ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី! សៀ ម៉ុ​ន ខ្លាំងមែន មិន​ត្រឹម​ទិញ​ព្រៃ​ក្រៅ​តំបន់ទេ មាន​ប្រមូល​​ឈើ​ប្រណីត​រាប់​សិប​តោន​ចូល​​ទៀត​  ||     លោក ទិត្យ អឿន កំពុងតែយកអាជ្ញាប័ណ្ណ ជាអ្នកសារព័ត៌មានទៅកាងបទល្មើស ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹករបស់រដ្ឋ ចែកគ្នាលក់?​  ||     ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||   

» ព័ត៌មានជាតិ » ប៉ូលិស​ចាប់ខ្លួន​សិស្សសាលា​៣​នាក់ រឿង​វាយតប​គ្នា ​

ប៉ូលិស​ចាប់ខ្លួន​សិស្សសាលា​៣​នាក់ រឿង​វាយតប​គ្នា ​

ប៉ោយ​ប៉ែត ៖ នៅ​រសៀល​ថ្ងៃ​ទី​១២ ខែកក្កដា ឆ្នាំ​២០១៥ គេ​សង្កេតឃើញ​អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយប៉ែត បាន​នាំ​ខ្លួន​សិស្សសាលា​ទាំង​៣​នាក់​ទៅ​ស្នងការ​នគរបាល​ខេត្ត ចាត់ការ​តាម​នីតិវិធី​ច្បាប់ តាម​ការ​សំណូមពរ​របស់​ឪពុក​ភាគី​ម្ខាង​ទៀត ដែល​ជា​មន្ត្រី​ប៉ូលិស​អន្តោប្រវេសន៍​បាន​ស្នើសុំ​ឲ្យ​អធិកា​រចាត់ការ​ទៅ​លើ សិស្ស​ទាំង​៣​នាក់ ដែល​បាន​វាយតប់​កូន​របស់​ខ្លួន​កន្លង​ទៅ​ថ្មីៗ​នេះ​។​
​សិស្សសាលា​៣​នាក់ ត្រូវបាន​ប៉ូលិស​ចាប់​បញ្ជូន​ទៅ​តុលាការ ដោយសារតែ​មាន​រឿងហេតុ​វាយតប់​គ្នា​ទៅមក ជាមួយនឹង​ក្រុម​ភាគី​ម្ខាង​ទៀត ហើយ​ក៏​ត្រូវ​ឪពុក​របស់​ភាគី​រងគ្រោះ​ដែល​មាន​ភារកិច្ច​ជា​ប៉ូលិស អន្តោប្រវេសន៍​បាន​ទា​លុយ​ពី​ឪពុក​ម្ដាយ​របស់​សិស្ស​ទាំង​៣​នាក់ ក្នុងតម្លៃ​៥.០០០​ដុល្លារ តែ​ឪពុក​ម្ដាយ​ខាង​សិស្ស​៣​នាក់ គ្មាន​លុយ​សង​តាម​ការទាមទារ​របស់​លោក​សក្ដិ​៤​ហើយ​ក៏​ចាប់​ក្មេង​ទាំង​៣ នោះ​យក​ទៅ​តុលាការ​តែ​ម្ដង​ទៅ​។ មុនពេល​កើតហេតុ​កូន​របស់​គាត់​បាន​ចេញ​ពី​សាលារៀន​បា​លិលេ​យ្យ​២ នៅ​ក្រុង​ប៉ោយប៉ែ​ត​សព្វថ្ងៃនេះ ក្រោយមក​ក៏​មាន​សិស្សសាលា​ម្នាក់​ឈ្មោះ ទួច គឹមហុង បាន​ចេញពី​រៀន​ដូចគ្នា ហើយ ទួច គឹមហុង​នេះ ជា​កូន​របស់​លោក​ប៉ូលិសអន្តោប្រវេសន៍​សក្ដិ​៤ ដែល​មានឈ្មោះ ទួច ពិន​ដា​រ៉ា ហើយ​កូន​ប៉ូលិស​រូប​នោះ​បាន​ឈ្លោះប្រកែក​គ្នា​ជាមួយ​សិស្ស​៣​នាក់​ផ្សេង ទៀត និង​ឈាន​ទៅដល់​ការ​វាយតប​គ្នា​តែ​ម្ដង តែ​ពុំ​មាន​ជន​ណា​ម្នាក់​រងរបួស​ធ្ងន់ធ្ងរ​នោះ​ទេ​។​
​ឪពុក​ម្ដាយ​សិស្ស​ទាំង​៣​នាក់​បាន​បន្តទៀតថា លោក​សក្តិ​៤​រូបនោះ​បាន​ចាប់​កូន​របស់​គាត់​យក​មក​ឃុំ​ទុក ដោយ​សុំ​ឲ្យ​ឪពុក​ម្ដាយ​យក​ថវិកា​៥.០០០​ដុល្លារ​មក​ធានា​កូន​គាត់​ទាំង​៣​នាក់  តែ​ឪពុក​ម្ដាយ​របស់​សិស្ស​ទាំង​៣​នោះ​គ្មាន​លុយ​ឲ្យ​ទេ​៕2

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya