ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី! សៀ ម៉ុ​ន ខ្លាំងមែន មិន​ត្រឹម​ទិញ​ព្រៃ​ក្រៅ​តំបន់ទេ មាន​ប្រមូល​​ឈើ​ប្រណីត​រាប់​សិប​តោន​ចូល​​ទៀត​  ||     លោក ទិត្យ អឿន កំពុងតែយកអាជ្ញាប័ណ្ណ ជាអ្នកសារព័ត៌មានទៅកាងបទល្មើស ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹករបស់រដ្ឋ ចែកគ្នាលក់?​  ||     ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||   

» ព័ត៌មានជាតិ » ម៉ូតូ​និង​ម៉ូតូ​បុក​គ្នា​របួសធ្ងន់​-​ស្រាល​៤​នាក់​

ម៉ូតូ​និង​ម៉ូតូ​បុក​គ្នា​របួសធ្ងន់​-​ស្រាល​៤​នាក់​

​ខេត្តកំពង់ឆ្នាំង ៖ យុវជន​ម្នាក់​បាន​រងរបួស​ធ្ងន់ និង​៣​នាក់​ទៀត​របួសស្រាល​ដោយសារ​ជិះ​ម៉ូតូ​បុក​គ្នា​កាលពី​វេលា​ម៉ោង​១  និង​៤៥​នាទី​រសៀល ថ្ងៃទី​១២ កក្កដា ២០១៥ នៅលើ​ផ្លូវជាតិ​លេខ​៥ ចន្លោះ​គីឡូម៉ែត្រ​លេខ​៩៦ និង​៩៧ នៅក្នុង​ភូមិ​ត្រពាំង​ពោធិ ឃុំ​ពង្រ ស្រុក​រលាប្អៀរ​។​

 
មុនពេល​កើតហេតុ យុវជន​ឈ្មោះ ទិ​ត ធា​រៈ អាយុ​២៣​ឆ្នាំ រស់នៅក្នុង​ភូមិ​សំរោង សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង បាន​ជិះ​ម៉ូតូ​ម៉ាក​ស្មាស់​រឺ​វ៉ូ ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ​1A-2922 បើកបរ​ពី​ជើង​ទៅ​ត្បូង​ក្នុង​ល្បឿន​លឿន ចំណែក​ម៉ូតូ​បង្ក​ម៉ាក​ស្មាស់​រឺ​វ៉ូ ពណ៌​ក្រហម គ្មាន​ស្លាក​លេខ​ជិះ​គ្នា​៣​នាក់​បើក​ចេញពី​ផ្លូវ​ក្រាល​ក្រួស​ក្រហម​ក្នុង ល្បឿន​លឿន​ដូចគ្នា តែ​ពេល​ឡើង​មកលើ​ផ្លូវជាតិ​ឆ្លងផ្លូវ​មិន​រួច ព្រោះ​មាន​រថយន្ត​លើផ្លូវ​ជាតិ​ច្រើនពេក​ក៏​បើកបរ​លើក​ចិញ្ចើមផ្លូវ ខាងឆ្វេង​ដៃ​ទៅបុក​គ្នា​ពេញទំហឹង​ជាមួយ​ម៉ូតូ​ស្មាស់​រឺ​វ៉ូ ដែល​បើកបរ​មកពី​មុខ​ក្នុងទិសដៅ​បញ្ច្រាស​គ្នា​បណ្តាលឱ្យ​យុវជន​ឈ្មោះ ទិ​ត ធា​រៈ រងរបួស​ធ្ងន់​បញ្ឈរ​ភ្នែក​សន្លប់​សង្ឃឹម​តិច ដោយ​ម៉ូតូ​ដួល​សង្កត់ពីលើ និង​ធ្លាក់​ពីលើ​ផ្លូវជាតិ​៕ xx

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya