ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||     អាជីវកម្មរណ្តៅដី  មានការឃុបឃិតជាប្រព័ន្ធ ភូមិពារាំង ឃុំរាប ស្រុកពារាំង នៅព្រៃវែង​  ||     បែកធ្លាយ! លោកយ៉េន ម៉ង់ ប្រធានសហគមន៍ ព្រៃលិចទឹកសាមគ្គីកំពង់គោររងការចោទប្រកាន់ ពីមហាជនគ្រប់មជ្ឈដ្ឋានថា ដីព្រៃលិចទឹកសម្រាប់ត្រីបន្តពូជពងកូន ត្រូវរលាយអស់ហើយ​  ||   

» ព័ត៌មានជាតិ » ប៉ូលិស​ចាប់​ចោរ​ឆក់​ម្នាក់ ឆែកឆេរ​ឃើញ​ប្រដាប់​កាច់ក​ម៉ូតូ ​

ប៉ូលិស​ចាប់​ចោរ​ឆក់​ម្នាក់ ឆែកឆេរ​ឃើញ​ប្រដាប់​កាច់ក​ម៉ូតូ ​

ភ្នំពេញ ៖ កាលពី​ថ្ងៃ​ទី​១២ ខែកក្កដា ឆ្នាំ​២០១៥ ចោរឆក់​ជំនាញ​ខាង​កាច់​សោរ​ក​ម៉ូតូ​ផង​នោះ ត្រូវបាន​កម្លាំង​នគរបាល​ប៉ុស្តិ៍​ស្រះ​ចក​ឃាត់ខ្លួន​បន្ទាប់ពី​ពួកគេ​រួម ជាមួយ​បក្ខពួក​ម្នាក់​ទៀត បាន​ឆក់​កាបូប​ពី​ស្ត្រី​ម្នាក់​មិនបាន​សម្រេច​ភ្លាត់ស្នៀត​ដួល​ម៉ូតូ ប្រកាច់ប្រកិន នៅ​ចំនុច​ខាង​មុខ​មន្ទីរពេទ្យ​ធំ​ផ្លូវ​ព្រះស៊ីសុវត្ថិ​ក្នុង សង្កាត់​ស្រះចក​ខណ្ឌ​ដូនពេញ​។​
​ជនសង្ស័យ​ដែល​ឃាត់ខ្លួន ពី​បទ​ឆក់​កាបូប​នេះ​ឈ្មោះ​ជា ប្រុស ភេត​ប្រុស​អាយុ​២៧​ឆ្នាំ​ស្នាក់នៅ​ផ្ទះជួល​សង្កាត់​ទួល​សង្កែ ត្រូវបាន​ដកហូត វត្ថុតាង​កាបូបស្ពាយ​របស់​ជនរ​ង​គ្រោះ​មកវិញ​និង​ប្រដាប់​កាច់​ក​ម៉ូតូ​មួយ ចំនួន​ទៀត​។ ចំណែក​បក្ខពួក​ម្នាក់​ទៀត​ឈ្មោះ​រិន គេចខ្លួនបាត់​។ ជនរងគ្រោះ​ឈ្មោះ​ម៉ាច សារី ភេទ​ស្រី អាយុ​២៥​ឆ្នាំ​មុខរបរ​បុគ្គលិក​អង្គការ ស្នាក់នៅ​សង្កាត់​ផ្សារ​ដើមថ្កូវ​។​មិន​បាន​បាត់បង់​អ្វី​ឡើយ​។​
​នៅ​មុនពេល​កើតហេតុ​ខ្លួន​បាន​ជិះ​ម៉ូតូ​ម៉ាក​ស្មាស់ តែ​ម្នាក់​ឯង​ក្នុង​បំណង​យក​ឥ​វ៉ាន់​របស់​មិត្តភក្ដិ​មកឲ្យ នៅ​ផ្ទះ​គេ​ម្តុំ​មន្ទីរពេទ្យ កាល់ម៉ែ​ត ដោយ​ធ្វើដំណើរ​មក​ចំណុចកើតហេតុ ស្រាប់តែ​មាន​ជនសង្ស័យ​២​នាក់​ជិះ​ម៉ូតូ​ម៉ាក​C១២៥​ពណ៌​ខ្មៅ​ពាក់​ស្លាក ភ្នំពេញ​១fd ៩២ ៥៩ មក​ឆក់​កាបូប​ពី​ខ្លួន​ហើយ​ត្រូវ​ដួល​ទាំងអស់គ្នា ហើយ​ពេលនោះ​ប្រជាពលរដ្ឋ​ជិតខាង​បាន​ឃាត់ខ្លួន​ជនល្មើស​ម្នាក់​ភ្លាមៗ ចំណែក​បក្ខពួក​ម្នាក់​ទៀត​រត់គេច​បាត់​តែ​ម្តង​៕Nita-13-A-18-Full

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya