ​២៥​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ឃុំ​កើតហេតុ​ខាងលើ ។​

 
​មុនពេល​កើតហេតុ ឪពុកម្ដាយ​ក្មេងស្រី​បាន​យក​កូនស្រី​អាយុ​៣​ឆ្នាំ មក​ផ្ញើ​នៅផ្ទះ​ជនសង្ស័យ​ដែល​ត្រូវជា​ឪពុកមា ដោយ​ពួកគាត់​ជាប់រវល់​ទៅ​ចូលរួម​ពិធី​ឡើងផ្ទះ​អ្នកភូមិ ។ ពេល​ត្រឡប់មកផ្ទះ បាន​យក​កូនស្រី​ទៅ​មុជទឹក ស្រាប់តែ​មានការ​សង្ស័យ​ត្រង់​ប្រដាប់ភេទ​ឡើង​ក្រហម ក៏​សួរនាំ​កូនស្រី ទើប​ដឹង​រឿង​តែម្ដង ។​

 
​ជនសង្ស័យ ត្រូវបាន​សមត្ថកិច្ច​ក​សាង​សំណុំរឿង​ប​ញ្ចូ​ន​បន្ត​មក​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដើម្បី​ចាត់ការ​តាមច្បាប់ ៕ssss

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya