ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||     អាជីវកម្មរណ្តៅដី  មានការឃុបឃិតជាប្រព័ន្ធ ភូមិពារាំង ឃុំរាប ស្រុកពារាំង នៅព្រៃវែង​  ||     បែកធ្លាយ! លោកយ៉េន ម៉ង់ ប្រធានសហគមន៍ ព្រៃលិចទឹកសាមគ្គីកំពង់គោររងការចោទប្រកាន់ ពីមហាជនគ្រប់មជ្ឈដ្ឋានថា ដីព្រៃលិចទឹកសម្រាប់ត្រីបន្តពូជពងកូន ត្រូវរលាយអស់ហើយ​  ||   

» ព័ត៌មានជាតិ » ឡាន​បែក​កង់ ក្រឡាប់​ចូល​វាលស្រែ បណ្តាលឲ្យ​ស្លាប់​ម្នាក់​និង​របួស​ជាង​១០​នាក់​ ​

ឡាន​បែក​កង់ ក្រឡាប់​ចូល​វាលស្រែ បណ្តាលឲ្យ​ស្លាប់​ម្នាក់​និង​របួស​ជាង​១០​នាក់​ ​

បន្ទាយមានជ័យ ៖​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​គួរឲ្យ​រន្ធត់​នេះ​បាន​កើតឡើង​នៅ វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក ថ្ងៃទី​១៣ ខែកក្កដា ឆ្នាំ​២០១៥ នៅ​ចំណុច​ផ្លូវជាតិ​លេខ​៦ ខាងលិច​ភូមិ​សាលា​ក្រៅ ប្រហែល​២០០​ម៉ែត្រ នៅ​ភូមិ​សាលា​ក្រៅ សង្កាត់​ភ្នៀ​ត ក្រុង​សិរីសោភ័ណ ខេត្ត​បន្ទាយមានជ័យ​។ លោក​វរសេនីយ៍ត្រី តោ សា​រ៉ូ ប្រធាន​ផ្នែក​ដំណោះស្រាយ​ចរាចរណ៍​បានឲ្យដឹងថា សព​ជនរងគ្រោះ​មានឈ្មោះ ឡែត ឡិ​ញ ភេទ​ប្រុស អាយុ​៦១​ឆ្នាំ រស់នៅ​ភូមិ​ចក​ធំ ឃុំ​ចក ស្រុក​ម៉ោង​ឫស្សី ខេត្ត​បាត់ដំបង អ្នករបួសធ្ងន់​ប្រុស​២​នាក់ ស្រី​២​នាក់ ចំណែក​របួសស្រាល​ជិត​១០​នាក់ ត្រូវបាន​ដឹក​ជញ្ជូន​ទៅ​មន្ទីរពេទ្យ ដើម្បី​សង្គ្រោះ​ជីវិត​។ រថយន្ត​ទួរីស​សាំ​យ៉ុង​១​គ្រឿង បាន​ដឹក​ក្រុម​សហគមន៍​កម្មសិក្សា​ចំនួន​១​ឡាន មាន​គ្នា​១៧​នាក់ បើក​ផ្ទុះ​កង់​ក្រឡាប់ ធ្លាក់​ចូល​វាលស្រែ បណ្ដាលឲ្យ​មាន​មនុស្ស​ស្លាប់​ម្នាក់ របួសធ្ងន់​៤​នាក់ និង​របួស​ស្រាល​ជិត​១០​នាក់​ទៀត​។​
​មុនពេល​កើតហេតុ​មាន​រថយន្ត​ទួរីស​មួយគ្រឿង ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ​២Q៤១៥៦ បាន​ដឹក​សមាជិក​គណៈកម្មាធិកា​រ​កម្មវិធី​ទស្សនៈកិច្ច​សិក្សា​ស្រះ​ជម្រក ត្រី​នៅ​តាម​សហគមន៍​១​ឡាន មាន​គ្នា​ចំនួន​១៧​នាក់ ចេញមក​ពី​ភូមិ​ចក​សំដៅ ទៅ​ខេត្ត​សៀមរាប លុះ​រថយន្ត​នោះ​បើក​មកដល់​ចំណុចកើតហេតុ រថយន្ត​នោះ ក៏​ផ្ទុះ​កង់​ក្រោយ​ឆ្វេង រេ​ចង្កូត​ធ្លាក់​ចូល​វាលស្រែ​តែម្ដង បណ្ដាលឲ្យ​មនុស្ស​ម្នាក់​ស្លាប់​នៅ​នឹង​កន្លែងកើតហេតុ និង​របួសធ្ងន់​ប្រុស​/​ស្រី​ចំនួន​៤​នាក់​និង​របួសស្រាល​ជិត​១០​នាក់​បន្ថែម ទៀត​៕1 11 111 1111

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya