កណ្តាល៖ នៅថ្ងៃទី១២ខែ០៧ឆ្នាំ២០១៥ វេលាម៉ោង០៥និង៣០នាទីព្រឹក លើកំណាត់ផ្លូវជាតិលេខ8ចំណុចភូមិព្រៃចាស់ឃុំវិហារសួគ៌ស្រុកខ្សាច់កណ្ដាលខេត្តកណ្ដាល បង្កឡើងដោយរថយន្តម៉ាកHINOធន់ដឹកទំនិញពណ៌លឿងពាក់ផ្លាកលេខកំពង់ចាម3A0526បើកបរដោយឈ្មោះ មិនស្គាល់អត្តសញ្ញាណ.រត់គេចខ្លួន ជាកម្មសិទ្ធិរបស់ឈ្មោះឌី.ឌុក បើកបរក្នុងទិសដៅពីត្បូងទៅជើងពេលដល់ចំណុចខាងលើបានបុកជាមួយរថយន្តម៉ាកTOYOTA.CAMRYធន់ទេសចរណ៍ពណ៌សពាក់ផ្លាកលេខភ្នំពេញ2AE8144អ្នកបើកបរមិនស្គាល់អត្តសញ្ញាណបើកបរក្នុងទិសដៅពីជើងទៅត្បូង។
ករណីនេះបណ្ដាលឲ្យរងគ្រោះ០១នាក់ប្រុសរបួសធ្ងន់ ខូចខាតសម្ភារៈរថយន្ត០២គ្រឿងខូចធ្ងន់.តូច០១គ្រឿង.ធំ០១គ្រឿង៕
» ព័ត៌មានជាតិ » ឡានបុកឡាន បណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់