ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||     អាជីវកម្មរណ្តៅដី  មានការឃុបឃិតជាប្រព័ន្ធ ភូមិពារាំង ឃុំរាប ស្រុកពារាំង នៅព្រៃវែង​  ||     បែកធ្លាយ! លោកយ៉េន ម៉ង់ ប្រធានសហគមន៍ ព្រៃលិចទឹកសាមគ្គីកំពង់គោររងការចោទប្រកាន់ ពីមហាជនគ្រប់មជ្ឈដ្ឋានថា ដីព្រៃលិចទឹកសម្រាប់ត្រីបន្តពូជពងកូន ត្រូវរលាយអស់ហើយ​  ||   

» ព័ត៌មានជាតិ » ឡាន​ដឹក​ជ័រកៅស៊ូ​ធ្វើរ​ផ្លូវ​ឆេះ​មួយ​កំណាត់​មុខ​ខណៈ​រេ​ចង្កូត​មក​បុក​រថយន្ត​សាំ​យ៉ុង​

ឡាន​ដឹក​ជ័រកៅស៊ូ​ធ្វើរ​ផ្លូវ​ឆេះ​មួយ​កំណាត់​មុខ​ខណៈ​រេ​ចង្កូត​មក​បុក​រថយន្ត​សាំ​យ៉ុង​

ខេត្ត​ត្បូងឃ្មុំ​៖ ករណី​គ្រោះថ្នាក់​ចរាចរ​នៅ​មួយ​បាន​កើតឡើង​បណ្តាលមកពី​អ្នក​បើក​បរជែង​គ្នា​ខ្វះ​ការប្រុងប្រយ័ត្ន​។​
​ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៩​និង​២០ នាទី ថ្ងៃទី​១២ ខែ​កក្ត​ដា ឆ្នាំ​២០១៥ នៅលើ កំណាត់​ផ្លូវជាតិ​លេខ​៧ ត្រង់​ចំណុច​ភូមិ​ដំណាក់​ចារ ឃុំ​ស្រឡប់ ស្រុក​-​ខេត្ត​ត្បូងឃ្មុំ និង​បណ្តាលឱ្យ​អ្នកបើកបរ​រថយន្ត សាំ​យុង រងរបួស​ធ្ងន់​បាក់​ភ្លៅ​កំពុង​សង្គ្រោះបន្ទាន់ នៅ​មន្ទីរពេទ្យបង្អែក​ស្រុក​ត្បូងឃ្មុំ​។​
​តាម​ប្រភព​ពត៍​មាន​អ្នកឃើញ​ហេតុការណ៍​បានឲដឹងថា រថយន្ត ទាំង​ពីរ​បើកបរ​ក្នុងទិសដៅ​ផ្ទុយគ្នា​ដោយ​រថយន្ត សាំ​យុង បើកបរ​ក្នុង​ទិសដៅ​ពី​ឃុំ​ត្រពាំង​ផ្លុង ទៅ​ក្រុង​សួង (​កើត ទៅ​លិច​)​រីឯ រថយន្ត បង្ក​បើកបរ​ពី លិច​ទៅ កើត​លុះ​ពេល​មក​ដល់​កន្លែង​កើត ហេតុ​រថយន្ត​បង្ក​បាន​ព្យាយាម​ជែង​រថ​ន្តមួយ​ពី​ខាង​មុខ ហើយ​ក៏​ជ្រុល​ទៅ​បុក​រថយន្ត ដឹក​ខ្សាច់​ពី​មុខ​មួយ​សា រួច ហើយ​ក៏​រ៉េ​ចង្កូត​មក​ខាងឆ្វេង​ដៃ ផ្នែក​ខាងស្តាំ របស់​រថយន្ត រងគ្រោះ បុក​គ្នា​ចំ​ពេញទំហឹង​
​បណ្តាល ឱ្យ​រថយន្ត បង្ក​ដែល​ដឹក​ជ័រ​ធ្វើ​ផ្លូវ​ឆេះ​ផ្អែក​ខាងមុខ​រថយន្ត ក្រោយពេល​កើតហេតុ​អ្នកបើកបរ​រថយន្ត​បង្ក​ដឹក​ជ័រ​និង​អ្នករួមដំណើរ បាន​រត់គេចខ្លួន​បាត់​ចំណែក​អ្នកបើកបរ​រថយន្ត​សាំ​យ៉ុង​បាន​រងរបួស​ធ្ងន់​បាក់​ភ្លៅ​ត្រូវបាន​ជួយ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​។​
​ទាក់ទង​និង​ករណី​នេះ​ដែរ​ក្រោយ​កើតហេតុ​សម្មត្ថកិច្ច​នគ​របាល​ចរាចរ​បាន​ចុះ​ទៅ​សំរួល​ចរាចរ​និង​វាស់វែង​ចាត់ការ​តាម​និតិ​វិធី​៕11705186_406608882857541_5164834294414045374_n 11201501_406608906190872_8750331583206672053_n 11214085_406608939524202_5139006303822199920_n 11698529_406608926190870_5558072997590935526_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya