ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី! សៀ ម៉ុ​ន ខ្លាំងមែន មិន​ត្រឹម​ទិញ​ព្រៃ​ក្រៅ​តំបន់ទេ មាន​ប្រមូល​​ឈើ​ប្រណីត​រាប់​សិប​តោន​ចូល​​ទៀត​  ||     លោក ទិត្យ អឿន កំពុងតែយកអាជ្ញាប័ណ្ណ ជាអ្នកសារព័ត៌មានទៅកាងបទល្មើស ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹករបស់រដ្ឋ ចែកគ្នាលក់?​  ||     ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||   

» ព័ត៌មានជាតិ » ឃើញ​ម្ចាស់​កំពុង​ដេក​រពឹសដៃ​ចូល​លួច​វិទ្យុ ត្រូវ​នគរបាល​ឃាត់ខ្លួន​

ឃើញ​ម្ចាស់​កំពុង​ដេក​រពឹសដៃ​ចូល​លួច​វិទ្យុ ត្រូវ​នគរបាល​ឃាត់ខ្លួន​

​ខេត្តកណ្ដាល ៖ យុវជន​ម្នាក់​រពឹស​ចូល​លួច​វិទ្យុ​គេ ខណៈ​ម្ចាស់​កំពុង​ស​ម្រា​ន​លក់​កាលពី​វេលា​ម៉ោង​០២​និង​៣០​នាទី​យប់​ថ្ងៃទី ១៣ ២០១៥ នៅ​ចំណុច​ផ្ទះ​ជនរងគ្រោះ​ភូមិ​ព្រែក​ឫស្សី សង្កាត់​ព្រែក​ឫស្សី ក្រុង​តាខ្មៅ ខេត្តកណ្តាល ។

​ជនរងគ្រោះ​ឈ្មោះ គង់ អាន ភេទ ស្រី​អាយុ​៨៥​ឆ្នាំ​ទីលំនៅ​ភូមិ​-​សង្កាត់ កើតហេតុ​ខាងលើ​មុខរបរ​នៅផ្ទះ ។ ជនល្មើស​ឈ្មោះ ហេង គីម​ហុង ភេទ ប្រុស អាយុ​១៧​ឆ្នាំ​ទីលំនៅ​ភូមិ ព្រែក​ហូរ​លិច សង្កាត់​ព្រែក​ហូរ ក្រុង​តាខ្មៅ ខេត្តកណ្តាល មុខរបរ​មិន​ពិតប្រាកដ​ឃាត់ខ្លួន ។​

​នៅ​មុនពេល​កើតហេតុ​ជនរងគ្រោះ​កំពុងតែ​ដេក​លង់លក់​នៅលើ​គ្រែ​មុខផ្ទះ​តែម្នាក់ឯង ទុក​វិទ្យុ​នៅលើ​ក្បាល​ដំណេក​ស្រាប់តែ​ជនល្មើស​បាន​ដើរ ទៅ​លួច​យក​វិទ្យុ​នោះ រួចហើយ​ដើរគេច​ខ្លួន​មកដល់​ត្រង់ចំណុច​ផ្លូវ​៧​មករា​ក៏​ត្រូវបាន​កម្លាំង​នគរបាល​ក្រុង​តាខ្មៅ​ជិះ​ល្បាត​ឃើញ​ធ្វើការ​ឃាត់ខ្លួន​រួមទាំង​វត្ថុតាង​។​

​សូមបញ្ជាក់ថា​៖ ក្រោយពី​ឃាត់ខ្លួន ជនល្មើស​បាន​សារភាពថា កាលពី​ថ្ងៃទី​១៦ ខែមិថុនា ឆ្នាំ​២០១៥ វេលា​ម៉ោង​១២​និង​៣០​នាទី ខ្លួន​និង​បក្សពួក​២​នាក់​ទៀត​មានឈ្មោះ ម៉ៅ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ និង​ឈ្មោះ ស្នា ភេទ ប្រុស​អាយុ​១៧​ឆ្នាំ អ្នក​ទាំង​០២​នាក់​មាន​ទីលំនៅ​ស្នាក់នៅ វាល​ខ្សាច់​សង្កាត់ ចាក់អង្រែលើ ខណ្ឌមានជ័យ​រាជធានី​ភ្នំពេញ មុខរបរ​មិន​ពិតប្រាកដ​ធ្លាប់​បានធ្វើ​សកម្មភាព​លួច​គាស់​ដំបូលផ្ទះ​លក់​ទូរស័ព្ទ​យីហោ ឆាយ គីម ស្ថិតនៅ​ភូមិ​តាខ្មៅ សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ ខេត្ត កណ្តាល​យក​ទូរស័ព្ទ​អស់​ចំនួន​២៤​គ្រឿង​ម្តង​រួចមកហើយ​។​

​បច្ចុប្បន្ន​ជនល្មើស​ត្រូ​បាន​បញ្ជូន​មកកាន់​អធិការដ្ឋាន​នគរបាល​ក្រុង​តាខ្មៅ ដើម្បី​បន្ត​ចាត់ការ​តាម​នីតិវិធី​៕bv

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya