ប៉ៃលិន ៖ បុរសម្នាក់ បានរងរបួសធ្ងន់ខណៈពេលជិះម៉ូតូឆ្លងផ្លូវត្រូវបានរថយន្តយីឌុបមិនស្គាល់ម៉ាកបុកពេញទំហឹងកាលពីវេលាម៉ោង១១និង៣០ នាទីព្រឹក ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៥ លើកំណាត់ផ្លូវលំក្រវាត់ក្រុង ក្នុងភូមិក្បាលព្រលាន សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន។
ជនរងគ្រោះឈ្មោះ ឌឿន ឌៀ ហៅញ៉ាញ ភេទប្រុស អាយុ២៦ឆ្នាំ ជាកម្មករ រងរបួសចង្កេះ រស់នៅភូមិដីក្រហម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន បើកបរម៉ូតូម៉ាកវីវ៉ា ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១០ អត់ស្លាកលេខ ម៉ូតូរងការខូចខាតផ្នែកខាងក្រោយ។
បច្ចុប្បន្ន ជនរងគ្រោះត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត ប៉ៃលិន ចំណែករថយន្តមិនស្គាល់អត្តសញ្ញាណបានរត់គេចខ្លួនបាត់ស្រមោល និងម៉ូតូជនរងគ្រោះរក្សាទុកនៅស្នងការនគរបាលខេត្តប៉ៃលិន៕