ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||     អាជីវកម្មរណ្តៅដី  មានការឃុបឃិតជាប្រព័ន្ធ ភូមិពារាំង ឃុំរាប ស្រុកពារាំង នៅព្រៃវែង​  ||     បែកធ្លាយ! លោកយ៉េន ម៉ង់ ប្រធានសហគមន៍ ព្រៃលិចទឹកសាមគ្គីកំពង់គោររងការចោទប្រកាន់ ពីមហាជនគ្រប់មជ្ឈដ្ឋានថា ដីព្រៃលិចទឹកសម្រាប់ត្រីបន្តពូជពងកូន ត្រូវរលាយអស់ហើយ​  ||   

» ព័ត៌មានជាតិ » បុរស​ម្នាក់ កើត​ជំងឺ​ស្កន្ទជាន់​ប្រកាច់​ធ្លាក់​ទឹក​ស្លាប់​ ​

បុរស​ម្នាក់ កើត​ជំងឺ​ស្កន្ទជាន់​ប្រកាច់​ធ្លាក់​ទឹក​ស្លាប់​ ​

ឧត្តរមានជ័យ  ៖ បុរស​ម្នាក់​មាន​មុខរ​បរជា​អ្នក​រក​ត្រី បាន​ទៅ​លើ​ក​ទ្រូ លប​ជាមួយ​ប្រពន្ធ កើត​ជា​ជំងឺ​ស្កន្ទ​ជាន់ ក៏​ប្រកាច់​ធ្លាក់​ទឹកស្ទឹង​អូរ​ជីក លង់ទឹក​។ ពេលនោះ​ប្រពន្ធ​ខំ​ជួយ​ដែរ តែ​ដោយសារ​ទឹក​ហូរ​ខ្លាំង​ពេក មិន​អាច​ជួយ​បាន បាន​ត្រឹម​តែ​អង្គុយ​លើ​ទូក​មើល​ប្តី​ធ្លាក់​ទឹក​ស្លាប់​។​
​មុនពេល​កើតហេតុ ជនរងគ្រោះ​ឈ្មោះ​រឿន ខ្វេន ភេទ​ប្រុស​អាយុ ៣០​ឆ្នាំ បាន​ទៅ​លើ​ក​ទ្រូ​លប ជាមួយ​ប្រពន្ធ​។ ប៉ុន្តែ​ដោយ​ជំងឺ​ស្កន្ទជាន់​រើ​ឡើង ក៏​ប្រកាច់​ធ្លាក់​ចូល​ទឹកអូរ​កំពុង​ហូរ​បណ្ដាល​ឲ្យ​លង់​ស្លាប់​កាល ថ្ងៃទី​១១ ខែកក្កដា ហើយ​ត្រូវ​ទឹក​ហូរ​ទៅ​ទើរ​នឹង​ដើមឈើ ទើប​រក​ឃើញ​សព​ឃើញ​នៅ​ល្ងាច​ម៉ោង​៥​ល្ងាច​ថ្ងៃ​ដដែល ដែល​មាន​ចម្ងាយ​ជាង ៥០០​ម៉ែត្រ ពី​កន្លែងកើតហេតុ​។ នៅពេល​នេះ​ដែរ សព​ជនរងគ្រោះ ក្រោយពី​ធ្វើ​កោសល​វិច័យ​រួច បាន ប្រគល់ឲ្យ​ក្រុមគ្រួ​សារបុណ្យ​តាម​ប្រពៃណី​។​
​តាម​ការរៀបរាប់​ពី​ប្រពន្ធ ជនរងគ្រោះ​ឈ្មោះ​ត្រេក វណ្ណ​នី អាយុ​៣២​ឆ្នាំ មាន​កូនស្រី​ចំនួន​៣​នាក់ រស់នៅ​ភូមិ​លំ​ទង​ចាស់ ឃុំ​លំ​ទង ស្រុក​អន្លង់វែង ខេត្ត​ឧត្តរមានជ័យ បានឲ្យដឹងថា កាល​ពី​ម្សិល​ថ្ងៃទី​១១ ខែ​ឆ្នាំ​ដដែល ពេលព្រឹក​រូបគាត់​និង​ប្តី​បាននាំគ្នា​ទៅ​លើ​ក​ទ្រូ​លប នៅ​ស្ទឹង​អូរ​ជីក ដែល​មាន​ទឹក​ហូរ​ខ្លាំង ហើយ​មាន​ចម្ងាយ​ពី​ភូមិ​ប្រហែល​ជាង ៧​គីឡូម៉ែត្រ ដោយ​ប្តី​របស់​គាត់​អង្គុយ​នៅ​ក្បាលទូក​មុខ ចំណែក​រូប​គាត់​អង្គុយ​អុំទូក​ពីក្រោយ ស្រាប់តែ​មិន​ដឹង​មូលហេតុ​អ្វីប្តី​របស់​គាត់​មាន​អាការៈ​ប្រកាច់ធ្លាក់ ចូល​ទឹក​។ ពេលនោះ​រូប​គាត់​បាន​ខំប្រឹង​យក​ចង្វារ​កូរ​ទឹក តែ​មិន​ប៉ះ​សោះ ដោយសារ​ទឹក​ហូរ​ខ្លាំង​ពេក គាត់​ក៏​រត់​មក​ហៅ​អ្នក​ភូមិ​ឲ្យជួយ​រក លុះ​ដល់​ល្ងាច​ទើប​រកឃើញ​៕M12-07-15-l2 M12-07-15-l

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya