ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី! សៀ ម៉ុ​ន ខ្លាំងមែន មិន​ត្រឹម​ទិញ​ព្រៃ​ក្រៅ​តំបន់ទេ មាន​ប្រមូល​​ឈើ​ប្រណីត​រាប់​សិប​តោន​ចូល​​ទៀត​  ||     លោក ទិត្យ អឿន កំពុងតែយកអាជ្ញាប័ណ្ណ ជាអ្នកសារព័ត៌មានទៅកាងបទល្មើស ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹករបស់រដ្ឋ ចែកគ្នាលក់?​  ||     ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||   

» ព័ត៌មានជាតិ » សរុប​លទ្ឋផល​ការងារ​បង្កា​បង្ក្រាបប​ទ​ល្មើស​នានា​ឆមាស​ទី​១​និង​រំលឹក​ខួប​ថ្ងៃ​បង្កើត​កងរាជអាវុធហត្ថ​ ​

សរុប​លទ្ឋផល​ការងារ​បង្កា​បង្ក្រាបប​ទ​ល្មើស​នានា​ឆមាស​ទី​១​និង​រំលឹក​ខួប​ថ្ងៃ​បង្កើត​កងរាជអាវុធហត្ថ​ ​

កំពង់ស្ពឺ ៖ កាលពី​ព្រឹក​ថ្ងៃទី ១០ ខែ​កក្ត​ដា ឆ្នាំ​២០១៥ ស្ថិត​ក្នុង​អាគារ​ប្រជុំ​បញ្ជាការដ្ឋាន​ខេត្ត កំពង់ស្ពឺ​បាន​ប្រារព្ភ​ពិធី​ប្រជុំ​បូកសរុប​លទ្ធផ​ល​ការងារ ឆមាស​ទី​១ ទិសដៅ​ការងារ​ឆមាស​ទី​២ ឆ្នាំ​២០១៥​។​
​លោក​ឧត្តមសេនីយ៍ត្រី​ជូ​សារុ​ន​មេបញ្ជាការ​កងរាជាអាវុធហ​ត្ថ​ខេត្ត​កំពង់ស្ពឺ​បានបញ្ជាក់​ថា​អាវុធហត្ថ​ខេត្ត​បង្កា​និង​បង្ក្រាបបាន​នូវ​ករណី​ឃាតកម្ម​១​លើក​ចា់​ជនសង្ស័យ​បាន​ម្នាក់​ករណី​ចោរកម្ម​១​លើក​ចាប់​ជនសង្ស័យ​បាន​ពីរ​នាក់​ករណី​ឆបោក​១​លើក​ចាប់​ខ្លួន​ជនសង្ស័យ​បាន​ម្នាក់​ករណី​បង្ក​របួសស្នាម​២​លើក​ចាប់​ខ្លួន​ជនសង្ស័យ​បាន​ពីរ​នាក់​ករណី​គំរាម​ដោយ​មាន​អាវុធ​(​ប្លន់​)១​លើក​ចាប់បាន​ជនសង្ស័យ​ម្នាក់​ករណី​គប់​រថយន្ត​១​លើក​ចាប់​ជនសង្ស័យ​បាន​ម្នាក់​ករណី​ហិង្សា​ក្នុង​គ្រួសា​៣​លើក​ចាប់​ជនសង្ស័យ​បាន​បី​នាក់​ករណី​ចែកចាយ​គ្រឿងញៀន​១៣​ករណី​ចាប់​ជនសង្ស័យ​បាន​២៩​នាក់​(​ស្រី​៥​នាក់​)​ករណី​ប្រើប្រាស់​គ្រឿងញៀន​១២​លើក​ចាប់​ជនសង្ស័យ​២៨​នាក់​ករណី​បង្អ​សន្តិសុខ​សង្គម​៣​លើក​ចាប់​ជន​សង្័យ​បាន​៦​នាក់​ល្បែងស៊ីសង​បៀ​និង​អាប៉ោង​៣​លើក​ចាប់​ខ្លួន​៥​នាក់​ករណី​នាំចូល​មាន់រ​ស់​(​មាន់​ថៃ​)​ខុសច្បាប់​១​លើក​ចាប់​អ្នក​បើក​ឡាន​បាន​ម្នាក់​ករណី​បង្ក្រា​បទល្មើស​ព្រៃឈើ​៣​លើក​ចាប់​ខ្លួន​ជនសង្ស័យ​ម្នាក់​។​
​ក្នុងឱកាស​នោះ​ដែរ​ក៏​មាន​ពិធី​អបអរ​សារ​ទរ​ខួប​អនុស្សាវរីយ៍​ខួប​លើក​ទី ២២ ថ្ងៃ​បង្កើត​កងរាជអាវុធហត្ថ ថ្ងៃទី​១៤ ខែ​កក្ត​ដា ឆ្នាំ​១៩៩៣ ថ្ងៃទី​១៤ ខែ​កក្ត​ដា ឆ្នាំ​២០១៥ ព្រមទាំង​ឆ្លៀតឱកាស​នោះ បាន​ធ្វើការ​សាកសួរ​សុខទុក្ខ និង​ផ្តល់​អំណោយ​ដល់​ក្រុមគ្រួសារ​អាវុធហត្ថ ពលី​មរណៈ ដែល​ជួប​ការលំបាក និង​និវត្តន៍​ចំនួន ១០​គ្រួសារ​ផង​ដែរ ។​ដោយ​ក្នុង​មួយ​គ្រួសារ​ទទួលបាន​នូវ​អង្ក​២​បាវ​និង​មី​១​កេស​ត្រីខ​២​យួរ​ថវិការ​២០​មឺ​ុ​នរៀល​ផងដែរ​។​លោក​មេបញ្ជាការ​ក៏​បាន​បន្ថែម​ថា​អំណោយ​ទាំងនេះ​គឺជា​របស់​លោកនាយ​ឧត្តមសេនីយ័​សៅ​សុខាអ​គ្គមេ​បញ្ជាករង​នៃ​កងយោធព​ល​ខេមរភូមិន្ទ​និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​។​អំណោយ​ទាំងនេះ​បើទោះជា​មើលទៅ​ហាក់បីដូច​ជា​តិចតួច​ក៏ពិតមែន​តែ​វា​ក៏​អាច​ជួយ​សំរួល​ដល់​ជីវភាព​ខ្វះខាត​របស់​បង​ប្អូន​បាន​មួយ​កំរិត​ដែរ​។​(​តំណាង​ក្រុមគ្រួសា​ព​លីម​មរណះ​ក៏បានថ្លែងអំណរគុណ​ដល់​លោក​នាយ​ឧត្តមសេនីយ័ក៏ដូច​ជា​លោកមេ​បញ្ជា​អាវុធហត្ថ​ខេត្ត​ដេល​បាន​បរិច្ចាគ​នូវ​ធនធាន​ផ្ទាល់ខ្លួន​មក​ចែក​ជូន​ដល់​ពួកគាត់​នា​ឪ​កាស​នេះ​។​ពួកគាត់​ក៏​មិនមាន​អ្វី​មក​តបស្នង​សងគុណ​ដល់​លោក​ទាំង​២​នាក់​ឡើយ​គឺ​មានតែ​គាំទ្រ​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​អោយ​បាន​ឈ្នះ​ជា​បន្តបន្ទាប់​នៅ​អាណត្តិ​ក្រោយៗ​ទៀត​។​ការ​ដែល​គណបក្ស​ប្រជាជន​ឈ្នះឆ្នោត​គឺ​មាន​ប្រមុខ​ថ្នាក់​ដឹកនាំ​ល្អ​ដូចជា​សម្តេច​តេជោជា​ដើម​ដេល​ជាបេ​ក្ខ​ជននា​យក​រដ្ឋមន្ត្រី​ហើយ​បើកាលណា​លោក​បាន​ធ្វើ​ជា​នាយក​រដ្ឋ​មន្ត្រ​ធ្វើអោយ​ប្រទេស​កាន់តែ​រីកចំរើន​លើស​សព្វ​ថ្ង​ស​ទ្វេដង​)​។ ក្នុងនោះ​លោក​មេបញ្ជាការ​ក៏​បាន​ផ្តាំផ្ញើ​ដល់​មន្ត្រី​កងរាជអាវុធហត្ថ ខេត្ត​កំពង់ស្ពឺ ធ្វើ​យ៉ាងណា​ត្រូវ​ពង្រឹង​ការងារ ក្តាប់​សភាពការណ៍ រក្សា​សន្តិសុខ​សណ្តាប់ធ្នាប់ ជូន​ប្រជាពលរដ្ឋ និង​សង្គម​ឱ្យបាន​ល្អ​ប្រសើរ នៅតាម​មូលដ្ឋាន​ឱ្យបាន​ទាន់​ពេលវេលា ដើម្បី​ទប់ស្កាត់​រាល់​បទល្មើស​ដែល​កើតមានឡើង​នៅក្នុង​មូលដ្ឋាន​ក្នុងនោះ​ត្រូវ​រក្សា​នូវ​វប្បធម៌​ចែករំលែក​ហើយ​វប្បធម៌​ចែករំលែក​នេះ​ដែល​អាច​ធ្វើអោយ​មនុស្ស​យើង​គ្រប់​រូប​រឹតតែ​គោរព​ស្រលាញ់​រាប់អាន​គ្នា​លើសពី​ការរំពឹង​ទុក​ទៅទៀត​៕​ដោ​យះ​សុខ​សុភ័ណ្ឌ​DSC01602 DSC01580 DSC01596

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya