ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ទិត្យ អឿន កំពុងតែយកអាជ្ញាប័ណ្ណ ជាអ្នកសារព័ត៌មានទៅកាងបទល្មើស ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹករបស់រដ្ឋ ចែកគ្នាលក់?​  ||     ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||   

» ព័ត៌មានជាតិ » ‎​ស៊ន​សៀវ​ម៉ី ជ្រុះ​ចេញពី​ការប្រកួត​ហើយ​‬ ​

‎​ស៊ន​សៀវ​ម៉ី ជ្រុះ​ចេញពី​ការប្រកួត​ហើយ​‬ ​

ភ្នំពេញ​៖ នៅ​រសៀល​ថ្ងៃ​ទី​១២ កក្កដា ឆ្នាំ​២០១៥​នេះ កីឡាការិនី​ឆ្នើម​កម្ពុជា ស៊ន សៀវ​ម៉ី បាន​ប្រកួត​ឈ្នះ​កីឡាការិនី​រុស្ស៊ី Kurbanova Guzel ដោយ​លទ្ធផល ១១-២​ពិន្ទុ សម្រាប់​មួយ​ប្រកួត​ដំបូង នៅក្នុង​ព្រឹត្តិការណ៍​ជើងឯក​កីឡា​សាកលវិទ្យាល័យ​ពិភពលោក (Universiade Gwangju 2015) លើក​ទី​២៨ ដែល​ធ្វើឡើង​នៅ​ទីក្រុង Gwangju នៃ​សាធារណៈរដ្ឋ​កូរ៉េ ប៉ុន្ដែ​គួរ​ឲ្យ​ស្ដាយ សៀវ ម៉ី បាន​ធ្លាក់​ត្រឹម​ជុំ​ទី​២ ក្រោយ​បរាជ័យ​ក្រោម​ថ្វីដៃ​កីឡាការិនី​ចិន ។​
​លោក ប៊ូ ជុំ​សេរី ប្រធាន​ប្រតិភូ​ដឹកនាំ​អត្ត​ព​លិក តំណាងឲ្យ​សាកលវិទ្យាល័យ​នៃ​ប្រទេស​កម្ពុជា ចូលរួម​ក្នុង​ព្រឹត្តិការណ៍​ពិភពលោក​ខាងលើ បាន​ថ្លែង​ឲ្យដឹង​ពី​សាធារណៈរដ្ឋ​កូរ៉េ​ថា នៅ​ព្រឹក​ថ្ងៃ​អាទិត្យ​នេះ​ថា ស៊ន សៀវ​ម៉ី បាន​ឆ្លង​ផុត​វគ្គ​ជម្រុះ​ដំបូង បន្ទាប់​ពី​ប្រកួត​ឈ្នះ​កីឡាការិនី Kurbanova Guzel របស់​រុស្ស៊ី ដូច្នេះ សៀវ​ម៉ី ក៏​មាន​ឱកាស​ឡើងទៅ​វគ្គ​បន្ដ ដោយ​ត្រូវ​ប្រកួត​ជាមួយ​កីឡាការិនី Zheng Shuyin មក​ពី​ចិន ។​
​អនុរដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា​រូបនេះ បាន​បន្ដថា សម្រាប់​លទ្ធផល​ការប្រកួត​ជុំ​បន្ទាប់​ជាមួយ​កីឡាការិនី​មកពី​ចិន ដែល​ទើប​បញ្ចប់​មុននេះ សៀវ​ម៉ី ពុំ​ទទួលបាន​លទ្ធផល​ល្អ​នោះ​ទេ ពោល​គឺ​ប្រកួត​ចាញ់​កីឡាការិនី Zheng Shuyin ដែល​ធ្វើឲ្យ​រូបគេ គ្មាន​សំណាង​ដណ្ដើម​បាន​មេដាយ​ជូន​ប្រទេស​កម្ពុជា​ឡើយ ខណៈ​បើ សៀវ​ម៉ី ឈ្នះ​ការប្រកួត​នេះ សៀវ​ម៉ី នឹង​ទទួលបាន​មេដាយសំរិទ្ធិ​ភ្លាម​តែម្ដង​៕
11698551_875033025922733_8920573423698392543_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya