ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||     អាជីវកម្មរណ្តៅដី  មានការឃុបឃិតជាប្រព័ន្ធ ភូមិពារាំង ឃុំរាប ស្រុកពារាំង នៅព្រៃវែង​  ||     បែកធ្លាយ! លោកយ៉េន ម៉ង់ ប្រធានសហគមន៍ ព្រៃលិចទឹកសាមគ្គីកំពង់គោររងការចោទប្រកាន់ ពីមហាជនគ្រប់មជ្ឈដ្ឋានថា ដីព្រៃលិចទឹកសម្រាប់ត្រីបន្តពូជពងកូន ត្រូវរលាយអស់ហើយ​  ||   

» ព័ត៌មានជាតិ » ឡាន​បុក​ឡាន បណ្តាលឱ្យ​មនុស្ស​២​នាក់​រងរបួស​ធ្ងន់​ ​

ឡាន​បុក​ឡាន បណ្តាលឱ្យ​មនុស្ស​២​នាក់​រងរបួស​ធ្ងន់​ ​

ខេត្ត​ក្រចេះ ៖ បុរស​២​នាក់ ម្នាក់​ជា​អ្នកបើកបរ និង​ម្នាក់​ទៀត​ជា​បុគ្គលិក របស់​ក្រុមហ៊ុន​ស្រា​បៀ​រ GANZBERG បាន​រងរបួស​ធ្ងន់ ក្រោយពី​ជួប​ឧបទ្ទេវហេតុ គ្រោះថ្នាក់​ចរាចរណ៍ ដែល​បង្កឡើង ដោយ​រថយន្ត​ម៉ាក NISSAN របស់​ក្រុមហ៊ុន​ស្រា​បៀ​រ GANZBERG បុក​ជាមួយ​រថយន្ត​ម៉ាក LANDCRUISER ។ អ្នកបើកបរ​រថយន្ត​របស់​ក្រុមហ៊ុន​ស្រា​បៀ​រ GANZBERG ទំនង​ដូចជា​ស្រវឹង​ជោក ទើប​បើកបរ​រថយន្ត​បង្កឱ្យមាន​គ្រោះថ្នាក់​ចរាចរណ៍​បែបនេះ​។​
​ហេតុការណ៍​គ្រោះថ្នាក់​ចរចា​រណ៍ ដែល​បង្ក​ដោយ​រថយន្ត បុក​ជាមួយ​រថយន្ត​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​យប់ ថ្ងៃទី​១១ ខែកក្កដា នៅ​ចំណុច​មុខ​សាលា SOS ក្នុង​ភូមិ​ស្រែ​ស្តៅ សង្កាត់​អូរ​ឬ​ស្សី ក្រុង​ក្រចេះ ។ ក្នុង​នោះ​បណ្តាលឱ្យមាន​មនុស្ស​២ នាក់​រងរបួស​ធ្ងន់ ១.​ឈ្មោះ សុខ សុ​ម៉ា​រិន អាយុ​៣៥​ឆ្នាំ មាន​ទីលំនៅ​ក្នុង​ខណ្ឌ​ឬ​ស្សី​កែវ ក្រុងភ្នំពេញ ជា​អ្នកបើកបរ​រថយន្ត​ម៉ាក NISSAN ពណ៌​ទឹកមាស ពាក់​ស្លាក​លេខ ភ្នំពេញ 2AB-1534 របស់​ក្រុមហ៊ុន​ស្រ​បៀរ GANZBERG និង​ម្នាក់​ទៀត​ជា បុគ្គលិក​ក្រុមហ៊ុន ឈ្មោះ តាំង ពៅ អាយុ ៣៣​ឆ្នាំ រស់នៅ​ខេត្ត​កំពង់ចាម ត្រូវបាន​បញ្ជូន​ទៅ​សង្គ្រោះ នៅ​មន្ទីរពេទ្របង្អែក​ខេត្ត​។​
​ចំណែក​អ្នកបើកបរ​រថយន្ត​ម៉ាក LANDCRUISER ពណ៌​សំបក​ឪឡឹក ពាក់​ស្លាក​លេខ​ភ្នំពេញ 2I-4716 បាន​រត់គេចខ្លួន​បាត់​។​
​នគរបាល​ចរាច​របា​ន​ឱ្យដឹងថា យោង​តាម​គំនូស​ប្លង់​នៅ​កន្លែងកើតហេតុ គឺ​រថយន្ត​របស់​ក្រុមហ៊ុនស្រា​បៀរ GANZBERG បាន​បើកបរ ចូល​មក​ម្ខាង​ផ្លូវ ទើប​បណ្តាល ឱ្យ​ទៅ​បុក​ជាមួយ រថយន្ត​ម៉ាក LANDCRUISER ដែល​កំពុង​បើកបរ​ច្រាសទិស​គ្នា​។​
​សាក្សី​ឃើញ​ហេតុការណ៍​បាន​និយាយថា នៅ​មុនពេល​កើតហេតុ គេ​បាន​ឃើញ​រថយន្ត​ក្រុមហ៊ុនស្រា​បៀរ GANZBERG បាន​បើកបរ​ពី​កើត​ទៅ​លិច ក្នុង​ល្បឿន​លឿន ហើយ​អ្នកបើកបរ​ទំនង​ស្រវឹងស្រា​ជោកជាំ ។ លុះ​មកដល់​ចំណុចកើតហេតុ ក៏​រេ​ចង្កូត ទៅ​បុក​ជាមួយ​និង​រថយន្ត​ម៉ាក LANDCRUISER ដែល​កំពុង​បើកបរ​ច្រាសទិស​គ្នា​៕
11059418_406648136186949_8778987200502601214_n 11695797_406648119520284_8343820136453045983_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya