ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី! សៀ ម៉ុ​ន ខ្លាំងមែន មិន​ត្រឹម​ទិញ​ព្រៃ​ក្រៅ​តំបន់ទេ មាន​ប្រមូល​​ឈើ​ប្រណីត​រាប់​សិប​តោន​ចូល​​ទៀត​  ||     លោក ទិត្យ អឿន កំពុងតែយកអាជ្ញាប័ណ្ណ ជាអ្នកសារព័ត៌មានទៅកាងបទល្មើស ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹករបស់រដ្ឋ ចែកគ្នាលក់?​  ||     ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||   

» ព័ត៌មានជាតិ » បុរស​ម្នាក់​ត្រូវ​ប្រពន្ឋ​ឲ្យ​នគរបា​លឃាត់ខ្លួន​ដោយសារ​មិន​ដក​ពាក្សបណ្ដឹង​ពី​រឿង​បងថ្លៃ​ប្រុស​៣​នាក់​ព្រួត​វាយ​ ​

បុរស​ម្នាក់​ត្រូវ​ប្រពន្ឋ​ឲ្យ​នគរបា​លឃាត់ខ្លួន​ដោយសារ​មិន​ដក​ពាក្សបណ្ដឹង​ពី​រឿង​បងថ្លៃ​ប្រុស​៣​នាក់​ព្រួត​វាយ​ ​

កំពង់ស្ពឺ​៖​បុរស់​ម្នាក់​ត្រូវបាន​ប្រពន្ឋ​ឲ្យ​នគរបាល​ប៉ុស្ដិ៏​ឃាត់ខ្លួនខ​ណះ​ដោយសារ​រូបគេ​មិន​ដក​ពាក់​ប្ដឹង​អំពី​រឿង​បងថ្លៃ​ប្រុស​៣​នាក់​ត្រូវ​ជា​បងស្រី​របស់​ប្រពន្ឋ​បាន​ព្រួត​វាយ​កាលពី​វេលា​ម៉ោង​១២​នឹង​៣០​នាទី​​ថ្ងៃត្រង់​ថ្ងៃ​ទី​១២​ខែកក្កដា​ឆ្នាំ​២០១៥​ស្ថិតក្នុង​ភូមិ​សង្កែ​ជ្រុំ​ឃុំ​ខ្ទុំ​ក្រាំង​ស្រុក​សំរោង​ទង​ខេត្ត​កំពង់ស្ពឺ​។​
បើតាម​សម្ដី​បុរស​ឈ្មោះ​ហ៊ួន​ផ្កា​ហៅ​ក្នុយ​ភេទ​ប្រុស​អាយុ​៣៦​ឆ្នាំ​មុខរបរ​រត់​ម៉ូតូឌុប​រស់នៅ​ក្នុងភូមិ​ឃុំ​កើតហេតុ​ខាងលើ​បាន​និយាយ​ប្រាប់​ដល់​ក្រុម​អ្នកព័ត៌មាន​យើង​ឲ្យដឹងថា​គាត់​មាន​ប្រពន្ឋ​ឈ្មោះ​ញឹម​សុ​ប៊ុន​អាយុ​៣៥​ឆ្នាំ​មុខរបរ​ជា​កម្មារិនី​បាន​ឈ្លោះប្រកែក​ជា​មួយ​គាត់​អំពី​រឿង​គាត់​មិន​ដក​ពាក្សបណ្ដឹង​ពី​តុលាការខេត្ត​កំពង់ស្ពឺ​រឿង​បងថ្លៃ​ប្រុស​៣​នាក់​បាន​ព្រួត​គ្នា​វាយ​គាត់​តាំង​ពី​ដើម​ឆ្នាំ​២០១៥ បងថ្លៃ​ទី​១​ឈ្មោះ​ញឹម​ម៉ៅ​ភេទ​ប្រុស​អាយុ​៤៥​ឆ្នាំ​បងថ្លៃ​ទី​២​ឈ្មោះ​ញឹម​សុផល​ភេទ​ប្រុស​អាយុ​៤៣​ឆ្នាំ​បងថ្លៃ​ទី​៣​ឈ្មោះ​ញឹម​ម៉ាប់​ភេទ​ប្រុស​អាយុ​៣៨​ឆ្នាំ​ទើប​ប្រពន្ឋ​បាន​ប្ដឹង​គាត់​នឹង​សុំ​លេង​លះ​ពីព្រោះ​ដោយសារ​តែង​គាត់​បាន​ប្ដឹង​បងថ្លៃ​ទាំង​៣​នាក់​នោះ​បាន​វ៉ា​យ​ធ្វើបាប​គាត់​។​
ប្រភព​ដដែល​បាន​បន្ដទៀតថា​មូលហេតុ​ដែល​គាត់​មិន​ព្រម​លេង​លះ​គ្នា​ជាមួយ​ប្រពន្ឋ​នោះ​​ដោយសារតែ​គាត់​បាន​យក​ប្រពន្ឋ​ម្នាក់​នេះ​មានកូន​ដល់​៤​នាក់​ទៅ​ហើយ​ធ្វើយ៉ាងណា​អោយ​គាត់​ចិត្តដាច់​អំពី​កូន​ទើប​មកដល់​ថ្ងៃ​កើតហេតុ​ស្រាប់តែ​នគរបាល​បាន​មក​ឃាត់ខ្លួន​គាត់​យក​មក​ស្នងកា​រន​គរ​បាល​ខេត្ត​កំពង់ស្ពឺ​ដោយ​មិន​ដឹង​មូលហេតុ​គាត់​បាន​សំណូមពរ​ដល​ថ្នាក់លើ​មេត្តា​ជួយ​រក​យុទ្ឋ​ធម៌​​អោយ​គាត់​ផង​ពីព្រោះ​គាត់​ជា​ដើមបណ្ដឹង​។​
ក្រោម​ការចោត់ប្រកាន់​ខាងលើ​នេះ​ក្រុម​អ្នកយក​ព័ត៌មាន​យើង​មិន​អាច​សុំ​ការសម្ភាស​ពី​ឈ្មោះ​ញឹម​សុ​ប៊ុន​បាន​ទេ​នៅ​ថ្ងៃនេះ​ដោយ​មិន​ស្គាល់​លេខ​ទូរ​សព្ទ័​។​
​បច្ចុប្បន្ន​ជនរងគ្រោះ​កំពង់​ឃុំខ្លួន​នៅ​ស្នងការ​នគរបាល​ខេត្ត​កំពង់ស្ពឺ​ដើម្បី​ស្រាវជ្រាវ​ចាត់ការ​តាម​និតិ​វិធី​បន្តទៀត​៕​ដោ​យះ​សុខ​សុភ័ណ្ឌ​DSC01640 DSC01641

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya